Alumni Manager



SAFETY INFORMATION

Only shortlisted applicants will be contacted within 03 working days

Alumni Manager




Post Date: 2024-07-10
Apply Before: 2024-10-10
Central Office
Full Time


Offered Salary
Negotiable
Career Level
Manager
Company Industry
Education, Training (Aii & AIS)
Qualification
Bachelor Degree
Hiring
1 Position
Language Skills
Khmer English
Experience
3 +

ការពិពណ៌នាការងារ៖

Overall Purpose of the Role / គោលបំណងរួមនៃ​តួនាទី:

  • ទទួលខុសត្រូវក្នុងការប្រមូល​ចងក្រង និងរក្សាឯកសារ បន្តទំនាក់ទំនង និងសហការយ៉ាងល្អជាមួយអតីតសិស្សគ្រប់ជំនាន់

  • ទំនាក់ទំនងផ្ទាល់ជាមួយ ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងចាងហ្វាងទទួលបន្ទុកតាមសាខា
  • រៀបចំផែនការ អនុវត្តផែនការ តាមដានការអនុវត្តផែនការ កែតម្រូវចំណុចខ្វះខាត អនុវត្តឡើងវិញ
  • ស្វែងរកជំនួយ ស្នើគម្រោថវិកា ក្នុងការប្រារព្ធកម្មវិធីផ្សេងៗ
  • ទទួលបន្ទុកមើលការខុសត្រូវ សម្របសម្រួល និងរៀបចំដំណើរការជាមួយអតីតសិស្ស
  • ជាទូតសម្រាប់ទំនាក់ទំនងរវាងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាមួយអតីតសិស្ស
  • រៀបចំ និងសម្របសម្រួលមុខងារអតីតសិស្សជាមួយនឹងទំនួលខុសត្រូវផ្សេងៗដូចជា ការបោះពុម្ភផ្សាយអំពីអតីតសិស្ស ការរៃអង្គាស ការទទួលស្គាល់ ពានរង្វាន់ ការជួបជុំ ទំនាក់ទំនងសិស្ស​ និងអតីតសិស្ស ធានារ៉ាប់រង និងកម្មវិធីផ្សេងៗទៀត
  • ធ្វើការជាមួយប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នាយក/នាយិកាតាមសាខា និងអតីតសិស្សមួយចំនួនទៀតដើម្បីសម្រមសម្រួល និង​អភិវឌ្ឍកម្មវិធីទំនាក់ទំនងអតីតសិស្សទាំងអស់ ក៏ដូចជាផ្តល់អនុសាសន៍ដើម្បីសម្រេច​ផែនការទិសដៅរយៈពេលវែង និងខ្លីរបស់កម្មវិធី
  • លើកកម្ពស់ និងជំរុញទំនាក់ទំនងរវាងអតីតសិស្សនៅក្នុងក្រុម
  • ផ្តល់ជាជំនួយដល់គណៈកម្មធិការ អតីតសិស្ស និងក្រុមអតីតសិស្សតាមតម្រូវការ
  • អភិវឌ្ឍ រចនា និងរៀបចំការផ្សព្វផ្សាយសម្ភារផ្សេងៗជាសាធារណៈ
  • រៀបចំផែនការ សម្របសម្រួល និងរៀបចំរាល់ព័ត៌មានលម្អិតសម្រាប់កម្មវិធី និងសេវាកម្មផ្សេងៗ
  • ត្រួតពិនិត្យ និងបណ្តុះបណ្តាលបុគ្គលិក ស្វែងរក និងបង្កើតកម្មវិធីថ្មីៗ
  • ធ្វើរបាយការណ៍ទៅប្រធាននៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជាប្រចាំខែ
  • រក្សាទំនាក់ទំនងជាមួយមេផ្នែក និងសមាជិកទាំងអស់របស់អតីតសិស្ស
  • ស្វែងរកដៃគូសហការដើម្បីរកអត្ថប្រយោជន៍ជូនសមាជិកអតីតសិស្ស
  • ផ្សព្វផ្សាយ និងជំរុញលើបណ្តាញសង្គម តាមរយៈការបង្កើតVideo និងបទយកការណ៍
  • រៀបចំផែនការយុទ្ធសាស្រ្តរយៈពេលខ្លី និងរយៈពេលវែង
  • បង្កើតកម្មវិធីផ្សេងៗដើម្បីរកដៃគូសហការ រៀបចំគម្រោងផែនការ និងអនុវត្តផែនការ
  • ធ្វើសមាសហរណកម្ម ស្រាវជ្រាវ អភិវឌ្ឍ វិភាគ និងយល់ពីតម្រូវការរបស់អតីតសិស្ស
  • សហការជាមួយនាយក/ នាយិកាតាមសាខាក្នុងការប្រមូលទិន្នន័យសិស្សដើម្បីរៀបចំផែនការ និងផ្សព្វផ្សាយ ពីអត្ថប្រយោជន៍របស់អតីតសិស្សជូនដល់សិស្សានុសិស្សដែលកំពុងសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង និងស្វែងរកអតីតសិស្សដែលជោគជ័យក្នុងអាជីពមកធ្វើបទបង្ហាញ

 

លក្ខខណ្ឌជ្រើសរើស៖

PERSON SPECIFICATION / លក្ខណៈពិសេសរបស់បុគ្គល

  • មានបរិញ្ញាបត្រផ្នែកគ្រប់គ្រង ផ្នែកទីផ្សារ ផ្នែកទំនាក់ទំនង ឬសញ្ញាបត្រសមមូល
  • មានចំណេះដឹងលើភាសាបរទេស​ (ភាសាអង់គ្លេស…) KNOWLEDGE, SKILLS AND EXPERIENCE / ចំណេះដឹង ជំនាញ និងបទពិសោធន៍
  • មានចំណេះដឹងខាងផ្នែកព័ត៌មានវិទ្យាប្រើប្រាស់បានលើកម្មវិធី៖​ Words, Ms. Excels, Internet, Email
  • មានសមត្ថភាពប្រឹក្សាយោបល់ ដោះស្រាយបញ្ហា និងមានជំនាញទំនាក់ទំនង
  • ស្គាល់អំពីតម្រូវការទីផ្សារការងារ និងបរិស្ថានជុំវិញ
  • ឆ្លងកាត់បទពិសោធន៍លើការងារយ៉ាងតិច២ឆ្នាំ
  • មានលទ្ធភាព/សមត្ថភាពក្នុងការគ្រប់គ្រងលើការងារប្រតិបត្តិដោយឯករាជ្យ ម្ចាស់​ការ ទទួលខុសត្រូវខ្ពស់ និង​ទាមទារការគ្រប់គ្រងតិចតូចពីគណៈគ្រប់គ្រង។

 

របៀបនៃការដាក់ពាក្យ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម(Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

*ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានជ្រើសរើសចូលក្នុងវគ្គសម្រាំងនោះទេ។

Appy Now

Select your profile
Select your cv