វិចិត្រករ – Artist

វិចិត្រករ - Artist

  • Post Date:March 25, 2024
  • Apply Before: June 25, 2024
  • Views 351
0 Applications
  • Offered Salary Negotiable
    Career Level Officer
    Experience 1+ Year
  • Company Industry Education / Training
    Qualification Diploma
    Hiring 01 Position
  • Language Skills Khmer, English
Job Description
  • ទទួលយកព័ត៌មានផែនការ ការងារដែលប្រធានក្រុមបានប្រគល់ឱ្យ។
  • អនុវត្តផែនការ ដែលប្រធានផ្នែកដាក់ឱ្យ។
  • ទទួលបណ្ណស្នើសុំពីផ្នែកផ្សេងៗសិក្សា និងដោះស្រាយការងារគម្រោងនីមួយៗឱ្យទាន់ពេលវេលា។
  • រាល់សកម្មភាពការងារនៅពេលចាប់ផ្តើមការងារ និងបន្ទាប់ពីបញ្ចប់ការងារត្រូវថតរបាយការណ៍ផ្ញើមកប្រធានផ្នែកផ្ទាល់ នៅក្នុងក្រុមតេលេក្រាម។
  • រៀងរាល់ចុងខែ ត្រូវបញ្ជូនរបាយការណ៍ការងារសរុបប្រចាំខែ មកជំនួយការប្រធានផ្នែក។
  • ទទួលខុសត្រូវការងារខ្លួនឯងពីតាំងពីចាប់ផ្ដើម រហូតដល់បញ្ចប់ការងារ។
  • ទទួលខុសត្រូវលើកាសិក្សាគម្រោងការងារឱ្យមាន គុណភាព តម្លៃសមរម្យ សោភ័ណ្ឌភាពស្អាត។
  • ទទួលខុសត្រូវរៀបចំរបាយការណ៍ ការងារគម្រោងតាមបណ្ណស្នើសុំ ភ្ជាប់ជាមួយនិងបណ្ណការងារ។
  • ទទួលខុសត្រូវលើសម្ភារដែលបើកចេញពីស្តុក និងសម្ភារអ្នកស្នើសុំដាក់ទិញប្រើប្រាស់ក្នុងគម្រោង។
  • ចូលរួមសហការការងារជាមួយបុគ្គលិកក្នុងផ្នែកទាំងអស់រាល់សកម្មភាពការងារប្រចាំថ្ងៃពេលមានតម្រូវការងារពីថ្នាក់លើ។
  • ត្រួតពិនិត្យបញ្ជីឧបករណ៍ក្នុងផ្នែកជាមួយអ្នកគ្រប់គ្រងស្តុក។
  • ទទួលខុសត្រូវការថែរក្សាឧបករណ៍ ដែលស្ថាប័នបើកឱ្យប្រើប្រាស់។
  • ទទួលការងារពីប្រធានផ្នែក ឬអនុប្រធានផ្នែក។

បញ្ជាក់៖

  • ត្រូវប្រកាន់ខ្ជាប់នូវអត្តចរិកការងារមួយចំនួនដូចជា មានក្រមសីលធម៌វិជ្ជាជីវៈ មានភាពស្មោះត្រង់ ការងារត្រូវធ្វើឱ្យទាន់ពេលកំណត់ ប្រើពាក្យសម្ដីឱ្យបានសមរម្យ ម៉ឺងម៉ាត់ហ្មត់ចត់ មិនលម្អៀង រួសរាយរាក់ទាក់ រហ័សរហួន ឧស្សាហ៍ព្យាយាម មិនត្រូវកេងប្រវ័ញ្ចកិបកេងពេលវេលាម៉ោងបំបេញការងារ ហាមគេចវេសការងារមានចិត្តចេះសហការគ្នាចេះសន្សំសំចៃមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ និងត្រូវមើលបញ្ហាឱ្យឃើញជាបញ្ហា។
  • ធ្វើការងារដោយគោរពទៅតាមគោលការណ៍ដែលក្រុមហ៊ុនបានចែង។
  • ករណីចេញពីទីតាំងការងារដោយគ្មានការអនុញ្ញាតពីប្រធានក្រុមផ្នែកត្រូវបញ្ឃប់ពីការងារ។
  • ត្រូវមានសៀវភៅ ឯកសារកត់ត្រា រាល់ពេលមានការប្រជុំ ឬពេលមានការងារពីថ្នាក់លើដាក់ឱ្យ។
  • ពេលបំពេញការងារ ត្រូវមានសម្ភារបួនប្រភេទ សម្ភារការពារ សម្ភារការពារសុវត្ថិភាព សម្ភារធ្វើ និងសម្ភារសម្រាប់សម្អាត។

លក្ខខណ្ឌជ្រើសរើស៖

ការសិក្សា៖

  • បញ្ចប់ការសិក្សាមុខជំនាញផ្នែកគំនូរ
  • បញ្ចប់ថ្នាក់ទី១២ ឡើងទៅ
  • មានអាយុចាប់ពី ២០ឆ្នាំ ដល់ ៥០ឆ្នាំ
  • មានបទពិសោធន៍រយៈពេល ១ឆ្នាំឡើងទៅ
  • ចេះភាសាអង់គ្លេស និយាយបាន សរសេរបានខ្លះៗ
  • ធ្លាប់ទទួលបានការបណ្តុះបណ្តាលទាក់ទងជំនាញបច្ចេកទេស និងមានឯកសារដែលទទួលស្គាល់
  • អាចបត់បែនតាមពេលវេលា ម៉ោងធ្វើការរបស់ក្រុមហ៊ុន ការងារមិនមានដែនកំណត់
  • ចេះគូរគំនូររូបថត
  • ចេះគូរគំនូរទេសភាព
  • ចេះគូរគំនូរតុក្តតា
  • ចេះគូរគំនូរបុរាណ
  • ចេះគូរគំនូរអរូបីយ
  • ចេះគូរគំនូរព្រះបត់
  • ចេះគូរគំនូររចនា
  • ចេះគូរគំនូរ​ 3D
  • អាចបត់បែនបានគ្រប់ស្ថានការណ៍
  • មានការព្យាយាម និងភាពអត់ធ្មត់ក្នុងការងារ
  • មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងល្អ
  • មានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ
  • ការត្រួតពិនិត្យគុណភាពការងារ
  • ការគ្រប់គ្រងគម្រោងពីដើមរហូតបញ្ចប់
  • ការងារធ្វើតាមប្លង់ដែលប្រធានផ្នែកដាក់ឱ្យ
  • ត្រូវចេះប៉ាន់ស្មានសម្ភារមុនពេលធ្វើគម្រោងការងារអ្វីមួយ
  • ការងារធ្វើតែមួយដង
  • សណ្តាប់ធ្នាប់ពេលបំពេញការងារ និងក្រោយពេលបញ្ជប់ការងាររួច
  • ការពារសុវត្តិភាពក្នុងពេលបំពេញការងារ

តម្រូវ​ការការងារ​៖

  • អាកប្បកិរិយាថ្លៃថ្នូរ រួសរាយរាក់ទាក់
  • ភាពវិជ្ជមាន ការបើកចិត្តឱ្យទូលាយ និងចែករំលែកបទពិសោធន៍
  • មានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ និងមានទំនុកចិត្តលើខ្លួនឯង
  • មានទំនួលខុសត្រូវខ្ពស់លើការងារ និងការប្តេជ្ញាចិត្តខ្ពស់
  • មានភាពច្នៃប្រតិដ្ឋ និងបង្កើតគំនិតថ្មីៗ
  • ចេះគោរពអ្នកដទៃ និងគោរពគ្នាទៅវិញទៅមក
  • ឧស្សាហ៍ព្យាយាម និងចេះជួយអ្នកដទៃ
  • អាចធ្វើការងារជាក្រុម និងសកម្មភាពរហ័សរហួន
  • មានចំណាប់អារម្មណ៍ខ្ពស់ចំពោះការងារ និងប្រើប្រាស់ពាក្យសម្តីឱ្យបានសមរម្យ
  • មានភាពអត់ធ្មត់ក្នុងការងារ មានទំនាក់ទំនងល្អ និងសហការការងារបានល្អ

លក្ខខណ្ឌការងារ៖

  • ត្រូវមា​នភាពស្មោះត្រង់ និងការសន្សំសំចៃខ្ពស់។
  • គោរពពេលវេលា​ (ម៉ោងចូល ម៉ោងចេញ និងម៉ោងសម្រាកញុំាអាហារ)។
  • អនុវត្តតាមច្បាប់របស់ស្ថាប័នឱ្យបានល្អ។
  • បំពេញការងារអស់ពីកម្លាំងកាយចិត្ត និងមានចិត្តចេះជួយផ្នែកផ្សេងៗជានិច្ច។
  • មានការចូលរួមសកម្មភាពសាលា។
  • ត្រូវពាក់មួកសុវត្ថិភាពជានិច្ច (ធ្វើដំណើរមកកន្លែងធ្វើការ ឬត្រឡប់ទៅផ្ទះវិញ)។
  • ទទួលខុសត្រូវលើសម្ភារ និងឧបករណ៍ដែលសាលាផ្តល់ជូន​។

បៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4×6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។