ការពិពណ៌នាការងារ៖
គោលបំណងរួមនៃតួនាទី :
សហការ គ្រប់គ្រង និងដឹកនាំកម្មវិធីសិក្សា និងគុណភាពអប់រំផ្នែកមធ្យមសិក្សាដែលខ្លួនទទួលបន្ទុក និងកម្មវិធីសិក្សាផ្នែកជំនាញមធ្យមសិក្សា(ក្នុងករណីខ្លួនទទួលបន្ទុក)ឱ្យមានដំណើរការល្អប្រសើរដោយផ្តោតលើ គុណភាព វិន័យ និងសេវាកម្មជូនសិស្សានុសិស្សដោយឈរលើស្មារតីវិជ្ជាជីវៈខ្ពស់បំផុត។
ក. គ្រប់គ្រងដំណើរការរៀន និងបង្រៀនប្រចាំថ្ងៃ
- សហការដោះស្រាយបញ្ហាសិស្សជាមួយនាយក/នាយិកាចាងហ្វាង ឬចាងហ្វាងទទួលបន្ទុក ផ្នែកប្រឹក្សាយោបល់និងផ្នែកផ្សេងៗដែលពាក់ព័ន្ធ ។
- ជួបអ្នកអាណាព្យាបាលសិស្សទាក់ទងនឹងបញ្ហាវិន័យ និងការសិក្សាជាមួយចាងហ្វាងទទួលបន្ទុក។
- តាមដានការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការរៀនរបស់សិស្សានុសិស្ស (Do round)។
- ទទួលខុសត្រូវលើការងារដែលនាយក/នាយិកាចាងហ្វាង ឬចាងហ្វាងប្រគល់ជូន និងអនុវត្តឱ្យបានទាន់ពេលវេលា។
- ទទួលបន្ទុកក្នុងការចាត់ចែងរកគ្រូជំនួសប្រចាំថ្ងៃ(ក្នុងករណីមានលោកគ្រូ អ្នកគ្រូអវត្តមាន)។
- ចូលរួមសកម្មភាពផ្សេងៗនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ឬស្ថាប័ន។
- ជួយផ្សព្វផ្សាយបញ្ជូនព័ត៌មានដែលពាក់ព័ន្ធទៅលោកគ្រូ អ្នកគ្រូ ឬសិស្សឱ្យទាន់ពេលវេលា។
- បំពេញភារកិច្ចផ្សេងៗតាមការចាំបាច់ដែលគណៈគ្រប់គ្រងសាលាប្រគល់ជូន។
- ចេញមើល និងជួយរៀបចំសុវត្ថិភាពសិស្សពេលម៉ោងសម្រាក និងម៉ោងសិស្សចេញទៅផ្ទះ។
- ជួយថែរក្សា និងមើលការខុសត្រូវសម្ភារ បរិស្ថាន សុវត្ថិភាព និងអនាម័យក្នុងអគារ និងបរិវេណសាលា។
ខ. ការងារគរុកោសល្យ
- សហការជាមួយនាយក/នាយិកាចាងហ្វាង ឬចាងហ្វាង ដឹកនាំលោកគ្រូ អ្នកគ្រូរៀបចំ អភិវឌ្ឍ និងអនុវត្ត កម្មវិធីសិក្សាប្រចាំឆ្នាំនៃផ្នែកភូមិសិក្សាដែលខ្លួនទទួលបន្ទុក។
- ជាទីប្រឹក្សាគរុកោសល្យសម្រាប់លោកគ្រូ អ្នកគ្រូ។
- សហការ និងចុះសង្តេតខ្លីលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូតាមមុខវិជ្ជានីមួយៗ (Spot Check)។
- សហការចុះអធិការកិច្ច និងវាយតម្លៃ(Observation)លើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំឆមាសលើកទី១ និងឆមាសលើកទី២ និងធ្វើការផ្តល់មតិយោបល់ត្រឡប់(Feed-Back)លើការបង្រៀន។
- សហការជំរុញ និងលើកទឹកចិត្តគ្រូឱ្យស្រាវជ្រាវរកវិធីសាស្ត្របង្រៀនថ្មីៗ។
- សហការដឹកនាំ និងចូលរួមប្រជុំក្រុមបច្ចេកទេសប្រចាំខែតាមមុខវិជ្ជានីមួយៗនៃភូមិសិក្សា។
- ចូលរួមការប្រជុំផ្សេងៗដែលពាក់ព័ន្ធជាមួយលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់នីមួយៗនៃភូមិសិក្សា។
- សហការដឹកនាំលោកគ្រូ អ្នកគ្រូរៀបចំថ្នាក់និទស្សន៍តាមមុខវិជ្ជានីមួយៗ។
- វាយតម្លៃលទ្ធផលសិក្សារបស់សិស្សប្រចាំឆមាស និងប្រចាំឆ្នាំ។
- សហការ និងជួយដឹកនាំកម្មវិធីចុះកម្មសិក្សារបស់សិស្សានុសិស្សតាមភូមិសិក្សានីមួយៗដែលពាក់ព័ន្ធ។
- ធ្វើការស្រាវជ្រាវចំណេះដឹងផ្សេងៗដើម្បីអភិវឌ្ឍខ្លួន គុណភាពបង្រៀន និងគុណភាពសិក្សារបស់សិស្សស្របតាមគុណភាពអប់រំនៃបច្ចុប្បន្នភាពរបស់ប្រទេស និងពិភពលោក។
គ. ការងាររដ្ឋបាល
- សហការជាមួយនាយក/នាយិកាចាងហ្វាង ឬចាងហ្វាងទទួលបន្ទុក ជួយគ្រប់គ្រងលើការងាររដ្ឋបាលរបស់គ្រូ សិស្សានុសិស្ស និងបុគ្គលិកការិយាល័យសិក្សាដែលពាក់ព័ន្ធ។
- សហការគ្រប់គ្រងឯកសាររដ្ឋបាលទាក់ទងនឹងផ្នែកមធ្យមសិក្សាដែលខ្លួនទទួលបន្ទុក។
- គ្រប់គ្រង និងធ្វើឯកសាររដ្ឋបាលដែលពាក់ព័ន្ធផ្សេងៗនៃជំនាញផ្នែកមធ្យមសិក្សា(ក្នុងករណីខ្លួនទទួល បន្ទុក)។
- ជួយរៀបចំគម្រោងផែនការការងារប្រចាំឆ្នាំសំខាន់ៗ សម្រាប់សាលារៀន អន្តរទ្វីប អាមេរិកាំង។
- ជួយរៀបចំកម្មវិធី និងបញ្ជីដែលពាក់ព័ន្ធផ្សេងៗសម្រាប់ការប្រឡងពាក់កណ្តាលឆមាស និងឆមាស។
- ជួយត្រួតពិនិត្យវិញ្ញាសាប្រឡងធំៗ(ប្រឡងពាក់កណ្តាលឆមាស និងឆមាស)នៃភូមិសិក្សា។
- ជួយរៀបចំកម្មវិធីប្រឡងឡើងថ្នាក់ ជូនចាងហ្វាងទទួលបន្ទុក និងនាយិកាចាងហ្វាង។
- សហការស្វែងរកទីតាំង រៀបចំកម្មវិធី បញ្ជីឈ្មោះសិស្ស និងដឹកនាំសិស្សចូលរួមដំណើរទស្សនកិច្ចសិក្សា។
- ចូលរួមប្រជុំជាមួយផ្នែកលេខាកម្មវិធីសិក្សា ឬផ្នែកផ្សេងៗដែលពាក់ព័ន្ធ។
- សហការរៀបចំកាលវិភាគបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំសប្តាហ៍។
- ជួយសម្របសម្រួល និងត្រួតពិនិត្យ Time Sheet ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូផ្នែកជំនាញមធ្យមសិក្សា។
- ជួយត្រួតពិនិត្យ Sick Leave / Annual Leave ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូផ្នែកជំនាញមធ្យមសិក្សា។
- សហការគ្រប់គ្រង និងថែរក្សាទ្រពសម្បត្តិ ឬសម្ភាររបស់សាលា ឬស្ថាប័ន។
ឃ. ការងារគ្រប់គ្រង
- សហការ និងគ្រប់គ្រងគុណភាពអប់រំ វិន័យ ការបង្រៀន និងរៀននៃភូមិសិក្សាដែលខ្លួនទទួលបន្ទុក ព្រមទាំងធ្វើឱ្យគុណភាពបរិស្ថានរបស់សាលា ឬស្ថាប័នឱ្យបានល្អជាប្រចាំ។
- គ្រប់គ្រងការងារដែលខ្លួនទទួលបន្ទុកប្រកបដោយប្រសិទ្ធភាព។
- សហការគ្រប់គ្រង និងដោះស្រាយបញ្ហាដែលពាក់ព័ន្ធ។
- សហកាគ្រប់គ្រងការប្រឡង ឬការវាយតម្លៃផ្សេងៗដែលពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព។
- គ្រប់គ្រងកម្មវិធីផ្នែកជំនាញផ្នែកមធ្យមសិក្សាប្រកបដោយប្រសិទ្ធភាព។
- សហការគ្រប់គ្រងការប្រកួតផ្សេងៗ (Contests) របស់សាលាប្រកបដោយប្រសិទ្ធភាព។
- រៀបចំសកម្មភាពការងារ និងបេសកម្មសម្រាប់ការងារផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព។
- សហការជាមួយចាងទទួលបន្ទុក ធានាលើការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃប្រកបដោយ ប្រសិទ្ធភាព។
- សម្របសម្រួលការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃ។
- រៀបចំ និងត្រួតពិនិត្យការងារដែលខ្លួនទទួលបន្ទុកប្រចាំថ្ងៃជាប្រចាំ។
- សហការវាយតម្លៃលើការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រកបដោយតម្លាភាព។
- ចូលរួមសម្ភាសសិស្ស និងជ្រើសរើសបុគ្គលិកគ្រូបង្រៀន តាមតម្រូវការរបស់សាលា ឬស្ថាប័ន។
- សហការ ចូលរួម និងជួយគ្រប់គ្រងរាល់កម្មវិធីផ្សេងៗដែលសាលា ឬស្ថាប័នតម្រូវឱ្យចូលរួម និងជួយ។
ង. ការងារទំនាក់ទំនង
មានជំនាញក្នុងការទំនាក់ទំនង ស្ទាត់ជំនាញក្នុងការពន្យល់បង្ហាញ ទាំងការនិយាយស្ដី និងការសរសេរ មាន សមត្ថភាពក្នុងការទទួល និងបញ្ជូនព័ត៌មានទៅអ្នកស្ដាប់ឱ្យងាយយល់ទៅតាមរបៀប និងបច្ចេកទេសផ្សេងៗគ្នា។
ច. ភាពជាអ្នកដឹកនាំ
មានការគិត និងការវិនិច្ឆ័យដោយប្រុងប្រយ័ត្ន ការរៀបចំទិសដៅ និងការសម្រេចបាននូវគម្រោង និងផែនការ។ អាចដឹកនាំគម្រោង ធ្វើការជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់ប្រកបដោយវិជ្ជាជីវៈ បង្កើតបរិយាកាសមួយដែលធ្វើឱ្យបុគ្គលិកសម្រេចបាននូវលទ្ធផល និងអាចដឹងពីសក្តានុពលរបស់ពួកគេ។
ឆ. លទ្ធផលដែលសម្រេចបាន
ការឆ្ពោះទៅរកលទ្ធផល អាចធ្វើការវិនិច្ឆ័យបានត្រឹមត្រូវទៅលើអាទិភាពនៃការងារដ៏មមារញឹក ប្រើគំនិតផ្ដួចផ្ដើម និងវាយតម្លៃយ៉ាងសកម្មនូវដំណើរការនៃសកម្មភាពដើម្បីកំណត់ និងធ្វើការសម្រេចគោលដៅ។
ជ. យុទ្ធសាស្ត្រ
អាចកំណត់ចក្ខុវិស័យរយៈពេលវែងជាមួយនឹងផែនការនានាដែលចាំបាច់ត្រូវអនុវត្ត ដើម្បីសម្រេចគោលដៅចុងក្រោយ ការវាយតម្លៃពីស្ថានភាព ការសម្រេចចិត្ត ពីបញ្ហាក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។
ឈ. ការគិតវិភាគ
មានសមត្ថភាពដោះស្រាយបញ្ហាស្មុគស្មាញបានដោយងាយស្រួល និងដឹងច្បាស់ដំណើរការ ឬគម្រោងនានាចូលទៅក្នុងផ្នែកមួយនៃសមាសភាគ និងធ្វើការវាយតម្លៃជាលក្ខណៈប្រព័ន្ធ។
ញ. ភាពបត់បែន
មានសមត្ថភាពសម្របខ្លួនបានយ៉ាងងាយស្រួលទៅតាមស្ថានការ និងឆ្លើយតបទៅនឹងបរិយាកាសដែលមានការវិវត្ត និងផ្លាស់ប្តូរ ផ្តល់នូវសន្ទុះនៅពេលដែលជំរុញឱ្យមានការផ្លាស់ប្តូរ និងពាក់ព័ន្ធនឹងអ្នកដទៃនៅពេលបង្កើតផែនការសម្រាប់ការផ្លាស់ប្តូរ។
ដ. ភាពអត់ធន់
មានសមត្ថភាពធ្វើការក្រោមសំពាធ និងការគ្រប់គ្រងប្រសិទ្ធភាពផ្ទាល់ខ្លួន ក្នុងការប្រឈមមុខនឹងបញ្ហា បង្ហាញអំពីវិធីសាស្រ្តធ្វើការងារ ដែលបានកំណត់ដោយការប្តេជ្ញាចិត្ត ថាមពល និងការជំរុញលើកទឹកចិត្ត។
ឋ. ការងារជាក្រុម
អាចបង្កើននិងរក្សាទំនាក់ទំនងការងារប្រកបដោយប្រសិទ្ធភាពជាមួយកម្លាំងពលកម្ម ចម្រុះនឹងជាតិសាសន៍ផ្សេងៗគ្នានៅក្នុងទីតាំងខុសៗគ្នាដោយធ្វើការសហការជាមួយផ្នែកផ្សេងទៀត។ មានសមត្ថភាពក្នុងការបង្កើនទំនាក់ទំនង និងការធ្វើការជាក្រុមក៏ដូចជាការធ្វើការដោយឯករាជ្យនៅក្នុងលក្ខខណ្ឌការងារមួយដែលបានផ្តល់ឱ្យ។
ទ. ការអភិវឌ្ឍ
មានការបើកចិត្តទូលាយ ចូលរួមការបណ្តុះបណ្តាល ឬសិក្ខាសាលា និងធ្វើការស្រាវជ្រាវដើម្បីអភិវឌ្ឍសមត្ថភាពគ្រូ និងសមត្ថភាពផ្ទាល់ខ្លួនសម្រាប់ប្រសិទ្ធភាពការងារ និងការរីកចម្រើនរបស់សាលា និងស្ថាប័ន។
ធ. ការចូលរួម
មានការចូលរួមចំពោះសកម្មភាព ឬកម្មវិធីផ្សេងៗរបស់សាលា ឬស្ថាប័ននៅពេលដែលមានការតម្រូវឱ្យមានការចូល រួមចាំបាច់។
លក្ខខណ្ឌជ្រើសរើស៖
• មានបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញអប់រំ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
• មានសញ្ញាបត្រគរុកោសល្យ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
• ចំណេះដឹង ជំនាញ និងបទពិសោធ។
• មានបទពិសោធគ្រប់គ្រងលើផ្នែកអប់រំយ៉ាងតិច៥ឆ្នាំ។
• មានសមត្ថភាពក្នុងការគ្រប់គ្រងលើការងារប្រតិបត្តិដោយភាពឯករាជ្យ ម្ចាស់ការ និងទំនួលខុសត្រូវខ្ពស់។
• មានគំនិតផ្តួចផ្តើមថ្មីក្នុងការអភិវឌ្ឍសមត្ថភាពគរុកោសល្យ ឬសមត្ថភាពផ្សេងៗទៀតលើផ្នែកអប់រំ។
• មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រ ឬចំណេះដឹងផ្នែកបច្ចេកទេសដែលពាក់ព័ន្ធលើកម្មវិធីដូចជា Ms. Offices, Internet, E-mail។ល។
• មានចំណេះដឹងផ្នែកភាសាបរទេសជាពិសេសភាសាអង់គ្លេស។
• មានសមត្ថភាពគ្រប់គ្រង និងដោះស្រាយបញ្ហាសិស្ស ឬបញ្ហាគ្រូ។
• មានសមត្ថភាពគ្រប់គ្រង និងធ្វើឯកសាររដ្ឋបាលដែលពាក់ព័ន្ធនៃផ្នែកអប់រំ។
• មានសមត្ថភាពធ្វើការទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ។
• មានសមត្ថភាពស្រាវជ្រាវក្នុងការអភិវឌ្ឍសមត្ថភាពគ្រូ ឬបុគ្គលិក។
របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4x6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564
* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។