Stand with Cambodia — Together for Our Future

Academic Coordinator, AIS



SAFETY INFORMATION

Only shortlisted applicants will be contacted within 07 days of working day

Academic Coordinator, AIS




Post Date: 2026-09-25
Apply Before: 2026-11-25
Takeo (TAK)
Full Time


Offered Salary
Negotiable
Career Level
Supervisor
Company Industry
American Intercon School
Qualification
Bachelor Degree / Master Degree
Hiring
1 Position
Language Skills
Khmer English
Experience
5 +

ការពិពណ៌នាការងារ៖

ក. គ្រប់គ្រងដំណើរការរៀន និងបង្រៀនប្រចាំថ្ងៃ
1.    ជួយដោះស្រាយបញ្ហាសិស្សជាមួយចាងហ្វាងទទួលបន្ទុក។ 
2.    ជួបអ្នកអាណាព្យាបាលសិស្សទាក់ទងនឹងបញ្ហាវិន័យ និងការសិក្សា ជាមួយចាងហ្វាងទទួលបន្ទុក។
3.    តាមដានការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការរៀនរបស់សិស្សានុសិស្ស (Do round)។
4.    ទទួលខុសត្រូវលើការងារដែលចាងហ្វាងប្រគល់ជូន និងអនុវត្តឱ្យបានទាន់ពេលវេលា។
5.    ទទួលបន្ទុកក្នុងការចាត់ចែងគ្រូជំនួសថ្ងៃសៅរ៍ ពេលគ្រូជំនាញសុំច្បាប់។ 
6.    ចូលរួមសកម្មភាពផ្សេងៗរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។
7.    ជួយផ្សព្វផ្សាយបញ្ជូនព័ត៌មានពីនាយិកាចាងហ្វាង ចាងហ្វាងទៅលោកគ្រូ អ្នកគ្រូ ឱ្យទាន់ពេលវេលា។
8.    បំពេញភារកិច្ចផ្សេងៗតាមការចាំបាច់របស់គណៈគ្រប់គ្រងសាលា។
9.    ដោះស្រាយបញ្ហាសិស្សជាមួយលោកគ្រូ អ្នកគ្រូប្រឹក្សាយោបល់ និងចាងហ្វាងទទួលបន្ទុក លើករណីផ្សេងៗ។
10.    ជួយមើលការខុសត្រូវសម្ភារ បរិស្ថាន និងអនាម័យក្នុងអគារសិក្សា។

ខ. ការងារបច្ចេកទេសគរុកោសល្យ
1.    ដឹកនាំលោកគ្រូ អ្នកគ្រូរៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សាប្រចាំឆ្នាំពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
2.    ការចុះសង្តេតខ្លីលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ (Sport Check)។
3.    ចុះអធិការកិច្ច និងវាយតម្លៃលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំឆមាសលើកទី១ និងឆមាសលើកទី២ និងធ្វើការផ្តល់មតិយោបល់លើការបង្រៀន (Feed-Back)។
4.    ចូលរួមប្រជុំក្រុមបច្ចេកទេសជាប្រចាំតាមកម្រិតថ្នាក់។
5.    ដឹកនាំលោកគ្រូ អ្នកគ្រូរៀបចំថ្នាក់និទស្សន៍តាមកម្រិតថ្នាក់។
6.    សហការ និងជួយដឹកនាំកម្មវិធីចុះកម្មសិក្សារបស់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
7.    សហការ និងជួយដឹកនាំកម្មវិធីទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
8.    ធ្វើការស្រាវជ្រាវចំណេះដឹងផ្សេងៗដើម្បីអភិវឌ្ឍខ្លួន គុណភាពបង្រៀន និងគុណភាពសិក្សារបស់សិស្សស្របតាមគុណភាពអប់រំនៃបច្ចុប្បន្នភាពរបស់ប្រទេស និងពិភពលោក។ 
9.    រៀបចំកម្មវិធីបំពាក់បំប៉នគរុកោសល្យជូនដល់លោកគ្រូ អ្នកគ្រូបន្ថែម។

គ. ការងារគ្រប់គ្រងរដ្ឋបាល
1.    ជាមួយចាងហ្វាងទទួលបន្ទុក ជួយគ្រប់គ្រងលើការងារគ្រូបង្រៀន សិស្សានុសិស្ស និងបុគ្គលិកការិយាល័យសិក្សា។ 
2.    ជួយពិនិត្យ និងគ្រប់គ្រងឯកសាររដ្ឋបាលដែលទាក់ទងនឹងថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
3.    គ្រប់គ្រង និងធ្វើឯកសាររដ្ឋបាលដែលពាក់ព័ន្ធផ្សេងៗទាក់ទងថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។ 
4.    រៀបចំធ្វើពិន្ទុប្រចាំខែ ពាក់កណ្តាលឆមាស ឆមាស និងប្រចាំឆ្នាំ។
5.    រៀបចំធ្វើពិន្ទុឆមាស និងប្រចាំឆ្នាំទៅការិយាល័យអប់រំខណ្ឌ។
6.    ជួយរៀបចំគម្រោងផែនការការងារប្រចាំឆ្នាំ សម្រាប់សាលារៀន អន្តរទ្វីប អាមេរិកាំង។
7.    ចូលរួមប្រជុំគណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង។
8.    ចូលរួមប្រជុំតាមការចាំបាច់របស់គណៈគ្រប់គ្រង សាលា ឬស្ថាប័ន និងផ្នែកផ្សេងៗ។
9.    ជួយរៀបចំកម្មវិធី និងគណៈកម្មការអនុរក្សប្រឡងឆមាស និងឆមាសថ្នាក់ទី៦។ 
10.    ចូលរួមប្រជុំរៀបចំផែនការការងារសម្រាប់ឆ្នាំសិក្សាបន្តបន្ទាប់។
11.    ជួយរៀបចំកម្មវិធីប្រឡងឡើងថ្នាក់ ជូនចាងហ្វាងទទួលបន្ទុក និងនាយិកាចាងហ្វាង។
12.    ស្វែងរកទីតាំង រៀបចំកម្មវិធី បញ្ជីឈ្មោះសិស្ស និងដឹកនាំសិស្សចូលរួមដំណើរទស្សនកិច្ចសិក្សា។
13.    ចូលរួមប្រជុំជាមួយផ្នែកលេខាកម្មវិធីសិក្សា ឬផ្នែកផ្សេងៗដែលពាក់ព័ន្ធ។
14.    ចូលរួមប្រជុំជាមួយលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់។
15.    ជួយសម្របសម្រួល និងត្រួតពិនិត្យ Time Sheet ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូជំនាញថ្ងៃសៅរ៍ ។
16.    ត្រួតពិនិត្យ Time Sheet ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូផ្នែកជំនាញមធ្យមសិក្សា។ 
17.    ត្រួតពិនិត្យ Sick Leave / Annual Leave ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា។ 
18.    ត្រួតពិនិត្យ និងរៀបចំកិច្ចសន្យាការងាររបស់លោកគ្រូ អ្នកគ្រូ។ 
19.    ចូលរួមសម្ភាសសិស្សថ្មីដែលចូលរៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង។  

ឃ. ការងារគ្រប់គ្រងទូទៅ
1.    សហការ និងគ្រប់គ្រងវិន័យ ការបង្រៀន និងរៀននៃភូមិសិក្សាដែលខ្លួនទទួលបន្ទុក ព្រមទាំងធ្វើឱ្យបរិស្ថានរបស់សាលាឱ្យបានល្អជាប្រចាំ។ 
2.    ជួយគ្រប់គ្រងការងារដែលខ្លួនទទួលបន្ទុកប្រកបដោយប្រសិទ្ធភាព។ 
3.    គ្រប់គ្រងកម្មវិធីផ្នែកជំនាញថ្ងៃសៅរ៍ប្រកបដោយប្រសិទ្ធភាព។ 
4.    រៀបចំគោលដៅ និងបេសកម្មសម្រាប់ការងារផ្ទាល់ខ្លួន។
5.    ធានាលើការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពខ្ពស់។
6.    សម្របសម្រួលការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃ។
7.    រៀបចំ និងត្រួតពិនិត្យការងារប្រចាំថ្ងៃ។
8.    វាយតម្លៃលើការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រួ។
9.    ចូលរួមសម្ភាសជ្រើសរើសបុគ្គលិកគ្រូបង្រៀន តាមតម្រូវការរបស់សាលារៀន។
10.    សហការ ចូលរួម និងជួយគ្រប់គ្រងរាល់កម្មវិធីផ្សេងៗដែលសាលាតម្រូវឱ្យចូលរួម។ 
11.    ពង្រឹងលើការគ្រប់គ្រងធនធានដែលមានស្រាប់។
12. ចេញមើល និងជួយរៀបចំសុវត្ថិភាពសិស្សពេលម៉ោងសម្រាក និងចេញទៅផ្ទះ។

ង. ការងារប្រាស្រ័យទាក់ទងក្នុងក្រុម
1.    យកចិត្តទុកដាក់ស្តាប់ និងយល់ពីតម្រូវការដៃគូទំនាក់ទំនង។
2.    មានភាពរីករាយជាមួយដៃគូទំនាក់ទំនង។
3.    ព្យាយាមបំពេញតម្រូវការដៃគូទំនាក់ទំនងឱ្យបានទាន់ពេលវេលា។
4.    យកចិត្តទុកដាក់ឆ្លើយតបជាមួយដៃគូទំនាក់ទំនង។
5.    បង្កបរិយាកាសល្អជាមួយដៃគូរទំនាក់ទំនង។
6.    ជាសមាជិកដែលសកម្មក្នុងការជំរុញក្រុមទាំងមូលឱ្យដើរតាមបេសកកម្មសាលាដែលបានកំណត់។
7.    ត្រូវសហការដើម្បីធានានូវលទ្ធផល និងប្រសិទ្ធភាពការងារក្នុងក្រុម។
8.    ត្រូវមានភាពសកម្មក្នុងការបញ្ចេញមតិ ការបញ្ជូនព័ត៌មាន ទទួលព័ត៌មានគ្រប់ពេល និងច្បាស់លាស់។

ច. ការរៀបចំកម្មវិធី និងចាត់ចែង
1.    រៀបចំផែនការការងារឱ្យមានប្រសិទ្ធភាព តាមប្រតិទិនសាលាដែលបានកំណត់។
2.    ចាត់ចែងការងារទៅតាមតួនាទីរបស់ខ្លួន ដោយផ្តល់ព័ត៌មានទៅចាងហ្វាង នាយក/នាយិកាចាងហ្វាង។
3.    រៀបចំដំណើរការប្រឡង និងប្រកួតផ្សេងៗមានដូចជា ប្រឡងតែងសេចក្តី ប្រកួតគូរគំនូរ ប្រកួតពន្យល់ពាក្យ។
4.    រៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រដល់សិស្សថ្នាក់មត្តេយ្យសិក្សា និងសិស្សថ្នាក់ទី៦។
5.    ចូលរួមជួយរៀបចំកម្មវិធីបុណ្យណូអែល ទិវាវប្បធម៌ និងតាំងពិព័រណ៍។

 

លក្ខខណ្ឌជ្រើសរើស៖

• មានបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញអប់រំ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។  
• មានសញ្ញាបត្រគរុកោសល្យ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
• ចំណេះដឹង ជំនាញ និងបទពិសោធ។
• មានបទពិសោធគ្រប់គ្រងលើផ្នែកអប់រំយ៉ាងតិច៥ឆ្នាំ។  
• មានសមត្ថភាពក្នុងការគ្រប់គ្រងលើការងារប្រតិបត្តិដោយភាពឯករាជ្យ ម្ចាស់ការ និងទំនួលខុសត្រូវខ្ពស់។ 
• មានគំនិតផ្តួចផ្តើមថ្មីក្នុងការអភិវឌ្ឍសមត្ថភាពគរុកោសល្យ ឬសមត្ថភាពផ្សេងៗទៀតលើផ្នែកអប់រំ។ 
• មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រ ឬចំណេះដឹងផ្នែកបច្ចេកទេសដែលពាក់ព័ន្ធលើកម្មវិធីដូចជា Ms. Offices, Internet, E-mail។ល។ 
• មានចំណេះដឹងផ្នែកភាសាបរទេសជាពិសេសភាសាអង់គ្លេស។  
• មានសមត្ថភាពគ្រប់គ្រង និងដោះស្រាយបញ្ហាសិស្ស ឬបញ្ហាគ្រូ។ 
• មានសមត្ថភាពគ្រប់គ្រង និងធ្វើឯកសាររដ្ឋបាលដែលពាក់ព័ន្ធនៃផ្នែកអប់រំ។ 
• មានសមត្ថភាពធ្វើការទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ។ 
• មានសមត្ថភាពស្រាវជ្រាវក្នុងការអភិវឌ្ឍសមត្ថភាពគ្រូ ឬបុគ្គលិក។  

 

របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4x6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

* ចំណាំ៖ ក្រុមការងារយើងខ្ញុំនឹងទទួលយកតែឯកសារ ប្រវត្តិរូបណាដែលមានរូបថត លិខិតស្នើសុំការងារ និងមានទម្រង់ជាប្រភេទឯកសារ PDF ប៉ុណ្ណោះ។

Appy Now

Select your profile
Select your cv