ការពិពណ៌នាការងារ៖
** Overall Purpose of the Role /គោលបំណងរួមនៃតួនាទី :
លោកគ្រូ អ្នកគ្រូត្រូវបង្រៀនសិស្សានុសិស្សឱ្យទទួលបាននូវ ចំណេះសម្បទា បំណិនសម្បទា និងចរិយាសម្បទា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមនិយាមគរុកោសល្យ១០០%។
** Scope of Work / ទំហំការងារ :
ក្រៅពីការងារបង្រៀន និងរៀន លោកគ្រូ អ្នកគ្រូត្រូវមានមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការអប់រំសិស្សានុសិស្សនូវចតុស្តម្ភនៃការអប់រំ ដូចជារៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌រស់នៅល្អ និង រៀនដើម្បីចេះរួមរស់ជាមួយអ្នកដទៃ។
លក្ខខណ្ឌជ្រើសរើស៖
EDUCATION / ការសិក្សា :
- មានបរិញ្ញាបត្រលើមុខវិជ្ជាឯកទេស ឬសញ្ញាប័ត្រដែលមានតម្លៃស្មើ។
- មានសញ្ញាប័ត្រគរុកោសល្យ។
- សញ្ញាបត្រដែលទទួលបានចុងក្រោយ :
** KNOWLEDGE, SKILLS ANDEXPERIENCE / ចំណេះដឹង ជំនាញ និងបទពិសោធ:
- មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រលើកម្មវិធីដូចជា Ms. Office, Internet/ E-mail ។ល។
- មានចំណេះដឹងលើភាសាបរទេស (ភាសាអង់គ្លេស...)។
- មានលទ្ធភាព/សមត្ថភាពក្នុងការគ្រប់គ្រងលើការងារប្រតិបត្តិដោយឯករាជ្យ ម្ចាស់ការ ទទួលខុសត្រូវខ្ពស់ និងទាមទារការគ្រប់គ្រងតិចតួចពីគណៈគ្រប់គ្រង។
- មានគំនិតផ្តួចផ្តើមថ្មីក្នុងការអភិវឌ្ឍសមត្ថភាពគរុកោសល្យ។
- មានបទពិសោធបង្រៀនជាក់ស្តែងពីរ(០២)ឆ្នាំយ៉ាងតិច។
** KEY RESPONSIBILITIES / ការទទួលខុសត្រូវសំខាន់ៗ
១. ការងារគរុកោសល្យ។
២. ការអប់រំសីលធម៌។
៣. ការងាររដ្ឋបាល។
៤. ការចូលរួម។
៥. ទំនាក់ទំនង។
របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4x6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564
* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។