នាយក/នាយិកាចាងហ្វាង



ព័ត៌មានសុវត្ថិភាព

មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវបានទាក់ទងក្នុងរយៈពេល 03 ថ្ងៃធ្វើការ

នាយក/នាយិកាចាងហ្វាង




ថ្ងៃប្រកាស: 2024-12-03
ដាក់ពាក្យមុនថ្ងៃ: 2025-02-03
តាកែវ
ពេញម៉ោង


ផ្តល់ប្រាក់ខែ
Negotiable
កម្រិតអាជីព
Senior Manager
កម្រិតអាជីពក្រុមហ៊ុន
អប់រំ និង​ បណ្តុះបណ្តាល (មជ្ឈមណ្ឌលភាសា អេ អាយ អាយ AII and សាលារៀន អន្តរទ្វីប អាមេរិកាំង AIS)
កម្រឹតវប្បធម៍
Bachelor Degree
ស្វែងរក
1 នាក់
ជំនាញ​ភាសា
ខ្មែរ អង់គ្លេស
បទពិសោធន៍
12 +

ការពិពណ៌នាការងារ៖

1. តាមដានកម្មវិធីសិក្សាគោលដៅរបស់ក្រសួង អប់រំ យុវជន និងកីឡា
2. រៀបចំផែនការយុទ្ធសាស្រ្តប្រចាំឆ្នាំ
3. បំណែងចែកភារកិច្ច និងទំនួលខុសត្រូវការងារឱ្យចាងហ្វាងទទួលបន្ទុកតាមភូមិសិក្សានីមួយៗ
4. ពិនិត្យ និងតាមដានការអនុវត្តកម្មវិធីសិក្សាគោល
5. ពិនិត្យឯកសារសិស្សថ្មី(សិស្សផ្ទេរការសិក្សា)
6. ពិនិត្យ និងចុះហត្ថលេខាលើសៀវភៅតាមដានការសិក្សាសិស្ស (មធ្យមសិក្សា)
7. ពិនិត្យ និងចុះហត្ថលេខាលើពិន្ទុប្រចាំខែ ពាក់កណ្តាលឆមាស ឆមាស និងប្រចាំឆ្នាំ 
8. ត្រួតពិនិត្យសោភ័ណភាព បរិស្ថាន និងអនាម័យសាលារៀន
9. ដឹកនាំការប្រជុំគណៈកម្មការAIS-CA
10. ដឹកនាំប្រជុំបូកសរុបការងារគណកម្មការប្រចាំខែ ត្រីមាស និងឆមាស
11. ដឹកនាំប្រជុំបូកសរុបការងាប្រចាំខែប្រធាន អនុប្រធានក្រុមបច្ចេកទេស
12. ដឹកនាំប្រជុំបូកសរុបការងារប្រចាំខែលោកគ្រូ អ្នកគ្រូតាមមុខវិជ្ជា
13. ដឹកនាំប្រជុំបូកសរុបការងារប្រចាំខែលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់
14. ដឹកនាំប្រជុំបូកសរុបការងារប្រចាំខែក្រុមប្រឹក្សាវិន័យ,អ្នកប្រឹក្សាសិក្សាសាលា
15. ពិនិត្យ និងសម្រេចលើការផ្លាស់ប្តូរបុគ្គលិក និងលោកគ្រូ អ្នកគ្រូ ប្រចាំសាខា
16. ពិនិត្យ និងសម្រេចលើម៉ោងជំនួសប្រចាំខែរបស់លោកគ្រូ អ្នកគ្រូ
17. ប្រជុំផ្នែកពាក់ព័ន្ធ(AIS-CA CBC)
18. តាមដានការអនុវត្តបទបញ្ជាផ្ទែក្នុងបុគ្គលិក និងលោកគ្រូ អ្នកគ្រូ
19. សម្ភាសន៍បុគ្គលិក និងលោកគ្រូ អ្នកគ្រូថ្មីតាមមុខវិជ្ជា
20. តាមដាន និងវិភាគចំនួនសិស្សដោយប្រៀបធៀបឆ្នាំសិក្សាចាស់
21. ពិនិត្យតាមដាន និងផ្តល់យោបល់គ្រប់ដំណើរការកម្មវិធីសាលាឱ្យមានភាពរលូន
22. ពិនិត្យ និងឆ្លើយតបសំណូមពរបុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្ស 
23. ពិនិត្យ និងឆ្លើយតបមតិយោបល់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស
24. ពិនិត្យ និងចុះហត្ថលេខាកាលវិភាគប្រចាំសប្តាហ៍សម្រាប់សិស្ស
25. ពិនិត្យ និងចុះហត្ថលេខាកាលវិភាគបង្រៀន របស់លោកគ្រូ អ្នកគ្រូ  
26. រៀបចំ និងទទួលការងារអធិការថ្នាក់មន្ទីរ អប់រំ យុវជន និងកីឡា 
27. ចុះអធិការកិច្ចថ្នាក់
28. រៀបចំក្រុមបច្ចេកទេសតាមមុខវិជ្ជា
29. ពិនិត្យ និងចុះហត្ថលេខាការប្រឡងពាក់កណ្តាលឆមាស ឆមាស និងការប្រឡងសិស្សពូកែប្រចាំសាលា
30. សហការរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្ស
31. សហការរៀបចំដំណើរទស្សនកិច្ចសិក្សាបុគ្គលិក និងលោកគ្រូ អ្នកគ្រូ
32. ពិនិត្យ និងសម្រេចលិខិតអនុញ្ញាតច្បាប់ផ្សេងៗរបស់លោកគ្រូ អ្នកគ្រូ
33. ប្រជុំបូកសរុបលទ្ធផលសិក្សារបស់សិស្ស
34. ពិនិត្យលើវិញ្ញាសាប្រឡងផ្សេងៗ
35. ជួបជាមួយមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស
36. ចូលរួមដោះស្រាយបញ្ហារបស់ស្ថាប័ន,វិវាទររវាងបុគ្គលិក 
37. ដឹកនាំសិស្ស និងលោកគ្រូ អ្នកគ្រូចូលរួមសកម្មភាពសង្គម
38. ទំនាក់ទំនងល្អជាមួយសហគមន៍,អជ្ញាធរដែនដី 
39. ចូលរួមប្រឹក្សាយោបល់សិស្សជាមួយសិស្ស
40. ចូលរួមប្រជុំថ្នាក់អប់រំខណ្ឌ ឬមន្ទីរអប់រំ
41. តាមដានសកម្មភាពសិក្សារបស់សិស្ស
42. បង្កើតកម្មវិធីប្រកួតប្រជែងផ្សេងៗសម្រាប់សិស្សានុសិស្ស
43. សហការជាមួយនាយក និងនាយិកាផ្នែកកីទ្បាដើម្បីកម្មវិធីប្រកួតកីឡាប្រចាំសាលា និងការប្រកួតកីឡា ផ្សេងៗ
44. ប្រជុំរៀបចំបទបញ្ជាផ្ទៃក្នុងសិស្ស និងគ្រូ 
45. ប្រជុំ និងរៀបចំបទបញ្ញាត្តិប្រឡង
46. ពិនិត្យ និងតាមដានបញ្ជីសារពើភ័ណ្ឌក្នុងសាលា
47. ពិនិត្យ និងចុះហត្ថលេខាលើសំណុំឯកសារសិស្ស គ្រូ(សហការជាមួយចាងហ្វាងទទួលបន្ទុករដ្ឋបាលអប់រំ)
48. ពិនិត្យទៅលើការរៀបចំការធ្វើមតិស្ទាបស្ទង់លោកគ្រូ អ្នកគ្រូ(សហការជាមួយចាងហ្វាងទទួលបន្ទុករដ្ឋបាលអប់រំ)
49. ជួបពិភាក្សាលើការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ   
50. តាមដាន និងអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ
51. ប្រជុំ និងផ្សព្វផ្សាយពីច្បាប់ ឬផែនការថ្មីរបស់សាលាដល់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ 
52. ពិនិត្យលើការរៀបចំកម្មវិធីបំប៉នសិស្សខ្សោយ និងសិស្សខ្វះមូលដ្នានគ្រឹះ
53. ទទួលខុសត្រូវកម្មវិធីទិវាវប្បធម៌
54. ត្រួតពិនិត្យ និងចុះហត្ថលេខាលើការធ្វើបញ្ជីម៉ោងបង្រៀន ម៉ោងជំនួស  និងគ្រូបង្រៀនគិតជាម៉ោងរបស់លោកគ្រូ អ្នកគ្រូមុនបញ្ជូនទៅខាងធនធានមនុស្ស
55. សហការរៀបចំ និងបង្កើតសម្ភារឧបទេសបង្រៀនរបស់លោកគ្រូ អ្នកគ្រូ
56. ត្រួតពិនិត្យលើការធ្វើ និងការកែវិញ្ញាសាប្រឡងពាក់កណ្ដាលឆមាស និងឆមាស
57. ពិនិត្យលើការរៀបចំសិក្ខាសាលាតាមកម្រិតថ្នាក់
58. រៀបចំផ្សព្វផ្សាយរាល់ពេលមានព័ត៌មានថ្មីៗដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស
59. ពិនិត្យតាមដានការកែលម្អ និងថែទាំអគារទាំងមូល
60. ពិនិត្យ និងចុះហត្ថលេខាលើសៀវភៅតាមដានការសិក្សា បណ្ណសរសើរផ្សេងៗ
61. រក្សាទំនាក់ទំនងល្អរវាងចាងហ្វាង គ្រូបង្រៀន បុគ្គលិកផ្សេងៗ សិស្សានុសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។
62. ធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំ
63. រៀបចំផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ៕

 

លក្ខខណ្ឌជ្រើសរើស៖

EDUCATION / ការសិក្សា:
• មានសញ្ញាបត្រគរុកោសល្យ
• មានសញ្ញាបត្របរិញ្ញាបត្រ។

KNOWLEDGE, SKILLS AND EXPERIENCE / ចំណេះដឹង ជំនាញ និងបទពិសោធន៍:
• ឆ្លងកាត់បទពិសោធន៍ការងារអប់រំ១២ឆ្នាំ
• មានសមត្ថភាពគ្រប់គ្រងការងារបច្ចេកទេសគរុកោសល្យ
• មានសមត្ថភាពប្រឹក្សាយោបល់ និងដោះស្រាយបញ្ហាបុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្ស
• មានចំណេះដឹងលើផ្នែកទំនាក់ទំនង
• មានចំណេះដឹងផ្នែកចិត្តវិទ្យាគរុកោសល្យ
• មានចំណេះដឹងខាងផ្នែកព័ត៌មានវិទ្យាប្រើប្រាស់បានលើកម្មវិធី៖ Ms. Words, Ms. Excels, Internet, and Email
• មានសមត្ថភាពក្នុងការធ្វើការងារជាក្រុម
• មានសមត្ថភាពក្នុងការដឹកនាំក្រុម៖ ធ្វើផែនការ អនុវត្ត តាមដាន វាយតំលៃ
• មានសមត្ថភាពវិភាគស្ថានភាពសិស្ស ៖ ការសិក្សា សុខភាព គ្រួសារ និងសង្គម។
• មានមនសិការជាអ្នកអប់រំ
• មានភាពសច្ចៈ ទៀងត្រង់ ទឹកចិត្តស្រលាញ់ និងការយោគយល់អធ្យាស្រ័យ 
• តស៊ូ អត់ធ្មត់  សម្របសម្រួល ផ្តួចផ្តើមនិង ច្នៃប្រឌិត
• គោរពម៉ោងការងារបានទៀងទាត់
• មានស្វ័យយ័តភាពនៅក្នុងការងារ
• មានសមត្ថភាពធ្វើការនៅក្រោមសំពាធ
• គោរពទៅតាមទស្សនវិស័យរបស់ក្រុមហ៊ុន
• គោរព និងប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ន។

 

របៀបនៃការដាក់ពាក្យ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម(Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

*ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានជ្រើសរើសចូលក្នុងវគ្គសម្រាំងនោះទេ។

ដាក់ពាក្យឥឡូវ​នេះ

ជ្រើសរើសរូបរបស់អ្នក
ជ្រើសរើស CV របស់អ្នក