Alumni Manager

Alumni Manager

  • Post Date:April 10, 2024
  • Apply Before: July 10, 2024
  • Views 758
0 Applications
  • Offered Salary Negotiable
    Career Level Manager
    Experience 3+ Years
  • Company Industry Education / Training
    Qualification Bachelor Degree
    Hiring 01 Position
  • Language Skills Khmer, English
Job Description

Overall Purpose of the Role / គោលបំណងរួមនៃ​តួនាទី:

  • ទទួលខុសត្រូវក្នុងការប្រមូល​ចងក្រង និងរក្សាឯកសារ បន្តទំនាក់ទំនង និងសហការយ៉ាងល្អជាមួយអតីតសិស្សគ្រប់ជំនាន់
  • ទំនាក់ទំនងផ្ទាល់ជាមួយ ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងចាងហ្វាងទទួលបន្ទុកតាមសាខា
  • រៀបចំផែនការ អនុវត្តផែនការ តាមដានការអនុវត្តផែនការ កែតម្រូវចំណុចខ្វះខាត អនុវត្តឡើងវិញ
  • ស្វែងរកជំនួយ ស្នើគម្រោថវិកា ក្នុងការប្រារព្ធកម្មវិធីផ្សេងៗ
  • ទទួលបន្ទុកមើលការខុសត្រូវ សម្របសម្រួល និងរៀបចំដំណើរការជាមួយអតីតសិស្ស
  • ជាទូតសម្រាប់ទំនាក់ទំនងរវាងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាមួយអតីតសិស្ស
  • រៀបចំ និងសម្របសម្រួលមុខងារអតីតសិស្សជាមួយនឹងទំនួលខុសត្រូវផ្សេងៗដូចជា ការបោះពុម្ភផ្សាយអំពីអតីតសិស្ស ការរៃអង្គាស ការទទួលស្គាល់ ពានរង្វាន់ ការជួបជុំ ទំនាក់ទំនងសិស្ស​ និងអតីតសិស្ស ធានារ៉ាប់រង និងកម្មវិធីផ្សេងៗទៀត
  • ធ្វើការជាមួយប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នាយក/នាយិកាតាមសាខា និងអតីតសិស្សមួយចំនួនទៀតដើម្បីសម្រមសម្រួល និង​អភិវឌ្ឍកម្មវិធីទំនាក់ទំនងអតីតសិស្សទាំងអស់ ក៏ដូចជាផ្តល់អនុសាសន៍ដើម្បីសម្រេច​ផែនការទិសដៅរយៈពេលវែង និងខ្លីរបស់កម្មវិធី
  • លើកកម្ពស់ និងជំរុញទំនាក់ទំនងរវាងអតីតសិស្សនៅក្នុងក្រុម
  • ផ្តល់ជាជំនួយដល់គណៈកម្មធិការ អតីតសិស្ស និងក្រុមអតីតសិស្សតាមតម្រូវការ
  • អភិវឌ្ឍ រចនា និងរៀបចំការផ្សព្វផ្សាយសម្ភារផ្សេងៗជាសាធារណៈ
  • រៀបចំផែនការ សម្របសម្រួល និងរៀបចំរាល់ព័ត៌មានលម្អិតសម្រាប់កម្មវិធី និងសេវាកម្មផ្សេងៗ
  • ត្រួតពិនិត្យ និងបណ្តុះបណ្តាលបុគ្គលិក ស្វែងរក និងបង្កើតកម្មវិធីថ្មីៗ
  • ធ្វើរបាយការណ៍ទៅប្រធាននៃសាលារៀន អន្តរទ្វីប អាមេរិកាំង ជាប្រចាំខែ
  • រក្សាទំនាក់ទំនងជាមួយមេផ្នែក និងសមាជិកទាំងអស់របស់អតីតសិស្ស
  • ស្វែងរកដៃគូសហការដើម្បីរកអត្ថប្រយោជន៍ជូនសមាជិកអតីតសិស្ស
  • ផ្សព្វផ្សាយ និងជំរុញលើបណ្តាញសង្គម តាមរយៈការបង្កើតVideo និងបទយកការណ៍
  • រៀបចំផែនការយុទ្ធសាស្រ្តរយៈពេលខ្លី និងរយៈពេលវែង
  • បង្កើតកម្មវិធីផ្សេងៗដើម្បីរកដៃគូសហការ រៀបចំគម្រោងផែនការ និងអនុវត្តផែនការ
  • ធ្វើសមាសហរណកម្ម ស្រាវជ្រាវ អភិវឌ្ឍ វិភាគ និងយល់ពីតម្រូវការរបស់អតីតសិស្ស
  • សហការជាមួយនាយក/ នាយិកាតាមសាខាក្នុងការប្រមូលទិន្នន័យសិស្សដើម្បីរៀបចំផែនការ និងផ្សព្វផ្សាយ ពីអត្ថប្រយោជន៍របស់អតីតសិស្សជូនដល់សិស្សានុសិស្សដែលកំពុងសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង និងស្វែងរកអតីតសិស្សដែលជោគជ័យក្នុងអាជីពមកធ្វើបទបង្ហាញ

PERSON SPECIFICATION / លក្ខណៈពិសេសរបស់បុគ្គល

  • មានបរិញ្ញាបត្រផ្នែកគ្រប់គ្រង ផ្នែកទីផ្សារ ផ្នែកទំនាក់ទំនង ឬសញ្ញាបត្រសមមូល
  • មានចំណេះដឹងលើភាសាបរទេស​ (ភាសាអង់គ្លេស…) KNOWLEDGE, SKILLS AND EXPERIENCE / ចំណេះដឹង ជំនាញ និងបទពិសោធន៍
  • មានចំណេះដឹងខាងផ្នែកព័ត៌មានវិទ្យាប្រើប្រាស់បានលើកម្មវិធី៖​ Words, Ms. Excels, Internet, Email
  • មានសមត្ថភាពប្រឹក្សាយោបល់ ដោះស្រាយបញ្ហា និងមានជំនាញទំនាក់ទំនង
  • ស្គាល់អំពីតម្រូវការទីផ្សារការងារ និងបរិស្ថានជុំវិញ
  • ឆ្លងកាត់បទពិសោធន៍លើការងារយ៉ាងតិច២ឆ្នាំ
  • មានលទ្ធភាព/សមត្ថភាពក្នុងការគ្រប់គ្រងលើការងារប្រតិបត្តិដោយឯករាជ្យ ម្ចាស់​ការ ទទួលខុសត្រូវខ្ពស់ និង​ទាមទារការគ្រប់គ្រងតិចតូចពីគណៈគ្រប់គ្រង។

COMPETENCIES / សមត្ថភាព:

  • Leadership / ភាពជាអ្នកដឹកនាំ: ការគិត និងការវិនិច្ឆ័យដោយប្រុងប្រយ័ត្ន ការរៀបចំទិសដៅ និងការសម្រេចបាននូវគម្រោង និងផែនការ។ អាចដឹកនាំគម្រោង ធ្វើការជាមួយអ្នកគ្រប់គ្រងជាន់ខ្ពស់ប្រកបដោយវិជ្ជាជីវៈ បង្កើតបរិយាកាសមួយដែលធ្វើឱ្យ​បុគ្គលិកសម្រេចបាននូវលទ្ធផល និងអាចដឹងពីសក្តានុពលរបស់ពួកគេ។
  • Management / ការគ្រប់គ្រង: អាចកំណត់ទិសដៅសម្រាប់ខ្លួនឯង និងអ្នកដទៃ ការជំរុញលើកទឹកចិត្ត និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងបុគ្គលិក និងតម្រូវការធនធាន។ សមត្ថភាពក្នុងការវិនិច្ឆ័យ និងវាយតម្លៃ​ពីស្ថានការ ដើម្បីធ្វើការសម្រេចចិត្តតាមរយៈសកម្មភាព និងលទ្ធផលដែលសមស្រប។
  • Achieving Results / លទ្ធផលដែលសម្រេចបាន: ការឆ្ពោះទៅរកលទ្ធផល អាចធ្វើការវិនិច្ឆ័យបានត្រឹមត្រូវទៅលើអាទិភាពនៃការងារដ៏មមារញឹក ប្រើគំនិតផ្ដួចផ្ដើម និងវាយតម្លៃ​យ៉ាងសកម្មនូវដំណើរការនៃសកម្មភាពដើម្បីកំណត់ និងសសម្រេចគោលដៅ។
  • Strategic Thinking / យុទ្ធសាស្ត្រ: ​ អាចកំណត់ ចក្ខុវិស័យរយៈពេលវែង ជាមួយនឹងផែនការ​នា​នាដែលចាំបាច់ត្រូវអនុវត្ត ដើម្បីសម្រេច​គោលដៅចុងក្រោយ ការវាយតម្លៃពីស្ថានភាព ការសម្រេចចិត្ត ពីបញ្ហាក្នុងរយៈពេលខ្លី  រយៈមធ្យម​ និងរយៈពេលវែង។
  • Analytical Thinking / ការគិត​វិភាគ: អាចដោះស្រាយបញ្ហាស្មុគស្មាញបានដោយងាយស្រួល ពីដំណើរការ ឬ គម្រោង​នានាចូលទៅក្នុងផ្នែកមួយនៃសមាសភាគ និងធ្វើការវាយតម្លៃ​ជាលក្ខណៈប្រព័ន្ធ។
  • Flexibility / ភាពបត់បែន: អាចសម្របខ្លួនបានយ៉ាងងាយស្រួលទៅតាមស្ថានការ និងឆ្លើយតបទៅនឹងបរិយាកាសដែលមានការវិវត្ត និងផ្លាស់ប្តូរ ផ្តល់នូវសន្ទុះនៅពេលដែលជំរុញឱ្យមានការផ្លាស់ប្តូរ និងពាក់ព័ន្ធនឹងអ្នកដទៃនៅពេលបង្កើតផែនការសម្រាប់ការផ្លាស់ប្តូរ។
  • Resilience / ភាពអត់ធ្មត់: មានសមត្ថភាពធ្វើការក្រោមសំពាធ និងការគ្រប់គ្រងប្រសិទ្ធភាពផ្ទាល់ខ្លួន ក្នុងការប្រឈមមុខនឹងបញ្ហា បង្ហាញអំពីវិធីសាស្រ្តធ្វើការងារ ដែលបានកំណត់ដោយការប្តេជ្ញាចិត្ត ថាមពល និងការជំរុញលើកទឹកចិត្ត។
  • Teamwork / ការងារជាក្រុម: អាចបង្កើននិងរក្សាទំនាក់ទំនងការងារប្រកបដោយប្រសិទ្ធភាពជាមួយកម្លាំងពលកម្ម    ចម្រុះនឹងជាតិសាសន៍ផ្សេងៗគ្នានៅក្នុងទីតាំងខុសៗគ្នាដោយធ្វើការសហការជាមួយផ្នែកផ្សេងទៀត។ មានសមត្ថភាពក្នុងការបង្កើនទំនាក់ទំនង និងការធ្វើការជាក្រុមក៏ដូចជាការធ្វើការដោយឯករាជ្យនៅក្នុងលក្ខខណ្ឌការងារមួយដែលបានផ្តល់ឱ្យ។
  • Communication / ការទំនាក់ទំនង: មានជំនាញក្នុងការទំនាក់ទំនង ស្ទាត់ជំនាញក្នុងការពន្យល់បង្ហាញ ទាំងការនិយាយស្ដី និងការសរសេរ មានសមត្ថភាពក្នុងការទទួល និងបញ្ជូនព័ត៌មានទៅអ្នកស្ដាប់ឱ្យ​ងាយយល់ទៅតាមរបៀបនិងបច្ចេកទេសផ្សេងៗគ្នា។

 

Working Conditions / លក្ខខណ្ឌការងារ :

  • មានសុខភាពល្អដែលអាចបម្រើការងារពីម៉ោង៦: ៤៥នាទីព្រឹក ដល់ម៉ោង៥:៣០នាទី ល្ងាច។
  • ស្ត្រីភេទ និងអតីតសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំងត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាព។
  • គោរព​ និងប្រតិបត្តិតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់​ សាលារៀន អន្តរទ្វីប អាមេរិកាំង
  • មានមនសិការខ្ពស់លើវិជ្ជាជីវៈ
  • ធ្វើជាគំរូល្អដល់សិស្សានុសិស្ស និងសង្គមជាតិ
  • ផ្តល់ និងគោរពតម្លៃគ្នាទៅវិញទៅមកតាមឋានានុក្រមការងារ

How to apply!
Submit your CVs to our Talent Acquisition Team (TAT),
Via email to: hr@mjqeducation.edu.kh
Telegram: 012 797 939
Tel: (855) 12 797 939, (855) 93 335 564

*Note: CV without photo will not be selected for shortlisting.