Assistant Principal for Junior High School and High School



SAFETY INFORMATION

Only shortlisted applicants will be contacted within 03 working days

Assistant Principal for Junior High School and High School




Post Date: 2025-01-15
Apply Before: 2025-03-15
Phnom Penh
Full Time


Offered Salary
Negotiable
Career Level
Manager
Company Industry
Education, Training (Aii & AIS)
Qualification
Bachelor Degree / Master Degree
Hiring
1 Position
Language Skills
Khmer English
Experience
5 +

ការពិពណ៌នាការងារ៖

គោលបំណងរួមនៃតួនាទី :
សហការ គ្រប់គ្រង និងដឹកនាំកម្មវិធីសិក្សា និងគុណភាពអប់រំផ្នែកមធ្យមសិក្សាដែលខ្លួនទទួលបន្ទុក និងកម្មវិធីសិក្សាផ្នែកជំនាញមធ្យមសិក្សា(ក្នុងករណីខ្លួនទទួលបន្ទុក)ឱ្យមានដំណើរការល្អប្រសើរដោយផ្តោតលើ គុណភាព វិន័យ និងសេវាកម្មជូនសិស្សានុសិស្សដោយឈរលើស្មារតីវិជ្ជាជីវៈខ្ពស់បំផុត។

ក. គ្រប់គ្រងដំណើរការរៀន និងបង្រៀនប្រចាំថ្ងៃ

  1. សហការដោះស្រាយបញ្ហាសិស្សជាមួយនាយក/នាយិកាចាងហ្វាង ឬចាងហ្វាងទទួលបន្ទុក ផ្នែកប្រឹក្សាយោបល់និងផ្នែកផ្សេងៗដែលពាក់ព័ន្ធ ។
  2. ជួបអ្នកអាណាព្យាបាលសិស្សទាក់ទងនឹងបញ្ហាវិន័យ និងការសិក្សាជាមួយចាងហ្វាងទទួលបន្ទុក។
  3. តាមដានការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការរៀនរបស់សិស្សានុសិស្ស (Do round)។
  4. ទទួលខុសត្រូវលើការងារដែលនាយក/នាយិកាចាងហ្វាង ឬចាងហ្វាងប្រគល់ជូន និងអនុវត្តឱ្យបានទាន់ពេលវេលា។
  5. ទទួលបន្ទុកក្នុងការចាត់ចែងរកគ្រូជំនួសប្រចាំថ្ងៃ(ក្នុងករណីមានលោកគ្រូ អ្នកគ្រូអវត្តមាន)។
  6. ចូលរួមសកម្មភាពផ្សេងៗនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ឬស្ថាប័ន។
  7. ជួយផ្សព្វផ្សាយបញ្ជូនព័ត៌មានដែលពាក់ព័ន្ធទៅលោកគ្រូ អ្នកគ្រូ ឬសិស្សឱ្យទាន់ពេលវេលា។
  8. បំពេញភារកិច្ចផ្សេងៗតាមការចាំបាច់ដែលគណៈគ្រប់គ្រងសាលាប្រគល់ជូន។
  9. ចេញមើល និងជួយរៀបចំសុវត្ថិភាពសិស្សពេលម៉ោងសម្រាក និងម៉ោងសិស្សចេញទៅផ្ទះ។
  10. ជួយថែរក្សា និងមើលការខុសត្រូវសម្ភារ បរិស្ថាន សុវត្ថិភាព និងអនាម័យក្នុងអគារ និងបរិវេណសាលា។

ខ. ការងារគរុកោសល្យ

  1. សហការជាមួយនាយក/នាយិកាចាងហ្វាង ឬចាងហ្វាង ដឹកនាំលោកគ្រូ អ្នកគ្រូរៀបចំ អភិវឌ្ឍ និងអនុវត្ត   កម្មវិធីសិក្សាប្រចាំឆ្នាំនៃផ្នែកភូមិសិក្សាដែលខ្លួនទទួលបន្ទុក។
  2. ជាទីប្រឹក្សាគរុកោសល្យសម្រាប់លោកគ្រូ អ្នកគ្រូ។
  3. សហការ និងចុះសង្តេតខ្លីលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូតាមមុខវិជ្ជានីមួយៗ (Spot Check)។
  4. សហការចុះអធិការកិច្ច និងវាយតម្លៃ(Observation)លើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំឆមាសលើកទី១ និងឆមាសលើកទី២ និងធ្វើការផ្តល់មតិយោបល់ត្រឡប់(Feed-Back)លើការបង្រៀន។
  5. សហការជំរុញ និងលើកទឹកចិត្តគ្រូឱ្យស្រាវជ្រាវរកវិធីសាស្ត្របង្រៀនថ្មីៗ។
  6. សហការដឹកនាំ និងចូលរួមប្រជុំក្រុមបច្ចេកទេសប្រចាំខែតាមមុខវិជ្ជានីមួយៗនៃភូមិសិក្សា។
  7. ចូលរួមការប្រជុំផ្សេងៗដែលពាក់ព័ន្ធជាមួយលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់នីមួយៗនៃភូមិសិក្សា។  
  8. សហការដឹកនាំលោកគ្រូ អ្នកគ្រូរៀបចំថ្នាក់និទស្សន៍តាមមុខវិជ្ជានីមួយៗ។​
  9. វាយតម្លៃលទ្ធផលសិក្សារបស់សិស្សប្រចាំឆមាស និងប្រចាំឆ្នាំ។
  10. សហការ និងជួយដឹកនាំកម្មវិធីចុះកម្មសិក្សារបស់សិស្សានុសិស្សតាមភូមិសិក្សានីមួយៗដែលពាក់ព័ន្ធ។
  11. ធ្វើការស្រាវជ្រាវចំណេះដឹងផ្សេងៗដើម្បីអភិវឌ្ឍខ្លួន គុណភាពបង្រៀន និងគុណភាពសិក្សារបស់សិស្សស្របតាមគុណភាពអប់រំនៃបច្ចុប្បន្នភាពរបស់ប្រទេស និងពិភពលោក។

គ. ការងាររដ្ឋបាល

  1. សហការជាមួយនាយក/នាយិកាចាងហ្វាង ឬចាងហ្វាងទទួលបន្ទុក ជួយគ្រប់គ្រងលើការងាររដ្ឋបាលរបស់គ្រូ សិស្សានុសិស្ស និងបុគ្គលិកការិយាល័យសិក្សាដែលពាក់ព័ន្ធ។
  2. សហការគ្រប់គ្រងឯកសាររដ្ឋបាលទាក់ទងនឹងផ្នែកមធ្យមសិក្សាដែលខ្លួនទទួលបន្ទុក។
  3.  គ្រប់គ្រង និងធ្វើឯកសាររដ្ឋបាលដែលពាក់ព័ន្ធផ្សេងៗនៃជំនាញផ្នែកមធ្យមសិក្សា(ក្នុងករណីខ្លួនទទួល បន្ទុក)។
  4. ជួយរៀបចំគម្រោងផែនការការងារប្រចាំឆ្នាំសំខាន់ៗ សម្រាប់សាលារៀន អន្តរទ្វីប អាមេរិកាំង។
  5. ជួយរៀបចំកម្មវិធី និងបញ្ជីដែលពាក់ព័ន្ធផ្សេងៗសម្រាប់ការប្រឡងពាក់កណ្តាលឆមាស និងឆមាស​។
  6. ជួយត្រួតពិនិត្យវិញ្ញាសាប្រឡងធំៗ(ប្រឡងពាក់កណ្តាលឆមាស និងឆមាស)នៃភូមិសិក្សា។
  7. ជួយរៀបចំកម្មវិធីប្រឡងឡើងថ្នាក់​ ជូនចាងហ្វាងទទួលបន្ទុក និងនាយិកាចាងហ្វាង។
  8. សហការស្វែងរកទីតាំង រៀបចំកម្មវិធី បញ្ជីឈ្មោះសិស្ស និងដឹកនាំសិស្សចូលរួមដំណើរទស្សនកិច្ចសិក្សា។
  9. ចូលរួមប្រជុំជាមួយផ្នែកលេខាកម្មវិធីសិក្សា ឬផ្នែកផ្សេងៗដែលពាក់ព័ន្ធ។
  10. សហការរៀបចំកាលវិភាគបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំសប្តាហ៍។
  11. ជួយសម្របសម្រួល និងត្រួតពិនិត្យ Time Sheet ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូផ្នែកជំនាញមធ្យមសិក្សា។
  12. ជួយត្រួតពិនិត្យ Sick Leave / Annual Leave ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូផ្នែកជំនាញមធ្យមសិក្សា។
  13. សហការគ្រប់គ្រង និងថែរក្សាទ្រពសម្បត្តិ ឬសម្ភាររបស់សាលា ឬស្ថាប័ន។

ឃ. ការងារគ្រប់គ្រង

  1. សហការ និងគ្រប់គ្រងគុណភាពអប់រំ វិន័យ ការបង្រៀន និងរៀននៃភូមិសិក្សាដែលខ្លួនទទួលបន្ទុក ព្រមទាំងធ្វើឱ្យគុណភាពបរិស្ថានរបស់សាលា ឬស្ថាប័នឱ្យបានល្អជាប្រចាំ។  
  2. គ្រប់គ្រងការងារដែលខ្លួនទទួលបន្ទុកប្រកបដោយប្រសិទ្ធភាព។
  3. សហការគ្រប់គ្រង និងដោះស្រាយបញ្ហាដែលពាក់ព័ន្ធ។
  4. សហកាគ្រប់គ្រងការប្រឡង ឬការវាយតម្លៃផ្សេងៗដែលពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព។
  5. គ្រប់គ្រងកម្មវិធីផ្នែកជំនាញផ្នែកមធ្យមសិក្សាប្រកបដោយប្រសិទ្ធភាព។
  6. សហការគ្រប់គ្រងការប្រកួតផ្សេងៗ (Contests) របស់សាលាប្រកបដោយប្រសិទ្ធភាព។​  
  7. រៀបចំសកម្មភាពការងារ និងបេសកម្មសម្រាប់ការងារផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព។
  8. សហការជាមួយចាងទទួលបន្ទុក ធានាលើការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃប្រកបដោយ    ប្រសិទ្ធភាព។
  9. សម្របសម្រួលការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃ។
  10. រៀបចំ និងត្រួតពិនិត្យការងារដែលខ្លួនទទួលបន្ទុកប្រចាំថ្ងៃជាប្រចាំ។
  11. សហការវាយតម្លៃលើការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រកបដោយតម្លាភាព។
  12. ចូលរួមសម្ភាសសិស្ស និងជ្រើសរើសបុគ្គលិកគ្រូបង្រៀន តាមតម្រូវការរបស់សាលា ឬស្ថាប័ន។
  13. សហការ ចូលរួម និងជួយគ្រប់គ្រងរាល់កម្មវិធីផ្សេងៗដែលសាលា ឬស្ថាប័នតម្រូវឱ្យចូលរួម និងជួយ។

ង. ការងារទំនាក់ទំនង

      មានជំនាញក្នុងការទំនាក់ទំនង ស្ទាត់ជំនាញក្នុងការពន្យល់បង្ហាញ ទាំងការនិយាយស្ដី និងការសរសេរ មាន            សមត្ថភាពក្នុងការទទួល និងបញ្ជូនព័ត៌មានទៅអ្នកស្ដាប់ឱ្យ​ងាយយល់ទៅតាមរបៀប និងបច្ចេកទេសផ្សេងៗគ្នា។

ច. ភាពជាអ្នកដឹកនាំ

     មានការគិត និងការវិនិច្ឆ័យដោយប្រុងប្រយ័ត្ន ការរៀបចំទិសដៅ និងការសម្រេចបាននូវគម្រោង និងផែនការ។ អាចដឹកនាំគម្រោង ធ្វើការជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់ប្រកបដោយវិជ្ជាជីវៈ បង្កើតបរិយាកាសមួយដែលធ្វើឱ្យ​បុគ្គលិកសម្រេចបាននូវលទ្ធផល និងអាចដឹងពីសក្តានុពលរបស់ពួកគេ។

ឆ. លទ្ធផលដែលសម្រេចបាន

     ការឆ្ពោះទៅរកលទ្ធផល អាចធ្វើការវិនិច្ឆ័យបានត្រឹមត្រូវទៅលើអាទិភាពនៃការងារដ៏មមារញឹក ប្រើគំនិតផ្ដួចផ្ដើម និងវាយតម្លៃ​យ៉ាងសកម្មនូវដំណើរការនៃសកម្មភាពដើម្បីកំណត់ និងធ្វើការសម្រេចគោលដៅ។

ជ. យុទ្ធសាស្ត្រ

     អាចកំណត់ចក្ខុវិស័យរយៈពេលវែងជាមួយនឹងផែនការនា​នាដែលចាំបាច់ត្រូវអនុវត្ត ដើម្បីសម្រេច​គោលដៅចុងក្រោយ ការវាយតម្លៃពីស្ថានភាព ការសម្រេចចិត្ត ពីបញ្ហាក្នុងរយៈពេលខ្លី    រយៈពេលមធ្យម​ និងរយៈពេលវែង។

ឈ. ការគិត​វិភាគ

     មានសមត្ថភាពដោះស្រាយបញ្ហាស្មុគស្មាញបានដោយងាយស្រួល និងដឹងច្បាស់ដំណើរការ ឬគម្រោង​នានាចូលទៅក្នុងផ្នែកមួយនៃសមាសភាគ និងធ្វើការវាយតម្លៃ​ជាលក្ខណៈប្រព័ន្ធ។

ញ. ភាពបត់បែន

      មានសមត្ថភាពសម្របខ្លួនបានយ៉ាងងាយស្រួលទៅតាមស្ថានការ និងឆ្លើយតបទៅនឹងបរិយាកាសដែលមានការវិវត្ត និងផ្លាស់ប្តូរ ផ្តល់នូវសន្ទុះនៅពេលដែលជំរុញឱ្យមានការផ្លាស់ប្តូរ និងពាក់ព័ន្ធនឹងអ្នកដទៃនៅពេលបង្កើតផែនការសម្រាប់ការផ្លាស់ប្តូរ។

ដ. ភាពអត់ធន់

      មានសមត្ថភាពធ្វើការក្រោមសំពាធ និងការគ្រប់គ្រងប្រសិទ្ធភាពផ្ទាល់ខ្លួន ក្នុងការប្រឈមមុខនឹងបញ្ហា បង្ហាញអំពីវិធីសាស្រ្តធ្វើការងារ ដែលបានកំណត់ដោយការប្តេជ្ញាចិត្ត ថាមពល និងការជំរុញលើកទឹកចិត្ត។

ឋ. ការងារជាក្រុម

      អាចបង្កើននិងរក្សាទំនាក់ទំនងការងារប្រកបដោយប្រសិទ្ធភាពជាមួយកម្លាំងពលកម្ម    ចម្រុះនឹងជាតិសាសន៍ផ្សេងៗគ្នានៅក្នុងទីតាំងខុសៗគ្នាដោយធ្វើការសហការជាមួយផ្នែកផ្សេងទៀត។ មានសមត្ថភាពក្នុងការបង្កើនទំនាក់ទំនង និងការធ្វើការជាក្រុមក៏ដូចជាការធ្វើការដោយឯករាជ្យនៅក្នុងលក្ខខណ្ឌការងារមួយដែលបានផ្តល់ឱ្យ។

ទ. ការអភិវឌ្ឍ

     មានការបើកចិត្តទូលាយ ចូលរួមការបណ្តុះបណ្តាល ឬសិក្ខាសាលា និងធ្វើការស្រាវជ្រាវដើម្បីអភិវឌ្ឍសមត្ថភាពគ្រូ និងសមត្ថភាពផ្ទាល់ខ្លួនសម្រាប់ប្រសិទ្ធភាពការងារ និងការរីកចម្រើនរបស់សាលា និងស្ថាប័ន។

ធ. ការចូលរួម

    មានការចូលរួមចំពោះសកម្មភាព ឬកម្មវិធីផ្សេងៗរបស់សាលា ឬស្ថាប័ននៅពេលដែលមានការតម្រូវឱ្យមានការចូល    រួមចាំបាច់។

 

លក្ខខណ្ឌជ្រើសរើស៖

• មានបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញអប់រំ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។  
• មានសញ្ញាបត្រគរុកោសល្យ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
• ចំណេះដឹង ជំនាញ និងបទពិសោធ។
• មានបទពិសោធគ្រប់គ្រងលើផ្នែកអប់រំយ៉ាងតិច៥ឆ្នាំ។  
• មានសមត្ថភាពក្នុងការគ្រប់គ្រងលើការងារប្រតិបត្តិដោយភាពឯករាជ្យ ម្ចាស់ការ និងទំនួលខុសត្រូវខ្ពស់។ 
• មានគំនិតផ្តួចផ្តើមថ្មីក្នុងការអភិវឌ្ឍសមត្ថភាពគរុកោសល្យ ឬសមត្ថភាពផ្សេងៗទៀតលើផ្នែកអប់រំ។ 
• មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រ ឬចំណេះដឹងផ្នែកបច្ចេកទេសដែលពាក់ព័ន្ធលើកម្មវិធីដូចជា Ms. Offices, Internet, E-mail។ល។ 
• មានចំណេះដឹងផ្នែកភាសាបរទេសជាពិសេសភាសាអង់គ្លេស។  
• មានសមត្ថភាពគ្រប់គ្រង និងដោះស្រាយបញ្ហាសិស្ស ឬបញ្ហាគ្រូ។ 
• មានសមត្ថភាពគ្រប់គ្រង និងធ្វើឯកសាររដ្ឋបាលដែលពាក់ព័ន្ធនៃផ្នែកអប់រំ។ 
• មានសមត្ថភាពធ្វើការទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ។ 
• មានសមត្ថភាពស្រាវជ្រាវក្នុងការអភិវឌ្ឍសមត្ថភាពគ្រូ ឬបុគ្គលិក។  

 

របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4x6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។

Appy Now

Select your profile
Select your cv