Elementary Teacher



SAFETY INFORMATION

Only shortlisted applicants will be contacted within 03 working days

Elementary Teacher




Post Date: 2024-08-19
Apply Before: 2024-10-19
Phnom Penh
Full Time


Offered Salary
Negotiable
Career Level
Officer
Company Industry
Education, Training (Aii & AIS)
Qualification
Bachelor Degree
Hiring
10 Positions
Language Skills
Khmer English
Experience
2 +

ការពិពណ៌នាការងារ៖

១. សមត្ថភាពបច្ចេកទេសគរុកោសល្យ
ក. ការងារគរុកោសល្យ(ការបង្រៀន)
• គោរពម៉ោងពេលបង្រៀនឱ្យបានទៀងទាត់ និងជាប្រចាំ។
• រៀបចំបំណែងចែកកម្មវិធីសិក្សាលម្អិតដែលខ្លួនបង្រៀន ឱ្យស្របតាមបំណែងចែកកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា។                 
• រៀបចំកិច្ចតែងការបង្រៀនប្រចាំថ្ងៃ ប្រចាំសប្តាហ៍(ត្រៀមមេរៀន)។
• ផលិត និងប្រើប្រាស់នូវសម្ភារឧបទេស(ការបង្កើតដោយផ្ទាល់ដៃ ឬការទិញស្រាប់) ដែលទាក់ទងនឹងខ្លឹមសារ        មេរៀនឱ្យមានលក្ខណៈសម្បូរបែប ក្នុងដំណើរការបង្រៀនសិស្ស។
• អនុវត្តន៍វិធីសាស្រ្តបង្រៀនតាមគោលវិធីសិស្សមជ្ឈមណ្ឌល។
អនុវត្តន៍ និងដឹកនាំលើកម្មវិធីសិក្សាស្រាវជ្រាវរបស់សិស្ស
ខ. កិច្ចការគ្រប់គ្រងថ្នាក់
• ត្រួតពិនិត្យឯកសណ្ឋាន កាតសិស្ស សក់ ក្រចកដៃ ផាត់មុខ និងវត្តមានសិស្សជាប្រចាំ រៀងរាល់ម៉ោងបង្រៀន។
• ត្រួតពិនិត្យអនាម័យ សណ្តាប់ធ្នាប់ថ្នាក់រៀន និងតុកៅអីក្នុងថ្នាក់ (គ្មានការគូសវាស) ជាប្រចាំរៀងរាល់ម៉ោង            បង្រៀន។
• ចូលរួមសន្សំសំចៃទឹកភ្លើង និងការប្រើប្រាស់វាំងននក្នុងម៉ោងបង្រៀន បត់បែនតាមស្ថានភាពជាក់ស្តែង។
២. ការងាររដ្ឋបាលថ្នាក់រៀន
• គ្រប់គ្រង រៀបចំ ចងក្រង រក្សាទុក (Soft Coppy and Hard Coppy) សម្ភារឧបទេស សម្ភារសិក្សា កិច្ចតែងការបង្រៀន មេរៀនសង្ខេប បំណែងចែកកម្មវិធីសិក្សា និងស្នាដៃសិក្សាស្រាវជ្រាវនានា (រួមទាំងសិស្ស ឬគ្រូខ្លួនឯង និងក្រុមបច្ចេកទេស)។ ល។
• រៀបចំវិញ្ញាសា និងអត្រាកំណែប្រឡងប្រចាំខែ ពាក់កណ្តាលឆមាសលើកទី១ ពាក់កណ្តាលឆមាសលើកទី២  ឆមាសលើកទី១ និងឆមាសលើកទី២ ប្រកបដោយគុណភាព និងបច្ចេកទេស។
• ចូលរួមជាគណៈកម្មការប្រឡង  គណៈមេប្រយោគ  អនុរក្ស តាមការចាត់តាំងពីចាងហ្វាងទទួលបន្ទុក។
• ផ្តល់របាយការណ៍ប្រចាំត្រីមាសឱ្យចាងហ្វាងទទួលបន្ទុកផ្ទាល់អំពីការអនុវត្តបំណែងចែកកម្មវិធីសិក្សា ឬដំណើរការនៃការបង្រៀន លទ្ធផលសិក្សារបស់សិស្ស (លទ្ធផលវិជ្ជាមាន និងចំណុចដែលត្រូវអភិវឌ្ឍន៍) តាមខែនីមួយៗ។
• បញ្ចូលពិន្ទុប្រឡងប្រចាំខែ ពាក់កណ្តាលឆមាស ឆមាស ក្នុងប្រព័ន្ធពិន្ទុ (System Scorring) និងផ្តល់របាយការណ៍ពិន្ទុជូនផ្នែកលេខាធិការ តាមកាលបរិច្ឆេទដែលសាលាបានកំណត់។
៣. ការអប់រំសីលធម៌
• ចូលរួមសកម្មភាពផ្សេងៗរបស់សាលា សម្រាប់ផ្តល់នូវការអប់រំសីលធម៌ សុជីវធម៌ដល់សិស្សានុសិស្ស។
• នៅឱ្យកៀកជាមួយនឹងសិស្ស ដើម្បីក្តាប់យកព័ត៌មាន ក៏ដូចជាស្ថានភាពជាក់ស្តែង ព្រមទាំងបញ្ជូននូវព័ត៌មានទាំងឡាយណាដែលមានបញ្ហាទៅកាន់ផ្នែកដែលពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ និងជំនួយឱ្យទាន់ពេលវេលា។
• ធ្វើខ្លួនជាគំរូល្អទៅកាន់សិស្សានុសិស្ស និងបុគ្គលិករួមការងារ។
៤. ការចូលរួមកម្មវិធីរបស់សាលា
• មើលសណ្តាប់ធ្នាប់ និងវិន័យសិស្សនៅពេលចេញលេង និងកម្មវិធីផ្សេងៗរបស់សាលា តាមការចាត់តាំងដោយចាងហ្វាងទទួលបន្ទុក។
• ចូលរួមសកម្មភាពសាលាផ្សេងៗ ដូចជាការប្រកួតសមត្ថភាពសិស្ស កម្មវិធីប្រចាំឆ្នាំ...។
• ចូលរួមដឹកនាំសិស្សចុះកម្មសិក្សា និងដំណើរទស្សនកិច្ចសិក្សា តាមការចាត់តាំងដោយចាងច្វាងទទួលបន្ទុក។
• ជួបអ្នកអាណាព្យាបាលសិស្សជាមួយអ្នកប្រឹក្សាយោបល់ ចាងហ្វាង ចាងហ្វាងរងទទួលបន្ទុកស្តីពីការសិក្សា វិន័យ សីលធម៌ សុជីវធម៌របស់សិស្ស។
៥. ទំនាក់ទំនងផ្សេងៗ
• បង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសិស្ស ក្រុមការងារ ក្រុមបច្ចេកទេស ចាងហ្វាង ចាងហ្វាងរងទទួលបន្ទុក នាយក/នាយិកាចាងហ្វាង និងប្រធានសាលា។
• រក្សាឱ្យបាននូវព័ត៌មានជាលក្ខណៈបុគ្គល និងព័ត៌មានរួមរបស់ស្ថាប័ន។
• រក្សានូវទំនាក់ទំនងល្អជាមួយនឹងបុគ្គលិកនៅខាងក្នុង និងខាងក្រៅផ្នែករបស់ខ្លួន។

 

លក្ខខណ្ឌជ្រើសរើស៖
• មានសញ្ញាបត្រគរុកោសល្យ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
• មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រលើកម្មវិធីដូចជា Ms. Office, Internet E-mail។ល។
ចំណេះដឹង ជំនាញ និងបទពិសោធៈ
• មានបទពិសោធបង្រៀនលើផ្នែកអប់រំយ៉ាងតិច៥ឆ្នាំ។  
• មានសមត្ថភាពក្នុងការគ្រប់គ្រងថ្នាក់រៀនលើការងារប្រតិបត្តិដោយភាពឯករាជ្យ ម្ចាស់ការ និងទំនួលខុសត្រូវ      ខ្ពស់។ 
• មានគំនិតផ្តួចផ្តើមថ្មីក្នុងការអភិវឌ្ឍសមត្ថភាពគរុកោសល្យ ឬសមត្ថភាពផ្សេងៗទៀតនៃការអប់រំ។ 
• មានស្មារតីជាក្រុមក្នុងការបំពេញការងារ។ 
• មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រលើកម្មវិធីដូចជា Ms. Office, Internet E-mail។ល។ 
• មានចំណេះដឹងលើភាសាបរទេសជាពិសេសលើផ្នែកភាសាអង់គ្លេស។ 
• មានសមត្ថភាពគ្រប់គ្រង និងដោះស្រាយបញ្ហាសិស្ស។ 
• មានសមត្ថភាពគ្រប់គ្រង និងធ្វើឯកសាររដ្ឋបាលដែលពាក់ព័ន្ធ។
• មានសមត្ថភាពធ្វើការទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ។

 

របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4x6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564
ឬ ដាក់ពាក្យផ្ទាល់តាមរយៈអាសយដ្ឋាន៖ #223 & 227 ផ្លូវម៉ៅសេទុង 
សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

*ប្រវត្តិរូបដែលគ្មានរូបថត និងមិនត្រូវបានជ្រើសរើសចូលក្នុងវគ្គសម្រាំងនោះទេ។

Appy Now

Select your profile
Select your cv