Computer Teacher



SAFETY INFORMATION

Only shortlisted applicants will be contacted within 03 working days

Computer Teacher




Post Date: 2024-12-02
Apply Before: 2025-02-02
Phnom Penh
Full Time


Offered Salary
Negotiable
Career Level
Officer
Company Industry
Education, Training (Aii & AIS)
Qualification
Bachelor Degree
Hiring
5 Positions
Language Skills
Khmer English
Experience
2 +

ការពិពណ៌នាការងារ៖

១. សមត្ថភាពបច្ចេកទេសគរុកោសល្យ
ក). ការងារគរុកោសល្យ  (ការបង្រៀន)
• គោរពម៉ោងពេលបង្រៀនឱ្យបានទៀងទាត់ និងជាប្រចាំ
• បង្កើត និងអភិវឌ្ឍន៍ជាប្រចាំលើបំណែងចែកកម្មវិធីសិក្សាគ្រប់កម្រិតដែលខ្លួនបង្រៀនឱ្យស្របតាមបំណែងចែកកម្មវិធីសិក្សាគោលរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង              
• អនុវត្តន៍ឱ្យទៀងទាត់ និងជាប្រចាំលើការកសាង/ អភិវឌ្ឍន៍/កែសម្រួល លើកិច្ចតែងការបង្រៀន ប្រចាំថ្ងៃ/ ប្រចាំសប្តាហ៍
• ផលិត និងប្រើប្រាស់នូវសម្ភារឧបទេស (ការបង្កើតដោយផ្ទាល់ដៃ ឬការ ទិញស្រាប់) ដែលទាក់ទងនឹងខ្លឹមសារមេរៀនឱ្យមានលក្ខណៈសម្បូរបែបក្នុងដំណើរការបង្រៀនសិស្ស
• អនុវត្តន៍វិធីសាស្រ្តបង្រៀនតាមគោលវិធី “សិស្សមជ្ឈមណ្ឌល”  
• បង្រៀនទ្រឹសី្តតិច ហើយនាំសិស្សចូលបន្ទប់អនុវត្តន៍កុំព្យូទ័រឱ្យបានច្រើន
• រៀបចំបង្កើតកម្រងសំណួរ ឬវិញ្ញាសា និងអត្រាកំណែ ប្រឡងប្រចាំខែ ពាក់កណ្តាលឆមាសលើកទី១ ពាក់កណ្តាលឆមាសលើកទី២  ឆមាសលើកទី១ និងឆមាសលើកទី២ ប្រកបដោយគុណភាព បច្ចេកទេស គន្លឹះ និងច្បាស់លាស់លើ ទម្ងន់ ប្រភេទនៃសំណួរ និងទម្រង់បែបបទនៃ វិញ្ញាសា
• អនុវត្តន៍ការវាយតម្លៃប្រចាំខែ លើការសិក្សារបស់សិស្ស តាមរយៈគោលការណ៍៥០% លើសកម្មភាពសិក្សាក្នុងថ្នាក់ (កិច្ចការផ្ទះ ឬការ ស្រាវជ្រាវ២០%  សំណួរQUIZ ឬសំណួរផ្ទាល់មាត់ ឬពិនិត្យសៀវភៅ១០%  វិន័យ និងសីលធម៌១០% សកម្មភាពក្នុងថ្នាក់៥%  អវត្តមាន៥%)  និង៥០% លើការប្រឡងប្រចាំខែ  ប្រកបដោយភាពហ្មត់ចត់ តឹងរ៉ឹង និងម៉ឺងម៉ាត់ កម្រិតខ្ពស់បំផុត ធានាឱ្យបាននូវតម្លាភាព និង គុណភាពលើសមត្ថភាពពិតប្រាកដរបស់សិស្ស
• តាមដានលើការសិក្សារបស់សិស្ស លើកទឹកចិត្ត  និងរិះរកគ្រប់មធ្យោបាយលើបច្ចេកទេសបង្រៀន ដើម្បីជួយដល់សិស្សដែលរៀនខ្សោយក្នុងថ្នាក់
• សិក្សាស្រាវជ្រាវបន្ថែម លើវិធីសាស្រ្តល្អៗក្នុងការបង្រៀន និងបង្កើតនូវវប្បធម៌ចែករំលែកគ្នារាល់បទពិសោធន៍ការងារ

ខ). កិច្ចការគ្រប់គ្រងថ្នាក់
• ត្រួតពិនិត្យសិស្សលើឯកសណ្ឋាន កាតសិស្ស សក់ ក្រចកដៃ ផាត់មុខ និងវត្តមានសិស្សជាប្រចាំ រៀងរាល់ម៉ោងបង្រៀន
• ត្រួតពិនិត្យអនាម័យ សណ្តាប់ធ្នាប់ថ្នាក់រៀន និងតុកៅអីក្នុងថ្នាក់ (គ្មានការគូសវាស) ជាប្រចាំរៀងរាល់ម៉ោងបង្រៀន
• ចូលរួមសន្សំសំចៃទឹកភ្លើង និងការប្រើប្រាស់វាំងននក្នុងម៉ោងបង្រៀន បទបែនតាមស្ថានភាពជាក់ស្តែង
• ចូលរួម និងសហការការងារសិក្សាធិការរបស់សិស្សជាមួយការិយាល័យសិក្សា អ្នកប្រឹក្សាសាលា ចាងហ្វាងទទួលបន្ទុក តាមនីតិវិធីការងារ និងបទបញ្ជាផ្ទៃក្នុងដែលមានចែង
• ប្រតិបត្តិនូវការងារផ្សេងៗដែលកំណត់ដោយចាងហ្វាងទទួលបន្ទុក

គ). ប្រជុំបច្ចេកទេសគរុកោសល្យ
• ចូលរួមប្រជុំបច្ចេកទេស ប្រចាំសប្តាហ៍ ឬប្រចាំខែ តាមក្រុមបច្ចេកទេស របស់ខ្លួនឱ្យបានទៀងទាត់ និងគោរពតាមនីតិវិធីការងារ ឬ/និង គោលការណ៍នៃការប្រជុំក្រុមបច្ចេកទេស
• ចែករំលែកបទពិសោធន៍ សមត្ថភាព ផ្លាស់ប្តូរយោបល់ បង្ហាញហេតុផល/ ការយល់ឃើញ យ៉ាងសកម្មក្នុងក្របខណ្ឌពិភាក្សាដើម្បីអភិវឌ្ឍ គរុកោសល្យ។
• មានរបាយការណ៍ និងកំណត់ហេតុប្រជុំបច្ចេកទេសត្រឹមត្រូវ និងរក្សាទុកក្នុង សៀវភៅរដ្ឋបាលគ្រូ

២. ការអប់រំសីលធម៌
• ចូលរួមសកម្មភាពផ្សេងៗរបស់សាលាសម្រាប់ផ្តល់នូវការអប់រំសីលធម៌ដល់សិស្សានុសិស្ស
• នៅឱ្យកៀកជាមួយនឹងសិស្ស ដើម្បីក្តាប់យកព័ត៌មាន ក៏ដូចជា ស្ថានភាពជាក់ស្តែងរបស់សិស្ស ព្រមទាំងបញ្ជូននូវព័ត៌មានទាំងឡាយណា ដែលជាបញ្ហាទៅកាន់ផ្នែកដែលពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ  និងជំនួយឱ្យទាន់ពេលវេលា
• ធ្វើខ្លួនជាគំរូល្អ ទៅកាន់សិស្សានុសិស្ស និងបុគ្គលិករួមការងារ
• ផ្តល់ និងផ្សព្វផ្សាយនូវតម្លៃ និងសីលធម៌ដល់សិស្ស ដើម្បីឱ្យពួកគេអាច បញ្ចូលខ្លួន និងអភិវឌ្ឍខ្លួននៅក្នុងសង្គម

៣. ការងាររដ្ឋបាល
• គ្រប់គ្រង រៀបចំ ចងក្រង រក្សាទុក (Soft Coppy or/and Hard Coppy) លើវិញ្ញាសា និងអត្រាកំណែប្រឡងប្រចាំខែ ពាក់កណ្តាលឆមាស ឆមាស សម្ភារឧបទេស និងសម្ភារសិក្សា កិច្ចតែងការបង្រៀន និងមេរៀនសង្ខេបបំណែងចែកកម្មវិធីសិក្សា ស្នាដៃសិក្សាស្រាវជ្រាវនានា (រួមទាំងសិស្ស ឬគ្រូខ្លួនឯង និងក្រុមបច្ចេកទេស)
• ចូលរួមជាគណៈកម្មការប្រឡង  គណៈមេប្រយោគ  អនុរក្ស តាមការតែងតាំង/ ចាត់តាំងពីចាងហ្វាងទទួលបន្ទុក
• ផ្តល់របាយការណ៍ប្រចាំខែឱ្យចាងហ្វាងទទួលបន្ទុកផ្ទាល់អំពីការអនុវត្តន៍ បំណែងចែក កម្មវិធីសិក្សា ឬដំណើរការនៃការបង្រៀន លទ្ធផលសិក្សា របស់សិស្ស (លទ្ធផលវិជ្ជាមាន និងចំណុចដែលត្រូវអភិវឌ្ឍ) តាមខែនីមួយ
• បញ្ចូលពិន្ទុប្រឡងប្រចាំខែ ពាក់កណ្តាលឆមាស ឆមាសក្នុងប្រព័ន្ធពិន្ទុ (DATA BASE) និងផ្តល់របាយការណ៍ពិន្ទុជូនផ្នែកលេខាធិការតាម កាលបរិច្ឆេទដែលសាលាបានកំណត់។
• ប្រតិបត្តិនូវការងារផ្សេងៗដែលកំណត់ដោយចាងហ្វាងទទួលបន្ទុក។

 

លក្ខខណ្ឌជ្រើសរើស៖

• មានបរិញ្ញាបត្រព័ត៌មានវិទ្យា
• មានសមត្ថភាពក្នុងការបង្រៀន Microsoft Office and Design 
• មានបទពិសោធន៍បង្រៀនជាក់ស្តែងពីរ(០២)ឆ្នាំយ៉ាងតិច
• មានចំណេះដឹងលើភាសាបរទេស (ភាសាអង់គ្លេស…)
• មានលទ្ធភាព/សមត្ថភាពក្នុងការគ្រប់គ្រងលើការងារប្រតិបត្តិដោយឯករាជ្យ ម្ចាស់ការ ទទួលខុសត្រូវខ្ពស់ និងទាមទារការគ្រប់គ្រងតិចតូចពីគណៈគ្រប់គ្រង។
• មានគំនិតផ្តួចផ្តើមថ្មីក្នុងការអភិវឌ្ឍសមត្ថភាពគរុកោសល្យ៕

 

របៀបនៃការដាក់ពាក្យ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម(Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

*ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានជ្រើសរើសចូលក្នុងវគ្គសម្រាំងនោះទេ។

Appy Now

Select your profile
Select your cv