ចាងហ្វាងក្រោមមត្តេយ្យសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ_សាខាខេត្តតាកែវ

ចាងហ្វាងក្រោមមត្តេយ្យសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ_សាខាខេត្តតាកែវ

  • Post Date:March 11, 2024
  • Apply Before: June 11, 2024
  • Views 197
0 Applications
  • Offered Salary Negotiable
    Career Level Senior Executive
    Experience 5+ Years
  • Company Industry Education / Training
    Qualification Master's Degree
    Hiring 01 Position
  • Language Skills Khmer, English
Job Description

ក. គ្រប់គ្រងដំណើរការរៀន និងបង្រៀនប្រចាំថ្ងៃ
– រៀបចំកាលវិភាគតាមកម្រិតថ្នាក់នីមួយៗ។
– រៀបចំកាលវិភាគសិស្សចូលបណ្ណាល័យ។
– រៀបចំគ្រូ សិស្សតាមកម្រិតថ្នាក់ និងតាមជំនាញថ្ងៃសៅរ៍។
– ប្រមូល និងពិនិត្យតេស្តរង្វាយតម្លែសិស្សដើមឆ្នាំសិក្សា។
– ពិនិត្យ និងរៀបចំសម្ភារឧបទេសបង្រៀនដល់លោកគ្រូអ្នកគ្រូតាមការស្នើសុំ។
– ប្រមូល និងពិនិត្យកម្មវិធីសិក្សារបស់គ្រូតាមខែនីមួយៗ
– ដោះស្រាយបញ្ហាសិស្សជាមួយអ្នកប្រឹក្សាយោបល់ និងគ្រូបន្ទុកថ្នាក់។
– ជួបអ្នកអាណាព្យាបាលសិស្សទាក់ទងនឹងបញ្ហាវិន័យ និងការសិក្សា ជាមួយអ្នកប្រឹក្សាយោបល់ និងគ្រូបន្ទុកថ្នាក់។
– តាមដានការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការរៀនរបស់សិស្សានុសិស្សតាមរយៈការចុះអង្កេតថ្នាក់ និង
ចុះ Do​ round ជាប្រចាំ។
– ទទួលខុសត្រូវលើការងារដែលនាយកចាងហ្វាងប្រគល់ជូន និងអនុវត្តឱ្យបានទាន់ពេលវេលា។
– ទទួលបន្ទុកក្នុងការចាត់ចែងគ្រូជំនួសថ្នាក់ពេលគ្រូបង្គោល និងគ្រូជំនាញថ្ងៃសៅរ៍សុំច្បាប់។
– ជួយផ្សព្វផ្សាយព័ត៌មានពីនាយក/នាយិកាចាងហ្វាងទៅលោកគ្រូ អ្នកគ្រូ ឱ្យទាន់ពេលវេលា។
– រៀបចំកញ្ចប់សិក្សាដើមឆ្នាំសិក្សារបស់សិស្ស។
– រៀបចំស្នើសុំទិញសម្ភារសិក្សា និងសម្ភារសិស្សលេងដូចជាល្បែងសិក្សា និងឡុកឡមួយចំនួន។
– ពិនិត្យការតុបតែងថ្នាក់រៀនរបស់លោកគ្រូ អ្នកគ្រូឱ្យស្របតាមនិយាមគរុកោសល្យ
– ដឹកនាំកម្មវិធីចុះកម្មសិក្សារបស់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។
– ដឹកនាំកម្មវិធីទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។
– ដឹកនាំកម្មវិធីសិក្ខាសាលារបស់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។
– ដឹកនាំកម្មវិធីទិវាកីឡារបស់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។
– ដឹកនាំកម្មវិធីបោះតែនតិ៍របស់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។
– ដឹកនាំកម្មវិធីទិវាកីឡារបស់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។
ខ. ការងារបច្ចេកទេសគរុកោសល្យ
– ចុះអធិការកិច្ច និងវាយតម្លៃលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំឆមាសទី១ និងឆមាសទី២ និងធ្វើការផ្តល់មតិយោបល់លើការបង្រៀន។
– រៀបចំដំណើរការប្រជុំក្រុមបច្ចេកទេសបង្រៀនតាមខែនីមួយ។
– ចូលរួមប្រជុំក្រុមបច្ចេកទេសជាមួយលោកគ្រូ អ្នកគ្រូ ថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។
– ដឹកនាំលោកគ្រូ អ្នកគ្រូរៀបចំថ្នាក់និទស្សន៍តាមកម្រិតថ្នាក់នីមួយៗ។
– ដឹកនាំលោកគ្រូ អ្នកគ្រូរៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សាប្រចាំឆ្នាំពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។
– ការចុះសង្តេតខ្លីលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ (Spot Check)។
– ធ្វើការស្រាវជ្រាវចំណេះដឹងផ្សេងៗដើម្បីអភិវឌ្ឍខ្លួន គុណភាពបង្រៀន និងគុណភាពសិក្សារបស់សិស្សស្របតាមគុណ
ភាពអប់រំនៃបច្ចុប្បន្នភាពរបស់ប្រទេស និងពិភពលោក។
– រៀបចំសិក្ខាសាលាបំពាក់បំប៉នគរុកោសល្យបន្ថែមជួនដល់លោកគ្រូ អ្នកគ្រូ។
គ. ការងារគ្រប់គ្រងរដ្ឋបាល
– គ្រប់គ្រងលើការងារគ្រូបង្រៀន សិស្សានុសិស្ស និងបុគ្គលិកការិយាល័យសិក្សា។
– គ្រប់គ្រងឯកសាររដ្ឋបាលដែលទាក់ទងនឹងថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។
– រៀបចំធ្វើពិន្ទុប្រចាំខែ ពាក់កណ្តាលឆមាស ឆមាស និងប្រចាំឆ្នាំ
– រៀបចំធ្វើពិន្ទុឆមាស និងប្រចាំឆ្នាំទៅការិយាល័យអប់រំខណ្ឌ
– គ្រប់គ្រង និងធ្វើឯកសាររដ្ឋបាលដែលពាក់ព័ន្ធផ្សេងៗរបស់ថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។
– រៀបចំគម្រោងផែនការការងារប្រចាំឆ្នាំថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។
– ចូលរួមប្រជុំគណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង និងគណៈកម្មការអគារ។
– ចូលរួមប្រជុំជាមួយគណៈគ្រប់គ្រងសាលា ឬស្ថាប័នផ្សេង ផ្នែកផ្សេងៗតាមការចាត់ចែងរបស់នាយក/នាយិកា
ចាងហ្វាង ឬប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង។
– រៀបចំដំណើការប្រឡង និងគណៈកម្មការអនុរក្សប្រឡងឆមាសទី១ និងឆមាសទី២ថ្នាក់ថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។
– ត្រួតពិនិត្យវិញ្ញាសាប្រឡងពាក់កណ្តាលឆមាស និងឆមាសថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២។
– ចូលរួមប្រជុំរៀបចំផែនការការងារសម្រាប់ឆ្នាំសិក្សាបន្តបន្ទាប់។
– ត្រួតពិនិត្យការងាររដ្ឋបាលថ្នាក់រៀនរបស់លោកគ្រូ អ្នកគ្រូ
– រៀបចំកម្មវិធីប្រឡងឡើងថ្នាក់។
– ស្វែងរកទីតាំង រៀបចំកម្មវិធី បញ្ជីឈ្មោះសិស្ស និងដឹកនាំសិស្សចូលរួមដំណើរទស្សនកិច្ចសិក្សា។
– រៀបចំការប្រជុំបូកសរុបការងារអប់រំប្រចាំខែជាមួយលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់។
– ត្រួតពិនិត្យ Time Sheet ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូ។
– ត្រួតពិនិត្យ Sick Leave / Annual Leave ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូ៕

លក្ខខណ្ឌក្នុងការជ្រើសរើស៖

– មានសញ្ញាបត្រគរុកោសល្យមត្តេយ្យ ឬបឋមសិក្សា។
– មានបរិញ្ញាបត្រ ឬបរិញ្ញាប្រជាន់ខ្ពស់ លើមុខជំនាញអប់រំ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
– មានសញ្ញាបត្រគរុកោសល្យ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
– មានចំណេះដឹងលើភាសាបរទេសជាពិសេសលើផ្នែកភាសាអង់គ្លេស។
– មានសមត្ថភាពគ្រប់គ្រងការងារបច្ចេកទេសគរុកោសល្យ ការងាររដ្ឋបាល។
– មានបទពិសោធគ្រប់គ្រងលើផ្នែកអប់រំយ៉ាងតិច៥ឆ្នាំ។
– មានសមត្ថភាពប្រឹក្សាយោបល់ និងដោះស្រាយបញ្ហាសិស្ស បញ្ហាគ្រូ។
– មានចំណេះដឹងផ្នែកចិត្តវិទ្យាគរុកោសល្យ។
– មានចំណេះដឹងខាងផ្នែកព័ត៌មានវិទ្យាប្រើប្រាស់បានលើកម្មវិធី៖ Ms. Words, Ms. Excels, Power Pion,
Internet, and Email.
– មានសមត្ថភាពក្នុងការធ្វើការងារជាក្រុម។
– មានសមត្ថភាពក្នុងការដឹកនាំក្រុម៖ ធ្វើផែនការ អនុវត្ត តាមដាន វាយតម្លៃ។
– មានសមត្ថភាពវិភាគស្ថានភាពសិស្ស ៖ ការសិក្សា សុខភាព គ្រួសារ និងសង្គម។
– មានមនសិការជាអ្នកអប់រំ។
– មានភាពសច្ចៈ ទៀងត្រង់ និងមានទឹកចិត្តស្រលាញ់កុមារ។
– តស៊ូ អត់ធ្មត់ សម្របសម្រួល ផ្តួចផ្តើមនិង ច្នៃប្រឌិត។
– គោរពម៉ោងការងារបានទៀងទាត់។
– មានស្វ័យយ័តភាពនៅក្នុងការងារ។
– មានសមត្ថភាពធ្វើការនៅក្រោមសំពាធ។
– គោរពទៅតាមទស្សនវិស័យរបស់ក្រុមហ៊ុន។
– គោរព និងប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ន។