គ្រូជំនួយ



ព័ត៌មានសុវត្ថិភាព

មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវបានទាក់ទងក្នុងរយៈពេល 03 ថ្ងៃធ្វើការ

គ្រូជំនួយ




ថ្ងៃប្រកាស: 2024-12-25
ដាក់ពាក្យមុនថ្ងៃ: 2025-02-25
ភ្នំពេញ
ពេញម៉ោង


ផ្តល់ប្រាក់ខែ
Negotiable
កម្រិតអាជីព
Fresh/Entry Level
កម្រិតអាជីពក្រុមហ៊ុន
អប់រំ និង​ បណ្តុះបណ្តាល (មជ្ឈមណ្ឌលភាសា អេ អាយ អាយ Aii and សាលារៀន អន្តរទ្វីប អាមេរិកាំង AIS)
កម្រឹតវប្បធម៍
Bachelor Degree
ស្វែងរក
6 នាក់
ជំនាញ​ភាសា
ខ្មែរ អង់គ្លេស
បទពិសោធន៍
1 +

ការពិពណ៌នាការងារ៖

• ពិនិត្យកិច្ចការសិស្ស បញ្ជីវត្តមានសិស្សមើលសណ្តាប់ធ្នាប់ និងវិន័យសិស្សពេល គ្រូបង្គោលបង្រៀន។
• រាល់កិច្ចការសូមគោរពតាមកាលបរិច្ឆេទដែលបានកំណត់។
• ជួយមើលសិស្សមុនពេលចូលរៀន ពេលចេញលេង និងពេលចេញទៅផ្ទះ។
• សហការជាមួយគ្រូបង្គោលក្នុងការផលិតសម្ភារឧបទេស និងតុបតែងថ្នាក់រៀន។
• ចូលរួមរាល់សកម្មរបស់សាលា។
• គោរពបទបញ្ជាផ្ទៃក្នុងសាលាឱ្យបាន១០០%។
• ធ្វើជាទូតដ៏ល្អរបស់ស្ថាប័ន។
• អាននូវកំណត់ចំណាំ សេចក្តីជូនដំណឹង ព័ត៌មានថ្មីៗ ជាប្រចាំ និងអនុវត្តន៍ឱ្យបាន ១០០%។
• ជូនសិស្សមកពេទ្យពេលសិស្សមានបញ្ហាសុខភាព។
• ពិនិត្យមើលComment អ្នកអាណាព្យាបាលក្នុងសៀវភៅតាមដាន រួចផ្តល់ព័ត៌មានទៅគ្រូបន្ទុកថ្នាក់។
• ចូលរួមថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។
• បង្រៀនជំនួសនៅពេលគ្រូបង្គោល ឬគ្រូជំនាញអវត្តមាន។
• ពិនិត្យមើល Comment អ្នកអាណាព្យាបាលក្នុងសៀវភៅតាមដានរួច ផ្តល់ព័ត៌មានទៅគ្រូបន្ទុកថ្នាក់ ឬអាចឆ្លើយតបជាមួយអ្នកអាណាព្យាបាល។
• រៀបចំរបាយការណ៍ប្រចាំឆមាសនីមួយ និងផ្ញើជូនគណៈកម្មការតាមកាលបរិច្ឆេទដែលបានកំណត់។
• ពិនិត្យមើលកិច្ចការរបស់សិស្សដូចជា កិច្ចការផ្ទះ កិច្ចការក្នុងថ្នាក់ ការសរសេរមេរៀនរបស់សិស្ស។
• ជួយការងារគ្រូបង្គោល (ពិនិត្យកិច្ចការសិស្ស បញ្ជីវត្តមានសិស្ស មើលសណ្តាប់ធ្នាប់សិស្សពេលគ្រូបង្គោលបង្រៀន)។
• បំផុសទឹកចិត្តសិស្សឱ្យចូលរួមកម្មវិធីប្រកួតប្រជែងរបស់សាលាឱ្យបានផុសផុល។
• សហការជាមួយគ្រូបង្គោលក្នុងការជួយតាមដានការសិក្សាសិស្ស។
• ពិនិត្យសម្ភារសិក្សាសិស្សមុនពេលចេញទៅផ្ទះ។

 

លក្ខខណ្ឌជ្រើសរើស៖

• មានសញ្ញាបត្រគរុកោសល្យ ឬបរិញ្ញាបត្រ។
• មានបទពិសោធច្រើនឆ្នាំក្នុងការមើលកុមារ។
• មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងល្អ។
• ព្យាយាម និងអត់ធ្មត់ក្នុងការងារជាមួយកុមារ។
• ស្រឡាញ់កុមារ និងមានមនសិការវិជ្ជាជីវៈខ្ពស់។
• មានកាយសម្បទាមាំមួន។
• មានភាពម៉ត់ចត់ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ៕

 

របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4×6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។

ដាក់ពាក្យឥឡូវ​នេះ

ជ្រើសរើសរូបរបស់អ្នក
ជ្រើសរើស CV របស់អ្នក