ការពិពណ៌នាការងារ៖
បុគ្គលិកថែទាំអគារ ត្រូវអនុវត្តការងារប្រកបដោយប្រសិទ្ធភាពដូចខាងក្រោម៖
១. សហការជាមួយផ្នែកដែលពាក់ព័ន្ធ ដើម្បីកំណត់នូវកាលវិភាគ និងផែនការថែទាំបង្ការ លើគ្រឿងបរិក្ខារ ឧបករណ៍ និងហេដ្ឋារចនាសម្ពន្ធនានា ដើម្បីកាត់បន្ថយភាពអសកម្មដល់ប្រតិបត្តិការ។
២. អនុវត្តការងារថែទាំបង្ការ (Preventive Maintenance Plan) និងជួសជុល លើប្រព័ន្ធមេកានិច, ភ្លើង, និង ទឹក (Mechanical, Electrical, and Plumbing) ប្រព័ន្ធបង្ការ និងប្រកាសអាសន្នពេលមានអគ្គិភ័យ (Fire Alarm System) ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនភ្លើង ព្រមទាំងសម្ភារ គ្រឿងបរិក្ខារ និងឧបករណ៍ប្រើប្រាស់ផ្សេងៗក្នុងអគារ ឱ្យមានសោភ័ណភាព និងមានដំណើរការល្អប្រកបដោយប្រសិទ្ធភាពខ្ពស់។
៣. ត្រូវប្រាកដថា សំណើនៃការជួសជុលទាំងអស់ ត្រូវបានដោះស្រាយទាន់ពេលវេលា ដោយមិនឱ្យមានការយឺតយ៉ាវ
៤. គ្រប់គ្រងស្តុក សម្ភារថែទាំអគារ និងមានរបាយការណ៍ស្តុកចូល-ចេញ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់
៥. ត្រួតពិនិត្យជាប្រចាំក្នុងបរិវេណសាលាទាំងមូល ដើម្បីកំណត់នូវតម្រូវការផ្សេងៗ ក្នុងការថែទាំលើគ្រឿងបរិក្ខារ ឧបករណ៍ សម្ភារ និងហេដ្ឋារចនាសម្ពន្ធ ការពារការខូចខាត ឬគ្រោះថ្នាក់ផ្សេងៗ និងពង្រឹងលើចំណុចខ្វះខាត។
៦. ត្រូវមានការយល់ពីវិធីសាស្ត្រទប់ស្កាត់ និងសង្រ្គោះពេលមានអគ្គិភ័យ ឬផ្ទុះសេខ្សែភ្លើងជាដើម។
៧. ត្រូវមានទំនាក់ទំនង និងការសហការល្អជាមួយផ្នែកដែលពាក់ព័ន្ធ។
៨. កត់ត្រា និងរក្សាកំណត់ត្រាឱ្យបានត្រឹមត្រូវនូវគ្រប់សកម្មភាពថែទាំ និងជួសជុលទាំងអស់ រួមទាំងសំណើការងារ ការជួសជុល និងការដំណើការស្នើសុំបរិក្ខារថែទាំ។
៩. ឆ្លើយតប និងដោះស្រាយភ្លាមៗចំពោះការប្ដឹងតវ៉ា ការស្នើសុំ ឬបញ្ហានានាដែលទាក់ទងនឹងផ្នែកថែទាំអគារ ដែលបានលើកឡើងដោយលោកគ្រូ អ្នកគ្រូ បុគ្គលិក ម្ចាស់អាជីវកម្ម ឬភ្ញៀវ។
១០. ចូលរួមក្នុងការសិក្សាគម្រោងនៅពេលដែលត្រូវការអ្នកបច្ចេកទេសខាងក្រៅ។
១១. គ្រប់គ្រង និងថែទាំ មេកានិច អគ្គិសនី គ្រឿងបរិក្ខារ សម្ភារ និងហេដ្ឋារចនាសម្ពន្ធរបស់អគារ។
១២. ធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកសាខា និងចាងហ្វាង ដើម្បីរៀបចំផែនការ និងរក្សាថវិការបស់ឧបករណ៍ ជាមួយនឹងការរក្សាកំណត់ត្រាលម្អិត។
១៣. រៀបចំរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែជូនប្រធានក្រុមផ្ទាល់ នាយកសាខា និងចាងហ្វាង។
១៤. អនុវត្តផែនការ និងការងារដែលប្រធានក្រុមសម្រាប់ថែទាំអគារ និងគេហកិច្ចជាន់ខ្ពស់ និងប្រធានក្រុមថែទាំអគារ សុវត្ថិភាពសាលា និងសាធារណៈដាក់ឱ្យ។
I. ការងារទទួលខុសត្រូវប្រចាំថ្ងៃ៖
o ទទួលការងារផ្សេងៗពីផ្នែកដែលពាក់ព័ន្ធ ដោះស្រាយឱ្យបានទាន់ពេលវេលា ទៅតាមទំហំការងារជាក់ស្តែង។
o ត្រូវធ្វើការងារជួសជុលសម្ភារ គ្រឿងបរិក្ខារ ឬឧបករណ៍ និងហេដ្ឋារចនាសម្ពន្ធនានា ប្រចាំថ្ងៃ នៅក្នុងអគារ ដែលមានបញ្ហា។
o ត្រួតពិនិត្យមើល បរិវេណជុំវិញក្នុង និងក្រៅអគារ សណ្តាប់ធ្នាប់ សោភ័ណភាព សុវត្ថិភាព ឧបករណ៍ប្រតិបត្តិការ និងបរិស្ថានក្នុងអគារទាំងមូល និងកត់ត្រារាល់ចំណុចខូចខាត ត្រូវដោះស្រាយភ្លាមៗ ឬទុកធ្វើថ្ងៃបន្ទាប់ ជាក់ស្តែងហើយត្រូវរបាយការណ៍ជូនប្រធានក្រុមផ្ទាល់ និងផ្នែកដែលពាក់ព័ន្ធ៖
• សោភ័ណភាព៖ ភាពគ្មានសណ្តាប់ធ្នាប់ ស្នាមប្រឡាក់ ថ្នាំត្រូវជួសជុល សម្ភារដាក់ខុសកន្លែង។ល។
• សុវត្ថិភាព៖ ការដ្ឋានមិនរៀបរយ ខ្សែភ្លើង កុងតាក់ភ្លើង ឌុយដោត ដែកស្រួច ប្រព័ន្ធបង្ការ និងប្រកាសអាសន្នពេលមានអគ្គិភ័យ អំពូលស្វ័យប្រវត្តិ ម៉ូទ័រទឹកពន្លត់អគ្គិភ័យ សម្ភារដែលអាចធ្លាក់ពីលើ ទ្វារ ទ្វាររមូរ ទ្វារជណ្តើរអាសន្ន បង្អួច របងជុំវិញអគារ (ចាក់សោត្រឹមត្រូវ) ទូរសព្ទប្រកាសអាសន្ន និងកណ្តឹងក្នុងជណ្តើរយន្ត។ល។
• ឧបករណ៍ប្រតិបត្តិការ៖ ជណ្តើរយន្ត ម៉ាស៊ីនត្រជាក់ កង្ហារ អំពូលភ្លើង អំពូលហ្វារ អំពូលឡូហ្គោ អំពូលការពារយន្តហោះ អំពូលប្រចាំការ ប្រព័ន្ធផ្តល់សញ្ញាពេលមានចោរផ្លោះរបងចូលអគារដំណើរការល្អ (Intruder Sensor) តុ និងកៅអីសិស្ស។ល។
• បរិស្ថាន៖ ភាពកខ្វក់ ក្លិនមិនល្អ សំរាម ធុងសំរាម សត្វមូស បន្ទប់ទឹក និងទីតាំងចំណតត្រូវតែស្អាត ករណីបើពិនិត្យឃើញថា បើមានឃើញចំណុចបញ្ហា ត្រូវរបាយការណ៍ទៅក្រុមការងារផ្នែកសុវត្ថិភាពសាលា និងសាធារណៈ ដើម្បីឱ្យជួយដោះស្រាយ។
o ត្រួតពិនិត្យសម្ភារជាងមុនពេលចូលធ្វើ និងកំពុងធ្វើ និងត្រួតពិនិត្យគុណភាពការងារជាងពេលធ្វើរួច។
o ទទួលការងារពីប្រធានក្រុមផ្ទាល់ នាយកសាខា និងនាយកចាងហ្វាង និងឆ្លើយរាយការណ៍ពេលការងារបញ្ចប់។
o ទទួលបណ្ណស្នើសុំពីផ្នែកផ្សេងៗ ឬរៀបចំបណ្ណស្នើសុំ ហើយប្រគល់ជូនប្រធានក្រុមផ្ទាល់។
o ពេលទំនេរពីការងារ ត្រូវជួយការងារតាមផ្នែកដែលត្រូវការកម្លាំង និងតាមការរៀបចំរបស់ប្រធានក្រុមផ្ទាល់។
o ត្រួតពិនិត្យតេលេក្រាម (Telegram) ក្រុមដែលពាក់ព័ន្ធ ដើម្បីទទួលការងារ និងដើម្បីទទួលបានព័ត៌មាន។
o រៀងរាល់ពេលដែលមានភ្លៀងត្រូវដើរត្រួតពិនិត្យមើល ដំបូល បង្អួច ប្រព័ន្ធលូ និងទីតាំងសំខាន់ៗ ចៀសវាងករណីលេចជ្រាប ឬសាចទឹក បណ្តាលឱ្យខូចសម្ភារ និងដើម្បីតាមដានហើយជួសជុលបន្ត។
o បើកសម្ភារពីឃ្លាំងពេលមានតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។
II. ការងារទទួលខុសត្រូវជាទម្លាប់៖
o អនុវត្តការងារថែទាំបង្ការ (Preventive Maintenance Plan) ទៅលើប្រព័ន្ធមេកានិច, ភ្លើង, និងទឹក (Mechanical, Electrical, and Plumbing) ប្រព័ន្ធបង្ការ និងប្រកាសអាសន្នពេលមានអគ្គិភ័យ (Fire Alarm System) ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនភ្លើង ព្រមទាំងសម្ភារ គ្រឿងបរិក្ខារ និងឧបករណ៍ប្រើប្រាស់ផ្សេងៗក្នុងអគារយោងតាមកាលវិភាគដែលបានកំណត់។
o ត្រួតពិនិត្យបញ្ជីត្រួតពិនិត្យអគារទូទៅប្រចាំសប្តាហ៍៖
• សម្រាប់បុគ្គលិកថែទំាអគារ ស្នាក់នៅសាលាត្រូវត្រួតពិនិត្យរៀងរាល់ថ្ងៃសៅរ៍។
• សម្រាប់បុគ្គលិកថែទំាអគារ បុគ្គលិកខាងក្រៅត្រួតពិនិត្យរៀងរាល់ថ្ងៃអាទិត្យ។
o ត្រួតពិនិត្យបញ្ជីត្រួតពិនិត្យប្រព័ន្ធបង្ការ និងប្រកាសអាសន្នពេលមានអគ្គិភ័យ (Fire Alarm System) តាមកាលវិភាគ។
o ត្រួតពិនិត្យបញ្ជីត្រួតពិនិត្យដំបូលអគាររៀងរាល់តាមកាលវិភាគ។
o ត្រួតពិនិត្យ បញ្ជីត្រួតពិនិត្យទីតាំងសំខាន់ៗ កន្លែងលោកប្រធាន រៀងរាល់ថ្ងៃចន្ទពេលរសៀល ចន្លោះម៉ោង (២:00នាទីរសៀល ដល់ម៉ោង ៥:00 នាទីរសៀល)។
o ផ្ញើរបាយការណ៍ ការងារប្រចាំថ្ងៃផ្ញើចូលក្រុមតេលេក្រាម (Telegram) ដែលបានកំណត់ប្រចាំថ្ងៃ រៀងរាល់ចុងម៉ោងពេលរសៀល។
o កត់ត្រារបាយការណ៍ការប្រើប្រាស់ ទឹក និងថាមពលអគ្គិសនី អតិថិជនខាងក្រៅ (កាហ្វេ ស្មាតម៉ាត និងទីតាំងជួល...) រៀងរាល់ថ្ងៃទី២០ ផ្ញើរបាយការណ៍ក្នុងក្រុមតេលេក្រាម (Telegram) (Space Rental Utilities Report)។
o កត់ត្រារបាយការណ៍ការប្រើប្រាស់ ទឹក និងថាមពលអគ្គិសនី នៅតាមអគារប្រចាំសប្តាហ៍ និងប្រចាំខែឱ្យបានត្រឹមត្រូវ។
o ផ្ញើរបាយការណ៍ប្រចាំខែ មកប្រធានក្រុមផ្ទាល់រៀងរាល់ចន្លោះ ថ្ងៃទី១ ដល់ថ្ងៃទី៦ ឱ្យបានទាន់ពេលវេលាដែលបានកំណត់៖
• បញ្ជីត្រួតពិនិត្យអគារទូទៅប្រចាំសប្តាហ៍។
• បញ្ជីត្រួតពិនិត្យឧបករណ៍ និងប្រព័ន្ធបង្ការ និងប្រកាសអាសន្នពេលមានអគ្គិភ័យ (Fire Alarm System)
• បញ្ជីត្រួតពិនិត្យដំបូលអគារ។
• បញ្ជីត្រួតពិនិត្យទីតាំងសំខាន់ៗកន្លែងលោកប្រធាន។
• របាយការណ៍លទ្ធផលការងារប្រចាំខែ។
• របាយការណ៍លទ្ធផលការងារថែទាំបង្ការ (Preventive Maintenance Plan Report)។
• របាយការណ៍ជួសជុលនានាក្នុងអគារ។
• របាយការណ៍គ្រប់គ្រងស្តុក សម្ភារថែទាំអគារ។
លក្ខខណ្ឌជ្រើសរើស៖
• បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដូចជា ផ្នែកមេកានិច, ភ្លើង, និងទឹក (Mechanical, Electrical, and Plumbing) ផ្នែកប្រព័ន្ធម៉ាស៊ីនត្រជាក់ (HVAC) ឬជំនាញដែលមានតម្លៃស្មើ។
• មានអាយុចាប់ពី ២៥ ឆ្នាំឡើង ដល់៤០ឆ្នាំ។
• មានបទពិសោធន៍ទាក់ទងការងារ ប្រព័ន្ធមេកានិច, ភ្លើង, និង ទឹក (Mechanical, Electrical, and Plumbing) ផ្នែកប្រព័ន្ធម៉ាស៊ីនត្រជាក់ (HVAC) និងថែទំាគ្រឿងបរិក្ខារទូទៅក្នុងអគារ យ៉ាងតិច ២ឆ្នាំ។
• អាចបត់បែនតាមពេលវេលា ម៉ោងធ្វើការរបស់ក្រុមហ៊ុន ការងារមិនមានដែនកំណត់។
• ចំណេះដឹងអំពីសុវត្ថិភាពសាលារៀន សុខភាព និងសុវត្ថិភាពការងារ (OHS)។
• ចេះភាសាអង់គ្លេសសម្រាប់ការងារប្រចាំថ្ងៃ។
• មានជំនាញកុំព្យូទ័រ Ms. Word, Ms. Excel, Ms. PowerPoint, Internet, and Email។
• ជំនាញគ្រប់គ្រងពេលវេលា រួមទាំងអាចដោះស្រាយបន្ទុកការងារដ៏ស្មុគស្មាញ និងផ្សេងៗគ្នា។
• មានការព្យាយាម និងភាពអត់ធ្មត់ក្នុងការងារ។
• មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងល្អ មានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ។
របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4x6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564
* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។