Deputy Director of Studies



SAFETY INFORMATION

Only shortlisted applicants will be contacted within 03 working days

Deputy Director of Studies




Post Date: 2024-10-08
Apply Before: 2024-12-08
Phnom Penh
Full Time


Offered Salary
Negotiable
Career Level
Manager
Company Industry
Education, Training (Aii & AIS)
Qualification
Bachelor Degree
Hiring
1 Position
Language Skills
Khmer English
Experience
3 +

ការពិពណ៌នាការងារ៖

• ជាជំនួយការនាយកផ្នែកសិក្សាធិការ ទទួលបន្ទុកកម្មវិធីសិក្សាមធ្យមសិក្សាពីថ្នាក់ទី៧ ដល់ទី១២ កម្មវិធីកីឡា និងអប់រំកាយ កម្មវិធីភាសាអង់គ្លេស អភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ និងជាទីប្រឹក្សា នៃក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
• ជួយសម្របសម្រួលក្នុងការត្រួតពិនិត្យកម្មវិធីសិក្សា ការផ្លាស់ប្តូរ និងការអភិវឌ្ឍនូវកម្មវិធីសិក្សា ឬធ្វើការកែសម្រួលនូវគម្រោងសិក្សា។
• ជួយសម្របសម្រួលក្នុងការរៀបចំការធ្វើតេស្ត និងការប្រឡងដាក់ឱ្យសិស្សត្រូវតាមកម្រិតសិក្សា។
• ជួយសម្របសម្រួលចាងហ្វាងទទួលបន្ទុកក្នុងការដឹកនាំគ្រូថ្មីៗឱ្យមានសមត្ថភាពក្នុងការរៀបចំមេរៀនបង្រៀនតាមភូមិសិក្សាដែលទទួលបន្ទុក។ 
• អនុវត្ត និងរក្សានីតិវិធីសិក្សា និងធ្វើកំណត់ត្រាដូចជា ការសង្កេត ការវាស់ស្ទង់មតិរបស់គ្រូ ប្រព័ន្ធនៃដៃគូសហការណ៍ និងកិច្ចការផ្សេងៗទៀត។
• គ្រប់គ្រង រៀបចំសម្ភារៈសិក្សា ធនធាន ការប្រឡង ប្រព័ន្ធរវាយតម្លៃរបស់សិស្ស ប្រកបដោយប្រសិទ្ធភាព។
• ដោះស្រាយបញ្ហា និងការសាកសួររបស់សិស្ស និងក្រុមអ្នកដឹកនាំ ទៅលើបញ្ហាសិក្សារបស់កូនសិស្ស។
• រចនា និងធានាបាននូវគុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់ការប្រឹក្សា និងវិន័យរបស់សិស្ស។ 
• អនុវត្តការចុះអង្កេតមេរៀនដែលគ្រូបង្រៀន និងផ្តល់នូវមតិយោបល់ផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរដល់លោកគ្រូអ្នកគ្រូ និង បញ្ជូនឯកសារមតិយោបល់របស់គ្រូ ត្រឡប់ទៅកាន់នាយក ឬនាយិការងសាខា។ 
• ជួយសម្របសម្រួលដល់លោកគ្រូអ្នកគ្រូក្នុងការបង្រៀន ការគ្រប់គ្រងថ្នាក់រៀន និងការវាយតម្លៃដល់សិស្ស។
• ធ្វើការដើម្បីធានាបានថា ទិដ្ឋភាពសិក្សា និងការកំសាន្តផ្សេងៗ ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សា។
• ការបង្រៀន គឺបំពេញនូវតម្រូវការប្រតិបត្តិការ ឧ. អវត្តមានគ្រូបង្រៀន ការកើនឡើង ឬការថយចុះនៃចំនួនសិស្ស។   
• ស្លៀកពាក់ឱ្យបានសមរម្យរាល់ពេលមកបំពេញការងារ ដែលសមស្របទៅតាមគោលការណ៍សំលៀកបំពាក់ដែលបានកំណត់ដោយសាលា។ 
• ធ្វើរបាយការណ៏ ការតាមដាន និងព័ត៌មានទាក់ទងនឹងកិច្ចការដែលទាក់ទងនឹងការសិក្សា។
• ទទួលបន្ទុករៀបចំការតម្រង់ទិស បណ្តុះបណ្តាលទៅលើលោកគ្រូ អ្នកគ្រូថ្មី គណៈកម្មការ និងសាខាដែលបើកថ្មី ទៅលើផ្នែកសិក្សាធិការ។
• រៀបចំផែនការ កាលវិភាគសម្រាប់ការចុះអធិការកិច្ចផ្ទៃក្នុង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
• ដឹកនាំសម្របសម្រួល សកម្មភាពក្រុមប្រឹក្សាសិស្សនៅតាមសាខាប្រកបដោយប្រសិទ្ធភាព។
• ស្វែងរកកម្មវិធីសិក្សាបន្ថែមថ្មីៗ ពង្រឹង និងអភិវឌ្ឍកម្មវិធីសិក្សាឱ្យកាន់មានសកម្មភាពសំបូរបែប។

ការងារគ្រប់គ្រង 
• រក្សាកំណត់ត្រាបុគ្គលិកឱ្យបានត្រឹមត្រូវ និងមានភាពច្បាស់លាស់។
• ធានាបានថា គណៈកម្មការសាលាបានបំពេញការងារត្រូវទៅតាមស្តង់ដារដែលសាលាចង់បាន ។
• ជួយសម្របសម្រួលគណៈកម្មការសាលាក្នុងការរៀបចំនូវកិច្ចការមួយចំនួន និងធានាបានថា ធនធានទាំងអស់ត្រូវបានរក្សាទុកឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ។
• រៀបចំកិច្ចប្រជុំ បណ្តុះបណ្តាល និងធ្វើសិក្ខាសាលាតាមការស្នើសុំ។ ទាំងនេះអាចរួមបញ្ចូលទិដ្ឋភាពទូទៅនៃកម្មវិធីសិក្សា ការរំលឹកនូវវិធីសាស្រ្តក្នុងការបង្រៀនបច្ចុប្បន្ន និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ៕

 

ការពិពណ៌នាការងារ៖

• មានបរិញ្ញាបត្រផ្នែកអប់រំ ឬផ្នែកដែលពាក់ព័ន្ធ។
• ត្រូវមានបទពិសោធន៍គ្រប់គ្រងនៅក្នុងផ្នែកអប់រំ និងផ្នែកដែលពាក់ព័ន្ធ។
• មានជំនាញល្អប្រសើរក្នុងការដោះស្រាយបញ្ហា មានគំនិតផ្តួចផ្តើម និងមានសមត្ថភាពក្នុងការធ្វើកិច្ចការជាច្រើនមុខ 
• មានសមត្ថភាពក្នុងការបំពេញការងារជាមួយមនុស្សដែលមកពីគ្រប់មជ្ឈដ្ឋាន វប្បធម៌ ទស្សនៈសាសនា ប្រកបដោយភាពអត់ធ្មត់។  
• មានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទង ផ្តល់នូវស្នាមញញឹមប្រកបដោយភាពរួសរាយរាក់ទាក់ និងមានអាកប្បកិរិយាដែលអាចបំពេញការងារបានល្អ។
• មានជំនាញល្អប្រសើរក្នុងការប្រើប្រាស់កុំព្យូទ័រ រួមបញ្ចូលទាំងកម្មវិធីមួយចំនួនដូចជា MS Office Suite, Google Apps និងមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម Social Media។
• ត្រូវមានសមត្ថភាពច្បាស់លាស់ និងយល់ច្បាស់ក្នុងការរៀបចំទុកដាក់នូវថវិការបស់សា្ថប័ន។ 
• មានជំនាញទំនាក់ទំនងល្អប្រសើរ ទាំងការប្រើប្រាស់ភាសាអង់គ្លេសក្នុងការនិយាយ និងការសរសេរ។
• មានជំនាញខាងផ្នែករដ្ឋបាល កិច្ចការរៀបចំ ទំនាក់ទំនងរវាងអន្តរបុគ្គល ការប្រាស្រ័យទាក់ទង និងកិច្ចសហការដ៏រឹងមាំ៕

 

របៀបនៃការដាក់ពាក្យ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម(Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

*ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានជ្រើសរើសចូលក្នុងវគ្គសម្រាំងនោះទេ។

Appy Now

Select your profile
Select your cv