អ្នកប្រឹក្សាសិក្សាសាលា​_School Counselor

អ្នកប្រឹក្សាសិក្សាសាលា​_School Counselor

  • Post Date:March 21, 2024
  • Apply Before: June 21, 2024
  • Views 374
0 Applications
  • Offered Salary Negotiable
    Career Level Officer
    Experience 2+ Years
  • Company Industry Education / Training
    Qualification Bachelor Degree
    Hiring 02 Positions
  • Language Skills Khmer, English
Job Description
  • ជួបពិភាក្សា និងណែនាំសិស្សដែលមានបញ្ហាការសិក្សាខ្សោយ បញ្ហាចិត្តសាស្រ្ត បញ្ហាអាកប្បកិរិយា និងបញ្ហាវិន័យផ្សេងៗ។
  • ជួបពិភាក្សាជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សអំពីបញ្ហាការសិក្សា និងបញ្ហាវិន័យរបស់សិស្ស។
  • សម្របសម្រួលរវាងសិស្ស និងគ្រូ រវាងមាតាបិតា ឬអ្នកអាណាព្យាបាល និងសាលា នៅពេលពួកគាត់មានការត្អូញត្អែរ​ ឬមានការតវ៉ាផ្សេងៗ។
  • ធ្វើផែនការ និងយុទ្ធនាការផ្សេងៗដើម្បីតម្រង់ទិស និងពង្រឹងវិន័យ​ដល់សិស្សានុសិស្ស (អនុវត្ត តាមដាន និងវាយតម្លៃ)។
  • សហការជាមួយគ្រូបន្ទុកថា្នក់ និងផ្នែកផ្សេងៗដែលពាក់ព័ន្ទក្នុងការដោះស្រាយបញ្ហាសិស្ស។
  • មើលសិស្សពេលចូលមកសាលា ចេញលេង និងចេញទៅផ្ទះ។
  • ដើរត្រួតពិនិត្យតាមថ្នាក់ម្តងម្កាលពេលម៉ោងសិក្សា ដើម្បីមើលបញ្ហាសិស្ស និងគ្រូ។
  • ចូលរួមប្រជុំនានាដែលពាក់ព័ន្ធ។
  • ណាត់ជួបមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។
  • ធ្វើរបាយការណ៍ប្រចាំខែ និងប្រចាំឆ្នាំ។
  • ធ្វើរបាយការណ៍ទៅចាងហ្វាងដោយផ្ទាល់មាត់ជារៀងរាល់សប្តាហ៍។

លក្ខខណ្ឌជ្រើសរើស៖

  • បញ្ចប់សញ្ញាបត្របរិញ្ញាបត្រចិត្តវិទ្យា ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • មានបទពិសោធន៍ការងារជាអ្នកប្រឹក្សាយោបល់ ឬបទពិសោធន៍ពាក់ព័ន្ធ​ យ៉ាងតិចពីរឆ្នាំ។
  • មានចំណេះដឹងទាក់ទងនឹងដំណាក់កាលលូតលាស់របស់កុមារ និងជំទង់។
  • មានចំណេះដឹង និងមានក្រមសីលធម៌ជាអ្នកប្រឹក្សាយោបល់។
  • ចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រដូចជា Word, Ms. Excel, Power Point, Internet និង Email។
  • មានលក្ខណៈសម្បត្តិជាអ្នកដឹកនាំ។
  • ​ចេះគោរពពេលវេលា ស្មោះត្រង់ រួសរាយរាក់ទាក់ ចេះបត់បែន និងអាចទទួលយកចំណេះដឹងថ្មីៗ។
  • មានជំនាញសម្របសម្រួល និងដោះស្រាយបញ្ហានានា។
  • អាចនិយាយ និងសរសេរភាសាខ្មែរបានល្អ និងអាចប្រើប្រាស់ភាសាអង់គ្លេសបាន។
  • មានសមត្ថភាពវិភាគស្ថានភាពរបស់សិស្ស ដោយធ្វើផែនការ អនុវត្ត តាមដាន និងវាយតម្លៃ។
  • មានទំនាក់ទំនងល្អ និងមានទំនួលខុសត្រូវខ្ពស់លើការងារ។
  • មានការចូលរួមសកម្មភាពជួយសង្គម និងវគ្គបណ្ដុះបណ្តាលខ្លីៗ។
  • មានគំនិតច្នៃប្រឌិត និងការផ្ដួចផ្ដើម។

បៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4×6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។