បុគ្គលិកផ្នែកអនាម័យ

បុគ្គលិកផ្នែកអនាម័យ

  • Post Date:March 21, 2024
  • Apply Before: June 21, 2024
  • Views 26
0 Applications
  • Offered Salary Negotiable
    Career Level Officer
    Experience 1+ Year
  • Company Industry Education / Training
    Hiring 08 Positions
    Language Skills Khmer
Job Description

– សម្អាត និងថែទាំអនាម័យក្នុងបន្ទប់ទឹក (ស្ងួត និងអនាម័យល្អ)
– សម្អាត និងថែទាំអនាម័យក្នុងបន្ទប់រៀន (មុនពេលសិស្សចូលរៀន និងក្រោយពេលសិស្សចេញពីរៀន)
– សម្អាតផ្លូវដើរ និងបរិវេណខាងក្រៅបន្ទប់រៀន
– សម្អាត និងរក្សាអនាម័យក្នុងបន្ទប់ការិយាល័យ (សម្អាតការ៉ូ កញ្ចក់ និងប្រមូលសម្រាម)
– ប្រចាំការតាមគោលដៅដែលបានកំណត់ដើម្បីត្រួតពិនិត្យមើលបញ្ហាអនាម័យ និងបញ្ហាផ្សេងៗ
– ថែរក្សា និងសន្សំសំចៃសម្ភារដែលផ្តល់ជូន
– ស្នើរសុំបើកសម្ភារបន្ថែម និងរៀបចំទុកដាក់សម្ភារសម្អាតឲ្យមានសណ្តាប់ធ្នាប់
– សហការណ៌ជាមួយសន្តិសុខក្នុងការតាមដាន និងមើលការខុសត្រូវសុវត្ថិភាពតាមជាន់
– ជំនួសបុគ្គលិកដែលអវត្តមាន ឬធ្វើការបន្ថែមនៅពេលដែលមានបុគ្គលិកអវត្តមាន
– បោកគក់កម្រាលសាឡុង វាំងនន និងសម្ភារប្រើប្រាស់ផ្សេងៗ
– សម្អាតអគារលម្អិតអំឡុងពេលវិស្សមកាល (Vacation or Term Break)
– របាយការណ៌រាល់បញ្ហា និងដំណើរការណ៌ការងារជូនប្រធានសន្តិសុខ និងអនាម័យប្រចាំអគារ
– សម្អាតលម្អិត (សម្អាតសើម) តាមគោលដៅរបស់ខ្លួន ១ ក្នុងមួយថ្ងៃ
– ជូតសម្អាតបន្ទប់ទឹក និងបរិក្ខាក្នុងបន្ទប់ទឹក (សម្អាតលម្អិត២ដង)
– ថែទាំអនាម័យក្នុង បន្ទប់ទឹកគ្រប់ពេលមានបញ្ហា
– បោសសម្អាតតាមផ្លូវដើរ, កន្លែងទទួលភ្ញៀវ និងកន្លែងដែលប្រឡាក់ ឬមានធូលី
– ដាក់ផ្លាកសញ្ញាប្រយ័ត្នរអិលជានិច្ចមុនពេលជូតសម្អាត
– ដើរត្រួតពិនិត្យគោលដៅរបស់ខ្លួន និងធ្វើការសម្អាតភ្លាមពេលឃើញមានបញ្ហា
– សម្អាតក្រណាត់ជូត និងធុងគាប់ ជាប្រចាំក្រោយពេលសម្អាតរួច
– រៀបចំទុកដាក់សម្ភារៈអោយមានសណ្តាប់ធ្នាប់ តាមការណែនាំ
– លាងសម្អាតធុងសម្រាមនៅតាមគោលដៅរបស់ខ្លួនមុនពេលចេញទៅផ្ទះ
– បែងចែកសម្រាមតាមប្រភេទ (សម្រាមស្ងួត សម្រាមសើម និងកំប៉ុង)
– ប្តូរថង់សម្រាមតាមបន្ទប់ទឹក
– គូសសញ្ញា () លើតារាងសម្អាតបន្ទប់ទឹក ក្រោយពេលសម្អាតរួចហើយ
– ត្រួតពិនិត្យមើលសម្ភារប្រើប្រាស់ ដើម្បីជៀសវាងការខ្វះខាតពេលត្រូវការយកមកប្រើ
– ស្នើសុំបើកសម្ភារតាមតម្រូវការជាក់ស្តែង (មានការឯកភាពពីប្រធានផ្នែក)
– របាយការណ៌រាល់បញ្ហាជួសជុលទៅប្រធានផ្នែក ឬបុគ្គលិកថែទាំអគារ
– ប្តូរទឹក និងលាងសម្អាតធុងគាប់ក្រណាត់ ក្រោយពេលជូតសម្អាតរួចហើយ
– ហាលសម្ងួតក្រណាត់ (ឱ្យមានរបៀប) ក្រោយពេលសម្អាត
– បិទភ្លើងក្រោយពេលសម្អាត ឬបិទភ្លើងខ្លះមុនពេលសម្អាត (បើកវាំងននបង្អូច)
– ត្រួតពិនិត្យកន្លែងរៀងៗខ្លួនមុនពេលចេញទៅផ្ទះ
– សហការណ៌ជាមួយសន្តិសុខក្នុងការតាមដាន និងមើលការខុសត្រូវសុវត្ថិភាពតាមជាន់
– របាយការណ៌រាល់បញ្ហា និងដំណើរការណ៌ការងារជូនប្រធានសន្តិសុខ និងអនាម័យប្រចាំអគារ
– ត្រូវមានភាពរួសរាយរាក់ទាក់ស្វាគមន៍ចំពោះសិស្ស និងអ្នកអាណាព្យាបាល
– ត្រូវសហការជាមួយសន្ដិសុខ បើឃើញសិស្សប្រព្រឹត្ដខុសពីច្បាប់ និងវិន័យសាលា ត្រូវរបាយការណ៍ ប្រាប់សន្ដិសុខអោយនាំទៅការិយាល័យកិច្ចការសិស្ស ដើម្បីអោយគ្រូដោះស្រាយ និងណែនាំ ។
– ពេលសិស្សចេញលេងត្រូវជួយដើរមើលសកម្មភាពសិស្ស ជាពិសេសនៅតាមបន្ទប់ និងតាមគៀនកោះ
– ត្រូវធ្វើការសម្អាតភ្លាម នៅពេលដែលសិស្សសំណូមពរអោយជួយ រឺក៏ឃើញមានទឹកកំពប់ ។
– ត្រូវឧស្សាហ៍សង្កេតមើលសិស្សដែលចូលក្នុងបន្ទប់ទឹកយូពេកព្រោះអាចមានបញ្ហាអ្វីមួយ រឺក៏មានសិស្ស ប្រឡែងគ្នាក្នុងបន្ទប់ទឹក
– ពេលដល់ម៉ោងចូលរៀន អ្នកអនាម័យត្រូវជួយប្រាប់អោយសិស្សចូលេរៀន លើកលែងតែសិស្សមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលមានអាយុលើ១៦ឆ្នាំ៕

លក្ខខណ្ឌជ្រើសរើស៖

– កម្រិតវប្បធម៌ចាប់ពីចាប់ថ្នាក់ទី៦ ឡើងទៅ
– ចេះអាន និងចេះសរសេរភាសាខ្មែរបានល្អ
– មានកាយសម្បទារឹងមាំ
– មានអាយុចាប់ពី 20ឆ្នាំ ដល់ 40ឆ្នាំ
– បទពិសោធន៍បម្រើការងារផ្នែកអនាម័យចាប់ពី១ឆ្នាំឡើងទៅ
– អាចបត់បែនតាមពេលវេលា និងម៉ោងធ្វើការរបស់ក្រុមហ៊ុន
– មានការព្យាយាម និងភាពអត់ធ្មត់ក្នុងការងារ
– មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងល្អ
– មានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ៕

បៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4×6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។