ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា



ព័ត៌មានសុវត្ថិភាព

មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវបានទាក់ទងក្នុងរយៈពេល 03 ថ្ងៃធ្វើការ

ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា




ថ្ងៃប្រកាស: 2025-01-15
ដាក់ពាក្យមុនថ្ងៃ: 2025-03-15
ម៉ៅសេទុង
ពេញម៉ោង


ផ្តល់ប្រាក់ខែ
Negotiable
កម្រិតអាជីព
Manager
កម្រិតអាជីពក្រុមហ៊ុន
អប់រំ និង​ បណ្តុះបណ្តាល (មជ្ឈមណ្ឌលភាសា អេ អាយ អាយ Aii and សាលារៀន អន្តរទ្វីប អាមេរិកាំង AIS)
កម្រឹតវប្បធម៍
Bachelor Degree / Master Degree
ស្វែងរក
1 នាក់
ជំនាញ​ភាសា
ខ្មែរ អង់គ្លេស
បទពិសោធន៍
5 +

ការពិពណ៌នាការងារ៖

ក. គ្រប់គ្រងដំណើរការរៀន និងបង្រៀនប្រចាំថ្ងៃ

  1. ជួយដោះស្រាយបញ្ហាសិស្សជាមួយចាងហ្វាងទទួលបន្ទុក។
  2. ជួបអ្នកអាណាព្យាបាលសិស្សទាក់ទងនឹងបញ្ហាវិន័យ និងការសិក្សា ជាមួយចាងហ្វាងទទួលបន្ទុក។
  3. តាមដានការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការរៀនរបស់សិស្សានុសិស្ស (Doround)។
  4. ទទួលខុសត្រូវលើការងារដែលចាងហ្វាងប្រគល់ជូន និងអនុវត្តឱ្យបានទាន់ពេលវេលា។
  5. ទទួលបន្ទុកក្នុងការចាត់ចែងគ្រូជំនួសថ្ងៃសៅរ៍ ពេលគ្រូជំនាញសុំច្បាប់។
  6. ចូលរួមសកម្មភាពផ្សេងៗរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។
  7. ជួយផ្សព្វផ្សាយបញ្ជូនព័ត៌មានពីនាយិកាចាងហ្វាង ចាងហ្វាងទៅលោកគ្រូ អ្នកគ្រូ ឱ្យទាន់ពេលវេលា។
  8. បំពេញភារកិច្ចផ្សេងៗតាមការចាំបាច់របស់គណៈគ្រប់គ្រងសាលា។
  9. ដោះស្រាយបញ្ហាសិស្សជាមួយលោកគ្រូ អ្នកគ្រូប្រឹក្សាយោបល់ និងចាងហ្វាងទទួលបន្ទុក លើករណីផ្សេងៗ។
  10. ជួយមើលការខុសត្រូវសម្ភារ បរិស្ថាន និងអនាម័យក្នុងអគារសិក្សា។

ខ. ការងារបច្ចេកទេសគរុកោសល្យ

  1. ដឹកនាំលោកគ្រូ អ្នកគ្រូរៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សាប្រចាំឆ្នាំពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
  2. ការចុះសង្តេតខ្លីលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ (Sport Check)។
  3. ចុះអធិការកិច្ច និងវាយតម្លៃលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំឆមាសលើកទី១ និងឆមាសលើកទី២ និងធ្វើការផ្តល់មតិយោបល់លើការបង្រៀន (Feed-Back)។
  4. ចូលរួមប្រជុំក្រុមបច្ចេកទេសជាប្រចាំតាមកម្រិតថ្នាក់។
  5. ដឹកនាំលោកគ្រូ អ្នកគ្រូរៀបចំថ្នាក់និទស្សន៍តាមកម្រិតថ្នាក់។
  6. សហការ និងជួយដឹកនាំកម្មវិធីចុះកម្មសិក្សារបស់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
  7. សហការ និងជួយដឹកនាំកម្មវិធីទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
  8. ធ្វើការស្រាវជ្រាវចំណេះដឹងផ្សេងៗដើម្បីអភិវឌ្ឍខ្លួន គុណភាពបង្រៀន និងគុណភាពសិក្សារបស់សិស្សស្របតាមគុណភាពអប់រំនៃបច្ចុប្បន្នភាពរបស់ប្រទេស និងពិភពលោក។
  9. រៀបចំកម្មវិធីបំពាក់បំប៉នគរុកោសល្យជូនដល់លោកគ្រូ អ្នកគ្រូបន្ថែម។

គ. ការងារគ្រប់គ្រងរដ្ឋបាល

  1. ជាមួយចាងហ្វាងទទួលបន្ទុក ជួយគ្រប់គ្រងលើការងារគ្រូបង្រៀន សិស្សានុសិស្ស និងបុគ្គលិកការិយាល័យសិក្សា។
  2. ជួយពិនិត្យ និងគ្រប់គ្រងឯកសាររដ្ឋបាលដែលទាក់ទងនឹងថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
  3. គ្រប់គ្រង និងធ្វើឯកសាររដ្ឋបាលដែលពាក់ព័ន្ធផ្សេងៗទាក់ទងថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី៦។
  4. រៀបចំធ្វើពិន្ទុប្រចាំខែ ពាក់កណ្តាលឆមាស ឆមាស និងប្រចាំឆ្នាំ។
  5. រៀបចំធ្វើពិន្ទុឆមាស និងប្រចាំឆ្នាំទៅការិយាល័យអប់រំខណ្ឌ។
  6. ជួយរៀបចំគម្រោងផែនការការងារប្រចាំឆ្នាំ សម្រាប់សាលារៀន អន្តរទ្វីប អាមេរិកាំង។
  7. ចូលរួមប្រជុំគណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង។
  8. ចូលរួមប្រជុំតាមការចាំបាច់របស់គណៈគ្រប់គ្រង សាលា ឬស្ថាប័ន និងផ្នែកផ្សេងៗ។
  9. ជួយរៀបចំកម្មវិធី និងគណៈកម្មការអនុរក្សប្រឡងឆមាស និងឆមាសថ្នាក់ទី៦​។
  10. ចូលរួមប្រជុំរៀបចំផែនការការងារសម្រាប់ឆ្នាំសិក្សាបន្តបន្ទាប់។
  11. ជួយរៀបចំកម្មវិធីប្រឡងឡើងថ្នាក់​ ជូនចាងហ្វាងទទួលបន្ទុក និងនាយិកាចាងហ្វាង។
  12. ស្វែងរកទីតាំង រៀបចំកម្មវិធី បញ្ជីឈ្មោះសិស្ស និងដឹកនាំសិស្សចូលរួមដំណើរទស្សនកិច្ចសិក្សា។
  13. ចូលរួមប្រជុំជាមួយផ្នែកលេខាកម្មវិធីសិក្សា ឬផ្នែកផ្សេងៗដែលពាក់ព័ន្ធ។
  14. ចូលរួមប្រជុំជាមួយលោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់។
  15. ជួយសម្របសម្រួល និងត្រួតពិនិត្យ Time Sheet ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូជំនាញថ្ងៃសៅរ៍ ។
  16. ត្រួតពិនិត្យ Time Sheet ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូផ្នែកជំនាញមធ្យមសិក្សា។
  17. ត្រួតពិនិត្យ Sick Leave / Annual Leave ប្រចាំខែរបស់លោកគ្រូ អ្នកគ្រូក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា។
  18. ត្រួតពិនិត្យ និងរៀបចំកិច្ចសន្យាការងាររបស់លោកគ្រូ អ្នកគ្រូ។
  19. ចូលរួមសម្ភាសសិស្សថ្មីដែលចូលរៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង។​ 

ឃ. ការងារគ្រប់គ្រងទូទៅ

  1. សហការ និងគ្រប់គ្រងវិន័យ ការបង្រៀន និងរៀននៃភូមិសិក្សាដែលខ្លួនទទួលបន្ទុក ព្រមទាំងធ្វើឱ្យបរិស្ថានរបស់សាលាឱ្យបានល្អជាប្រចាំ។
  2. ជួយគ្រប់គ្រងការងារដែលខ្លួនទទួលបន្ទុកប្រកបដោយប្រសិទ្ធភាព។
  3. គ្រប់គ្រងកម្មវិធីផ្នែកជំនាញថ្ងៃសៅរ៍ប្រកបដោយប្រសិទ្ធភាព។
  4. រៀបចំគោលដៅ និងបេសកម្មសម្រាប់ការងារផ្ទាល់ខ្លួន។
  5. ធានាលើការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពខ្ពស់។
  6. សម្របសម្រួលការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃ។
  7. រៀបចំ និងត្រួតពិនិត្យការងារប្រចាំថ្ងៃ។
  8. វាយតម្លៃលើការងារបង្រៀនរបស់លោកគ្រូ អ្នកគ្រួ។
  9. ចូលរួមសម្ភាសជ្រើសរើសបុគ្គលិកគ្រូបង្រៀន តាមតម្រូវការរបស់សាលារៀន។
  10. សហការ ចូលរួម និងជួយគ្រប់គ្រងរាល់កម្មវិធីផ្សេងៗដែលសាលាតម្រូវឱ្យចូលរួម។
  11. ពង្រឹងលើការគ្រប់គ្រងធនធានដែលមានស្រាប់។

12. ចេញមើល និងជួយរៀបចំសុវត្ថិភាពសិស្សពេលម៉ោងសម្រាក និងចេញទៅផ្ទះ។

ង. ការងារប្រាស្រ័យទាក់ទងក្នុងក្រុម

  1. យកចិត្តទុកដាក់ស្តាប់ និងយល់ពីតម្រូវការដៃគូទំនាក់ទំនង។
  2. មានភាពរីករាយជាមួយដៃគូទំនាក់ទំនង។
  3. ព្យាយាមបំពេញតម្រូវការដៃគូទំនាក់ទំនងឱ្យបានទាន់ពេលវេលា។
  4. យកចិត្តទុកដាក់ឆ្លើយតបជាមួយដៃគូទំនាក់ទំនង។
  5. បង្កបរិយាកាសល្អជាមួយដៃគូរទំនាក់ទំនង។
  6. ជាសមាជិកដែលសកម្មក្នុងការជំរុញក្រុមទាំងមូលឱ្យដើរតាមបេសកកម្មសាលាដែលបានកំណត់។
  7. ត្រូវសហការដើម្បីធានានូវលទ្ធផល និងប្រសិទ្ធភាពការងារក្នុងក្រុម។
  8. ត្រូវមានភាពសកម្មក្នុងការបញ្ចេញមតិ ការបញ្ជូនព័ត៌មាន ទទួលព័ត៌មានគ្រប់ពេល និងច្បាស់លាស់។

ច. ការរៀបចំកម្មវិធី និងចាត់ចែង

  1. រៀបចំផែនការការងារឱ្យមានប្រសិទ្ធភាព តាមប្រតិទិនសាលាដែលបានកំណត់។
  2. ចាត់ចែងការងារទៅតាមតួនាទីរបស់ខ្លួន ដោយផ្តល់ព័ត៌មានទៅចាងហ្វាង នាយក/នាយិកាចាងហ្វាង។
  3. រៀបចំដំណើរការប្រឡង និងប្រកួតផ្សេងៗមានដូចជា ប្រឡងតែងសេចក្តី ប្រកួតគូរគំនូរ ប្រកួតពន្យល់ពាក្យ។
  4. រៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រដល់សិស្សថ្នាក់មត្តេយ្យសិក្សា និងសិស្សថ្នាក់ទី៦។
  5. ចូលរួមជួយរៀបចំកម្មវិធីបុណ្យណូអែល ទិវាវប្បធម៌ និងតាំងពិព័រណ៍។

 

លក្ខខណ្ឌជ្រើសរើស៖

• មានសញ្ញាបត្រគរុកោសល្យមត្តេយ្យ ឬបឋមសិក្សា។
• មានបរិញ្ញាបត្រ ឬបរិញ្ញាប្រជាន់ខ្ពស់ លើមុខជំនាញអប់រំ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។  
• មានសញ្ញាបត្រគរុកោសល្យ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
• មានចំណេះដឹងលើភាសាបរទេសជាពិសេសលើផ្នែកភាសាអង់គ្លេស។
• មានសមត្ថភាពគ្រប់គ្រងការងារបច្ចេកទេសគរុកោសល្យ ការងាររដ្ឋបាល
• មានបទពិសោធគ្រប់គ្រងលើផ្នែកអប់រំយ៉ាងតិច៥ឆ្នាំ។
• មានសមត្ថភាពប្រឹក្សាយោបល់ និងដោះស្រាយបញ្ហាសិស្ស បញ្ហាគ្រូ
• មានចំណេះដឹងផ្នែកចិត្តវិទ្យាគរុកោសល្យ
• មានចំណេះដឹងខាងផ្នែកព័ត៌មានវិទ្យាប្រើប្រាស់បានលើកម្មវិធី៖ Ms. Words, Ms. Excels, Power Pion, Internet, and Email
• មានសមត្ថភាពក្នុងការធ្វើការងារជាក្រុម
• មានសមត្ថភាពក្នុងការដឹកនាំក្រុម៖ ធ្វើផែនការ អនុវត្ត តាមដាន វាយតំលៃ
• មានមនសិការជាអ្នកអប់រំ
• មានភាពសច្ចៈ ទៀងត្រង់ និងមានទឹកចិត្តស្រលាញ់កុមារ
• តស៊ូ អត់ធ្មត់  សម្របសម្រួល ផ្តួចផ្តើមនិង ច្នៃប្រឌិត
• គោរពម៉ោងការងារបានទៀងទាត់
• មានស្វ័យយ័តភាពនៅក្នុងការងារ
• មានសមត្ថភាពធ្វើការនៅក្រោមសំពាធ
• គោរពទៅតាមទស្សនវិស័យរបស់ក្រុមហ៊ុន
• គោរព និងប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ន។

 

របៀបនៃការដាក់ពាក្យ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម(Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

*ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានជ្រើសរើសចូលក្នុងវគ្គសម្រាំងនោះទេ។

ដាក់ពាក្យឥឡូវ​នេះ

ជ្រើសរើសរូបរបស់អ្នក
ជ្រើសរើស CV របស់អ្នក