Offered Salary
Negotiable
Career Level
Manager
Company Industry
Education, Training (Aii & AIS)
ការពិពណ៌នាការងារ៖
ក. គ្រប់គ្រងដំណើរការរៀន និងបង្រៀនប្រចាំថ្ងៃ
- ជួយដោះស្រាយបញ្ហាសិស្សជាមួយចាងហ្វាងទទួលបន្ទុក។
- ជួបអ្នកអាណាព្យាបាលសិស្សទាក់ទងនឹងបញ្ហាវិន័យ និងការសិក្សា ជាមួយចាងហ្វាងទទួលបន្ទុក។
- តាមដានការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការរៀនរបស់សិស្សានុសិស្ស (Doround)។
- ទទួលខុសត្រូវលើការងារដែលចាងហ្វាងប្រគល់ជូន និងអនុវត្តឱ្យបានទាន់ពេលវេលា។
- ទទួលបន្ទុកក្នុងការចាត់ចែងគ្រូជំនួសថ្ងៃសៅរ៍ ពេលគ្រូជំនាញសុំច្បាប់។
- ចូលរួមសកម្មភាពផ្សេងៗរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។
- ជួយផ្សព្វផ្សាយបញ្ជូនព័ត៌មានពីនាយិកាចាងហ្វាង ចាងហ្វាងទៅលោកគ្រូ អ្នកគ្រូ ឱ្យទាន់ពេលវេលា។
- បំពេញភារកិច្ចផ្សេងៗតាមការចាំបាច់របស់គណៈគ្រប់គ្រងសាលា។
- ដោះស្រាយបញ្ហាសិស្សជាមួយលោកគ្រូ អ្នកគ្រូប្រឹក្សាយោបល់ និងចាងហ្វាងទទួលបន្ទុក លើករណីផ្សេងៗ។
- ជួយមើលការខុសត្រូវសម្ភារ បរិស្ថាន និងអនាម័យក្នុងអគារសិក្សា។
ខ. ការងារបច្ចេកទេសគរុកោសល្យ
- ដឹកនាំលោកគ្រូ អ្នកគ្រូរៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សាប្រចាំឆ្នាំពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
- ការចុះសង្តេតខ្លីលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ (Sport Check)។
- ចុះអធិការកិច្ច និងវាយតម្លៃលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំឆមាសលើកទី១ និងឆមាសលើកទី២ និងធ្វើការផ្តល់មតិយោបល់លើការបង្រៀន (Feed-Back)។
- ចូលរួមប្រជុំក្រុមបច្ចេកទេសជាប្រចាំតាមកម្រិតថ្នាក់។
- ដឹកនាំលោកគ្រូ អ្នកគ្រូរៀបចំថ្នាក់និទស្សន៍តាមកម្រិតថ្នាក់។
- សហការ និងជួយដឹកនាំកម្មវិធីចុះកម្មសិក្សារបស់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
- សហការ និងជួយដឹកនាំកម្មវិធីទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
- ធ្វើការស្រាវជ្រាវចំណេះដឹងផ្សេងៗដើម្បីអភិវឌ្ឍខ្លួន គុណភាពបង្រៀន និងគុណភាពសិក្សារបស់សិស្សស្របតាមគុណភាពអប់រំនៃបច្ចុប្បន្នភាពរបស់ប្រទេស និងពិភពលោក។
- រៀបចំកម្មវិធីបំពាក់បំប៉នគរុកោសល្យជូនដល់លោកគ្រូ អ្នកគ្រូបន្ថែម។
គ. ការងារគ្រប់គ្រងរដ្ឋបាល
- ជាមួយចាងហ្វាងទទួលបន្ទុក ជួយគ្រប់គ្រងលើការងារគ្រូបង្រៀន សិស្សានុសិស្ស និងបុគ្គលិកការិយាល័យសិក្សា។
- ជួយពិនិត្យ និងគ្រប់គ្រងឯកសាររដ្ឋបាលដែលទាក់ទងនឹងថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
- គ្រប់គ្រង និងធ្វើឯកសាររដ្ឋបាលដែលពាក់ព័ន្ធផ្សេងៗទាក់ទងថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
- រៀបចំធ្វើពិន្ទុប្រចាំខែ ពាក់កណ្តាលឆមាស ឆមាស និងប្រចាំឆ្នាំ។
- រៀបចំធ្វើពិន្ទុឆមាស និងប្រចាំឆ្នាំទៅការិយាល័យអប់រំខណ្ឌ។
- ជួយរៀបចំគម្រោងផែនការការងារប្រចាំឆ្នាំ សម្រាប់សាលារៀន អន្តរទ្វីប អាមេរិកាំង។
- ចូលរួមប្រជុំគណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង។
- ចូលរួមប្រជុំតាមការចាំបាច់របស់គណៈគ្រប់គ្រង សាលា ឬស្ថាប័ន និងផ្នែកផ្សេងៗ។
- ជួយរៀបចំកម្មវិធី និងគណៈកម្មការអនុរក្សប្រឡងឆមាស និងឆមាសថ្នាក់ទី៦។
- ចូលរួមប្រជុំរៀបចំផែនការការងារសម្រាប់ឆ្នាំសិក្សាបន្តបន្ទាប់។
- ជួយរៀបចំកម្មវិធីប្រឡងឡើងថ្នាក់ ជូនចាងហ្វាងទទួលបន្ទុក និងនាយិកាចាងហ្វាង។
- ស្វែងរកទីតាំង រៀបចំកម្មវិធី បញ្ជីឈ្មោះសិស្ស និងដឹកនាំសិស្សចូលរួមដំណើរទស្សនកិច្ចសិក្សា។
- ចូលរួមប្រជុំជាមួយផ្នែកលេខាកម្មវិធីសិក្សា ឬផ្នែកផ្សេងៗដែលពាក់ព័ន្ធ។
- ចូលរួមប្រជុំជាមួយលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់។
- ជួយសម្របសម្រួល និងត្រួតពិនិត្យ Time Sheet ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូជំនាញថ្ងៃសៅរ៍ ។
- ត្រួតពិនិត្យ Time Sheet ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូផ្នែកជំនាញមធ្យមសិក្សា។
- ត្រួតពិនិត្យ Sick Leave / Annual Leave ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា។
- ត្រួតពិនិត្យ និងរៀបចំកិច្ចសន្យាការងាររបស់លោកគ្រូ អ្នកគ្រូ។
- ចូលរួមសម្ភាសសិស្សថ្មីដែលចូលរៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង។
ឃ. ការងារគ្រប់គ្រងទូទៅ
- សហការ និងគ្រប់គ្រងវិន័យ ការបង្រៀន និងរៀននៃភូមិសិក្សាដែលខ្លួនទទួលបន្ទុក ព្រមទាំងធ្វើឱ្យបរិស្ថានរបស់សាលាឱ្យបានល្អជាប្រចាំ។
- ជួយគ្រប់គ្រងការងារដែលខ្លួនទទួលបន្ទុកប្រកបដោយប្រសិទ្ធភាព។
- គ្រប់គ្រងកម្មវិធីផ្នែកជំនាញថ្ងៃសៅរ៍ប្រកបដោយប្រសិទ្ធភាព។
- រៀបចំគោលដៅ និងបេសកម្មសម្រាប់ការងារផ្ទាល់ខ្លួន។
- ធានាលើការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពខ្ពស់។
- សម្របសម្រួលការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃ។
- រៀបចំ និងត្រួតពិនិត្យការងារប្រចាំថ្ងៃ។
- វាយតម្លៃលើការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រួ។
- ចូលរួមសម្ភាសជ្រើសរើសបុគ្គលិកគ្រូបង្រៀន តាមតម្រូវការរបស់សាលារៀន។
- សហការ ចូលរួម និងជួយគ្រប់គ្រងរាល់កម្មវិធីផ្សេងៗដែលសាលាតម្រូវឱ្យចូលរួម។
- ពង្រឹងលើការគ្រប់គ្រងធនធានដែលមានស្រាប់។
12. ចេញមើល និងជួយរៀបចំសុវត្ថិភាពសិស្សពេលម៉ោងសម្រាក និងចេញទៅផ្ទះ។
ង. ការងារប្រាស្រ័យទាក់ទងក្នុងក្រុម
- យកចិត្តទុកដាក់ស្តាប់ និងយល់ពីតម្រូវការដៃគូទំនាក់ទំនង។
- មានភាពរីករាយជាមួយដៃគូទំនាក់ទំនង។
- ព្យាយាមបំពេញតម្រូវការដៃគូទំនាក់ទំនងឱ្យបានទាន់ពេលវេលា។
- យកចិត្តទុកដាក់ឆ្លើយតបជាមួយដៃគូទំនាក់ទំនង។
- បង្កបរិយាកាសល្អជាមួយដៃគូរទំនាក់ទំនង។
- ជាសមាជិកដែលសកម្មក្នុងការជំរុញក្រុមទាំងមូលឱ្យដើរតាមបេសកកម្មសាលាដែលបានកំណត់។
- ត្រូវសហការដើម្បីធានានូវលទ្ធផល និងប្រសិទ្ធភាពការងារក្នុងក្រុម។
- ត្រូវមានភាពសកម្មក្នុងការបញ្ចេញមតិ ការបញ្ជូនព័ត៌មាន ទទួលព័ត៌មានគ្រប់ពេល និងច្បាស់លាស់។
ច. ការរៀបចំកម្មវិធី និងចាត់ចែង
- រៀបចំផែនការការងារឱ្យមានប្រសិទ្ធភាព តាមប្រតិទិនសាលាដែលបានកំណត់។
- ចាត់ចែងការងារទៅតាមតួនាទីរបស់ខ្លួន ដោយផ្តល់ព័ត៌មានទៅចាងហ្វាង នាយក/នាយិកាចាងហ្វាង។
- រៀបចំដំណើរការប្រឡង និងប្រកួតផ្សេងៗមានដូចជា ប្រឡងតែងសេចក្តី ប្រកួតគូរគំនូរ ប្រកួតពន្យល់ពាក្យ។
- រៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រដល់សិស្សថ្នាក់មត្តេយ្យសិក្សា និងសិស្សថ្នាក់ទី៦។
- ចូលរួមជួយរៀបចំកម្មវិធីបុណ្យណូអែល ទិវាវប្បធម៌ និងតាំងពិព័រណ៍។
លក្ខខណ្ឌជ្រើសរើស៖
• មានសញ្ញាបត្រគរុកោសល្យមត្តេយ្យ ឬបឋមសិក្សា។
• មានបរិញ្ញាបត្រ ឬបរិញ្ញាប្រជាន់ខ្ពស់ លើមុខជំនាញអប់រំ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
• មានសញ្ញាបត្រគរុកោសល្យ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
• មានចំណេះដឹងលើភាសាបរទេសជាពិសេសលើផ្នែកភាសាអង់គ្លេស។
• មានសមត្ថភាពគ្រប់គ្រងការងារបច្ចេកទេសគរុកោសល្យ ការងាររដ្ឋបាល
• មានបទពិសោធគ្រប់គ្រងលើផ្នែកអប់រំយ៉ាងតិច៥ឆ្នាំ។
• មានសមត្ថភាពប្រឹក្សាយោបល់ និងដោះស្រាយបញ្ហាសិស្ស បញ្ហាគ្រូ
• មានចំណេះដឹងផ្នែកចិត្តវិទ្យាគរុកោសល្យ
• មានចំណេះដឹងខាងផ្នែកព័ត៌មានវិទ្យាប្រើប្រាស់បានលើកម្មវិធី៖ Ms. Words, Ms. Excels, Power Pion, Internet, and Email
• មានសមត្ថភាពក្នុងការធ្វើការងារជាក្រុម
• មានសមត្ថភាពក្នុងការដឹកនាំក្រុម៖ ធ្វើផែនការ អនុវត្ត តាមដាន វាយតំលៃ
• មានមនសិការជាអ្នកអប់រំ
• មានភាពសច្ចៈ ទៀងត្រង់ និងមានទឹកចិត្តស្រលាញ់កុមារ
• តស៊ូ អត់ធ្មត់ សម្របសម្រួល ផ្តួចផ្តើមនិង ច្នៃប្រឌិត
• គោរពម៉ោងការងារបានទៀងទាត់
• មានស្វ័យយ័តភាពនៅក្នុងការងារ
• មានសមត្ថភាពធ្វើការនៅក្រោមសំពាធ
• គោរពទៅតាមទស្សនវិស័យរបស់ក្រុមហ៊ុន
• គោរព និងប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ន។
របៀបនៃការដាក់ពាក្យ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម(Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564
*ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានជ្រើសរើសចូលក្នុងវគ្គសម្រាំងនោះទេ។