លេខាប្រតិបត្តិការិយាល័យប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង



ព័ត៌មានសុវត្ថិភាព

មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវបានទាក់ទងក្នុងរយៈពេល 03 ថ្ងៃធ្វើការ

លេខាប្រតិបត្តិការិយាល័យប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង




ថ្ងៃប្រកាស: 2025-01-10
ដាក់ពាក្យមុនថ្ងៃ: 2025-03-10
ភ្នំពេញ
ពេញម៉ោង


ផ្តល់ប្រាក់ខែ
Negotiable
កម្រិតអាជីព
នាយកប្រតិបត្តិជាន់ខ្ពស់
កម្រិតអាជីពក្រុមហ៊ុន
អប់រំ និង​ បណ្តុះបណ្តាល (មជ្ឈមណ្ឌលភាសា អេ អាយ អាយ Aii and សាលារៀន អន្តរទ្វីប អាមេរិកាំង AIS)
កម្រឹតវប្បធម៍
Bachelor Degree
ស្វែងរក
1 នាក់
ជំនាញ​ភាសា
ខ្មែរ អង់គ្លេស
បទពិសោធន៍
2 +

ការពិពណ៌នាការងារ៖

• រៀបចំប្រមូល ផ្ទៀងផ្ទាត់ និងបូកសរុបការងារ (Task list) ពីគ្រប់សាខា និងផ្នែកផ្សេងៗតាមកាលបរិច្ឆេទដែលបានកំណត់ (Deadline)។
• តាមដានការអនុត្តផែនការ និងប្រតិទិនការងាររបស់ផ្នែកផ្សេងៗ និងតាមសាខាធានាឱ្យបាននូវប្រសិទ្ធភាពការងារ។ 
• រៀបចំប្រមូលសំណុំឯកសារត្រៀមការងារមុនពេលប្រជុំដាក់ជូនប្រធានសាលា។
• ត្រួតពិនិត្យឯកសារផ្លូវការ បកប្រែ និងរៀបចំឯកសារជាភាសាអង់គ្លេសតាមតម្រូវការរបស់ប្រធានសាលា។
• ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់វិញ្ញាបនបត្រសិស្ស និងបណ្ណសរសើរផ្សេងៗទៅនឹងបញ្ជីឈ្មោះមុនការចុះហត្ថលេខាផ្លូវការ និងបញ្ចូនចេញ និងទទួលឯកសារពីការិយាល័យស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ និងកំណត់ត្រារាល់ការបែងចែកឯកសារចេញទៅតាមសាខា និងផ្នែកពាក់ព័ន្ធ។
• បូកសរុបការចំណាយទឹក អគ្គិសនី ដើម្បីបង្ការការចំណាយកើនឡើងតាមសាខា និងតាមដានលើការស្នើសុំរបស់ផ្នែកដែលពាក់ព័ន្ធស្របតាមគម្រោងផែនការចំណាយប្រចាំខែ និងប្រចាំឆ្នាំតាមសាខា។
• តាមដានរបាយការណ៍ កំណត់ត្រាការគ្រប់គ្រង និងបង្ការចំណាយកើនឡើងក្នុងការប្រើប្រាស់សម្ភារការិយាល័យ ទ្រព្យសម្បត្តិសាលា និងការអនុវត្តចំណាយប្រចាំឆ្នាំតាមសាខា។
• រៀបចំប្រមូលផ្តុំសំណុំឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ និងកម្មវិធីរបស់សាលាទៅតាមប្រតិទិនសាលាប្រចាំឆ្នាំ និងតាមកាលបរិច្ឆេទកម្មវិធីនឹងមកដល់ជូនប្រធានសាលា ដើម្បីត្រួតពិនិត្យ និងអនុម័តក្រោយពេលជួបអ្នកទទួលបន្ទុកតាមកម្មវិធី។
• រៀបចំទុកដាក់ឯកសារ និងកិច្ចការផ្សេងៗក្នុងការិយាល័យតាមតម្រូវការប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
• សហការ និងចូលរួមក្នុងកិច្ចការងារផ្សេងៗជាមួយលេខាប្រតិបត្តិប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងការផ្តល់ជូនទៅតាមតម្រូវការរបស់ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាផ្នែកពាក់ព័ន្ធនូវរាល់សំណុំឯកសារចាំបាច់ ការងាររដ្ឋបាលដែលពាក់ព័ន្ធជាមួយសិស្ស បុគ្គលិក និងលោកគ្រូ អ្នកគ្រូរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង និងស្ថាប័នពាក់ព័ន្ធប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
• បំពេញការងារផ្សេងៗតាមការចាត់តាំងរបស់ប្រធានផ្នែក។

 

លក្ខខណ្ឌជ្រើសរើស៖

• បញ្ចប់សញ្ញាបត្របរិញ្ញាបត្រភាសាអង់គ្លេស ឬសញ្ញាបត្រដែលមានតម្លៃស្មើ។  
• មានបទពិសោធន៍ការងាររដ្ឋបាល ឬបទពិសោធន៍ពាក់ព័ន្ធយ៉ាងតិចពីរឆ្នាំ។
• មានចំណេះដឹងទាក់ទងនឹងការអប់រំ ឬសាលាចំណេះទូទៅខ្មែរ ឬសាលាអន្តរជាតិ។ 
• មានចំណេះដឹង និងមានក្រមសីលធម៌ជាបុគ្គលិកអប់រំ។
• ចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រដូចជា Ms. Word, Ms. Excel, Power Point, Internet និង Email។
• មានលក្ខណៈសម្បត្តិជាអ្នកដឹកនាំ និងលេខាធិការ។
• ចេះគោរពពេលវេលា ស្មោះត្រង់ រួសរាយរាក់ទាក់ ចេះបត់បែន និងអាចទទួលយកចំណេះដឹងថ្មីៗ។
• មានជំនាញសម្របសម្រួល និងដោះស្រាយបញ្ហានានា។
• អាចនិយាយ និងសរសេរភាសាខ្មែរបានល្អ។
• មានសមត្ថភាពវិភាគស្ថានភាពការងារ ចេះធ្វើផែនការ អនុវត្ត តាមដាន និងវាយតម្លៃការងារ។
• មានទំនាក់ទំនងល្អ និងមានទំនួលខុសត្រូវខ្ពស់លើការងារ។
• មានការចូលរួមសកម្មភាពជួយសង្គម និងវគ្គបណ្ដុះបណ្តាលខ្លីៗ។
• មានគំនិតច្នៃប្រឌិត និងការផ្ដួចផ្ដើម។

 

របៀបនៃការដាក់ពាក្យ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម(Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

*ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានជ្រើសរើសចូលក្នុងវគ្គសម្រាំងនោះទេ។

ដាក់ពាក្យឥឡូវ​នេះ

ជ្រើសរើសរូបរបស់អ្នក
ជ្រើសរើស CV របស់អ្នក