គ្រូបង្វឹកហែលទឹក_Swimming Coach

គ្រូបង្វឹកហែលទឹក_Swimming Coach

  • Post Date:March 25, 2024
  • Apply Before: June 25, 2024
  • Views 83
0 Applications
  • Offered Salary Negotiable
    Career Level Officer
    Experience 2+ Years
  • Company Industry Education / Training
    Qualification Bachelor Degree
    Hiring 02 Positions
  • Language Skills Khmer, English
Job Description

• គោរពពេលវេលាឱ្យបានទៀងទាត់
• ស្លៀកពាក់សមរម្យតាមជំនាញនីមួយៗ
• ត្រូវមានវត្តមានមុនចាប់ផ្តើមប្រជុំជួរសិស្ស៥នាទី
• តម្រង់ជួរសិស្សឱ្យមានសណ្តាប់ធ្នាប់ មុនហៅវត្តមានសិស្ស
• ហៅវត្តមានសិស្ស ដោយគូសឱ្យបានច្បាស់លាស់ (អវត្តមានត្រូវដាក់A ករណីសុំច្បាប់ត្រូវដាក់ P ករណីមកយឺតមានភ្ជាប់ជាមួយលិខិតអនុញ្ញាត ត្រូវដាក់ L មិនត្រូវចំហរចោលទេ)
• ត្រួតពិនិត្យឯកសណ្ឋានកីឡា (អាវយឺតពណ៌ស និងខោខ្លីពណ៌ក្រហម មានស្លាកសញ្ញាAIS)
• ត្រូតពិនិត្យសក់ពណ៌ (សិស្សស្រីត្រូវចងសក់) ក្រចកដៃ និងផាត់មុខ
• មិនអនុញ្ញាតឱ្យសិស្សហ្វឹកហាត់ទេ ករណីសិស្សមកយឺតប្រើមធ្យោបាយផ្ទាល់ខ្លួនទៅទីតាំងហ្វឹកហាត់
• មិនអនុញ្ញាតឱ្យសិស្សចេញទៅក្រៅបរិវេណហ្វឹកហាត់
• គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា
• អនុវត្តកម្មវិធីសិក្សាឱ្យស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា
• អនុវត្តកិច្ចតែងបង្ហាត់ ឬការត្រៀមសង្ខេបមេរៀនក្នុងការបង្ហាត់សិស្សជាប្រចាំ
• បង្កើតសំណួរ ឬវិញ្ញាសា និងអត្រាកំណែ ប្រឡងប្រចាំខែ ពាក់កណ្តាលឆមាសលើកទី១ ពាក់កណ្តាលឆមាសលើកទី២ ឆមាសលើកទី១ និងឆមាសលើកទី២ ប្រកបដោយគុណភាព បច្ចេកទេស
• វាយតម្លៃប្រចាំខែ លើការសិក្សារបស់សិស្សតាមរយៈសកម្មភាពសិក្សាក្នុងថ្នាក់ ( វិន័យ និងសីលធម៌ ២០% សកម្មភាពប្រតិបត្តិពេលហ្វឹកហាត់នៅលើទីលាន ២០% អវត្តមាន១០%) និងពេលប្រឡង៥០%។
• សិក្សាស្រាវជ្រាវបន្ថែម លើវិធីសាស្រ្តល្អៗក្នុងការបង្រៀន និងបង្កើតនូវវប្បធម៌ចែករំលែកគ្នារាល់បទពិសោធន៍ការងារ
• ធ្វើជាទូតដ៏ល្អរបស់ស្ថាបន
• គោរពមនសិការវិជ្ជាជីវៈគ្រូបង្រៀនឱ្យបាន១០០%
• ចូលរួមសកម្មភាពផ្សេងៗរបស់សាលាសម្រាប់ផ្តល់នូវការអប់រំសីលធម៌ដល់សិស្សានុសិស្ស។
• ធ្វើខ្លួនជាគំរូល្អ ទៅកាន់សិស្សានុសិស្ស និងបុគ្គលិករួមការងារ
• ផ្តល់របាយការណ៍ប្រចាំខែឱ្យចាងហ្វាងទទួលបន្ទុកផ្ទាល់អំពីការអនុវត្តន៍បំណែងចែកកម្មវិធីសិក្សា ឬដំណើរការនៃការបង្ហាត់បង្រៀន លទ្ធផលសិក្សារបស់សិស្ស (លទ្ធផលវិជ្ជាមាន និងចំណុចដែល ត្រូវអភិវឌ្ឍ) តាមខែនីមួយ។
• បញ្ចូលពិន្ទុប្រឡងប្រចាំខែនីមួយៗ ពាក់កណ្តាលឆមាស ឆមាស ក្នុងប្រព័ន្ធពិន្ទុ (Data base) និងផ្តល់របាយការណ៍ពិន្ទុជូនផ្នែកលេខាធិការឱ្យបានមុនថ្ងៃទី២៥ ឬតាមការកំណត់របស់សាលា។
• ចូលរួមការប្រជុំប្រចាំខែ ឬការប្រជុំផ្សេងៗ
• ចូលរួមសកម្មភាពសាលាផ្សេងៗដូចជា ព្រឹត្តិការសាលា ការប្រកួតសមត្ថភាពសិស្ស កម្មវិធីប្រចាំឆ្នាំ…
• បង្កើតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ឋជាមួយសិស្ស ក្រុមការងារ ក្រុមបច្ចេកទេស ចាងហ្វាងទទួលបន្ទុក និងប្រធានសាលា។
• រក្សាឱ្យបាននូវព័ត៌មានជាលក្ខណៈបុគ្គល និងព័ត៌មានរួមរបស់ស្ថាប័ន។
• រក្សានូវទំនាក់ទំនងល្អជាមួយនឹងបុគ្គលិកនៅខាងក្នុង និងខាងក្រៅផ្នែក របស់ខ្លួន៕

លក្ខខណ្ឌជ្រើសរើស៖

• មានសញ្ញាប័ត្រគរុកោសល្យ ឬវិញ្ញាបណ្ណបត្រពាក់ព័ន្ធ
• មានបទពិសោធន៍បង្រៀនជាក់ស្តែងពីរ(០២)ឆ្នាំយ៉ាងតិច

របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4×6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។