អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស



ព័ត៌មានសុវត្ថិភាព

មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវបានទាក់ទងក្នុងរយៈពេល 03 ថ្ងៃធ្វើការ

អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស




ថ្ងៃប្រកាស: 2024-12-16
ដាក់ពាក្យមុនថ្ងៃ: 2025-02-16
ចំការដូង
ពេញម៉ោង


ផ្តល់ប្រាក់ខែ
Negotiable
កម្រិតអាជីព
Manager
កម្រិតអាជីពក្រុមហ៊ុន
អប់រំ និង​ បណ្តុះបណ្តាល (មជ្ឈមណ្ឌលភាសា អេ អាយ អាយ Aii and សាលារៀន អន្តរទ្វីប អាមេរិកាំង AIS)
កម្រឹតវប្បធម៍
Bachelor Degree / Master Degree
ស្វែងរក
1 នាក់
ជំនាញ​ភាសា
ខ្មែរ អង់គ្លេស
បទពិសោធន៍
3 +

ការពិពណ៌នាការងារ៖

• បំពេញភារកិច្ចនានាដែលបានចាត់តាំងដោយប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស និងគណៈគ្រប់គ្រងសាលា ដើម្បីធានាឱ្យការបង្រៀន និងរៀនដំណើរទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់
• សហការក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើគុណភាពបង្រៀនរបស់លោកគ្រូ អ្នកគ្រូ
• ធានាគុណភាព និងសុក្រិតភាពក្នុងការវាយតម្លៃសមត្ថភាព និងលទ្ធផលសិក្សាសិស្ស
• អភិវឌ្ឍកម្មវិធីសិក្សា និងគោលការណ៍ប្រតិបតិ្តដើម្បីទទួលប្រសិទ្ធភាពខ្ពស់ក្នុងការបង្រៀន និងរៀន
• រៀបចំផែនការការងារ ដឹកនាំការប្រជុំប្រចាំខែ និងចែករំលែកព័ត៌មានជូនដល់លោកគ្រូអ្នកគ្រូ
• ចូលរួមប្រជុំរៀបចំផែនការការងារតាមការចាត់តាំងរបស់គណៈគ្រប់គ្រង
• ចូលរួម រៀបចំ និងចាត់ចែងសកម្មភាពផ្សេងៗរបស់សាលាតាមការចាត់តាំងរបស់គណៈគ្រប់គ្រង
• រៀបចំវគ្គបណ្តុះបណ្តាលទាក់ទងទៅនឹងអភិវឌ្ឍវិជ្ជាជីវៈគរុកោសល្យសម្រាប់លោកគ្រូ អ្នកគ្រូ
• ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលាឱ្យមានប្រសិទ្ធភាពខ្ពស់
• ជួបប្រឹក្សាយោបល់ និងដោះស្រាយរាល់បញ្ហាទាក់ទងជាមួយសិស្សានុសិស្ស អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក្នុងករណីចាំបាច់
• ចូលរួមសហការ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស និងផ្នែកពាក់ព័ន្ធ
• ធ្វើការសហការ ទាំងផ្នែកយុទ្ធសាស្ត្រ និងប្រតិបត្ដិការ ជាមួយគ្រូកម្មវិធីភាសាអង់គ្លេស នាយកសាលា មាតា បិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស
• ដើរតួនាទីជាទូតដ៏ល្អរបស់សាលា និងក្រុមហ៊ុន៕

 

លក្ខខណ្ឌជ្រើសរើស៖

•​ មានចំណេះដឹងផ្នែកភាសាអង់គ្លេសស្ទាត់ជំនាញ
• មានបទពិសោធបង្រៀន និងគ្រប់គ្រងយ៉ាងតិច៣ឆ្នាំ
• មានជំនាញប៉ិនប្រសព្វក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាព
• មានចំណេះដឹងទូលំទូលាយខាងផ្នែកបច្ចេកវិទ្យាកុំព្យូទ័រជាពិសេស Ms Word, Excel, PowerPoint
• មានសមត្ថភាពក្នុងការគ្រប់គ្រងលើការងារប្រតិបត្តិដោយឯករាជ្យ ម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ 
• មានគំនិតផ្តួចផ្តើមថ្មីក្នុងការអភិវឌ្ឍសមត្ថភាពគរុកោសល្យ
• មានភាពជាអ្នកដឹកនាំ មានម្ចាស់ការ និងចេះបទបែនតាមកាលទេសៈ៕

 

របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4x6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

*ប្រវត្តិរូបដែលគ្មានរូបថត និងមិនត្រូវបានជ្រើសរើសចូលក្នុងវគ្គសម្រាំងនោះទេ៕

ការងារដែលពាក់ពន្ធ័


ដាក់ពាក្យឥឡូវ​នេះ

ជ្រើសរើសរូបរបស់អ្នក
ជ្រើសរើស CV របស់អ្នក