ជាងឈើ



ព័ត៌មានសុវត្ថិភាព

មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវបានទាក់ទងក្នុងរយៈពេល 03 ថ្ងៃធ្វើការ

ជាងឈើ




ថ្ងៃប្រកាស: 2024-09-20
ដាក់ពាក្យមុនថ្ងៃ: 2024-11-20
ភ្នំពេញ
ពេញម៉ោង


ផ្តល់ប្រាក់ខែ
Negotiable
កម្រិតអាជីព
Fresh/Entry Level
កម្រិតអាជីពក្រុមហ៊ុន
ផ្សេងៗ
កម្រឹតវប្បធម៍
No limitations
ស្វែងរក
2 នាក់
ជំនាញ​ភាសា
ខ្មែរ
បទពិសោធន៍
1 +

ការពិពណ៌នាការងារ៖

• អនុវត្តតាមផែនការដែលប្រធានក្រុមផ្នែកដាក់ឱ្យ។
• ទទួលបណ្ណស្នើសុំពីផ្នែកផ្សេងៗសិក្សា និងដោះស្រាយការងារគម្រោងនីមួយៗឱ្យទាន់ពេលវេលា។
• រាល់សកម្មភាពការងារនៅពេលចាប់ផ្តើមការងារ និងបន្ទាប់ពីបញ្ចប់ការងារត្រូវថតរបាយការណ៍ផ្ញើមកប្រធានក្រុមផ្នែកផ្ទាល់ នៅក្នុងក្រុមតេលេក្រាម (11. General Productions)។
• រៀងរាល់ចុងម៉ោង ពេលរសៀលត្រូវសរសេររបាយការណ៍ការងារប្រចំាថ្ងៃ ផ្ញើនៅក្នុងក្រុមតេលេក្រាម (11. General Productions) និងតាមដានផែនការងារដែលប្រធានក្រុមផ្នែកដាក់ឱ្យប្រចាំថ្ងៃ។
• រៀងរាល់ចុងម៉ោងត្រូវសម្អាតទីតាំងការងារ។
• រៀងរាល់ចុងខែ ត្រូវបញ្ជូនរបាយការណ៍ការងារសរុបប្រចាំខែ មកប្រធានក្រុមផ្នែក។
• ទទួលខុសត្រូវការងារខ្លួនឯងពីតាំងពីចាប់ផ្ដើម រហូតដល់បញ្ចប់ការងារ។
• ចូលរួមសហការការងារជាមួយបុគ្គលិកក្នុងផ្នែកទាំងអស់រាល់សកម្មភាពការងារប្រចាំថ្ងៃពេលមានតម្រូវការងារពីថ្នាក់លើ។
• ទទួលខុសត្រូវលើកាសិក្សាគម្រោងការងារឱ្យមាន គុណភាព តម្លៃសមរម្យ សោភ័ណភាពស្អាត។
• ទទួលខុសត្រូវរៀបចំរបាយការណ៍ ការងារគម្រោងតាមបណ្ណស្នើសុំ ភ្ជាប់ជាមួយនិងបណ្ណការងារ។
• ទទួលខុសត្រូវលើសម្ភារដែលបើកចេញពីស្តុក និងសម្ភារអ្នកស្នើសុំដាក់ទិញប្រើប្រាស់ក្នុងគម្រោង។
• ចូលរួមសហការការងារជាមួយបុគ្គលិកក្នុងផ្នែកទាំងអស់រាល់សកម្មភាពការងារប្រចាំថ្ងៃពេលមានតម្រូវការងារពីថ្នាក់លើ។
• ត្រួតពិនិត្យបញ្ជីឧបករណ៍ក្នុងផ្នែកជាមួយអ្នកគ្រប់គ្រងស្តុក។
• ទទួលខុសត្រូវការថែរក្សាឧបករណ៍ ដែលស្ថាប័នបើកឱ្យប្រើប្រាស់។
• ទទួលការងារពីប្រធានផ្នែក ឬអនុប្រធានផ្នែក។

បញ្ជាក់៖
• ត្រូវប្រកាន់ខ្ជាប់នូវអត្តចរិតការងារមួយចំនួនដូចជា មានក្រមសីលធម៌វិជ្ជាជីវៈ មានភាពស្មោះត្រង់ ការងារត្រូវធ្វើឱ្យទាន់ពេលកំណត់ ប្រើពាក្យសម្ដីឱ្យបានសមរម្យ ម៉ឺងម៉ាត់ហ្មត់ចត់ មិនលម្អៀង រួសរាយរាក់ទាក់ រហ័សរហួន ឧស្សាហ៍ព្យាយាម មិនអូសប​​​ន្លាយ ឬកេងប្រវ័ញ្ចកិបកេងពេលវេលា ហាមគេចវេសការងារ មានចិត្តចេះសហការគ្នា ចេះសន្សំសំចៃ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ និងត្រូវមើលបញ្ហា ឱ្យឃើញជាបញ្ហា។
• ធ្វើការងារដោយគោរពទៅតាមគោលការណ៍ដែលក្រុមហ៊ុនបានចែង។
• ការចេញពីទីតាំងការងារដោយគ្មានការអនុញ្ញាត ពីប្រធានក្រុមផ្នែកត្រូវបញ្ឈប់ពីការងារ។
• ត្រូវមានសៀវភៅ ឯកសារកត់ត្រា រាល់មានការប្រជុំ ឬពេលមានការងារពីថ្នាក់លើដាក់ឱ្យ។
• ពេលបំពេញការងារ ត្រូវមានសម្ភារបួនប្រភេទ សម្ភារការពារ សម្ភារការពារសុវត្ថិភាព សម្ភារធ្វើ និងសម្ភារសម្រាប់សម្អាត។

 

លក្ខខណ្ឌជ្រើសរើស៖

លក្ខណៈសម្បត្តិ និងជំនាញ៖
• បញ្ចប់ ថ្នាក់ទី៧ ឡើងទៅ
• មានបទពិសោធន៍រយៈពេល ១ឆ្នាំឡើងទៅ។
• ទទួលខុសត្រូវលើការផលិត និងជួសជុល តុ កៅអី ទូ ទ្វារ ក្តារខៀន និងការផ្សេងៗទៀត។
• ការយល់ច្បាស់ពីប្រភេទសម្ភារដែលត្រូវប្រើប្រាស់។
• ការងារធ្វើតាមប្លង់ដែលប្រធានក្រុមផ្នែកដាក់ឱ្យ។
• ត្រូវចេះប៉ាន់ស្មានសម្ភារមុនពេលធ្វើគម្រោងការងារអ្វីមួយ។
• ការងារធ្វើតែមួយដង។
• ការគ្រប់គ្រងគម្រោងនីមួយៗ។
• សណ្តាប់ធ្នាប់ពេលបំពេញការងារ និងក្រោយពេលធ្វើរួច។
• ការពារសុវត្តិភាពក្នុងពេលបំពេញការងារ។
• ចេះសរសេរអក្សរ និងអានបានល្អ។
• ការប្រើប្រាស់ឧបករណ៍តាមបទដ្ឋានបច្ចេកទេស។

 

របៀបនៃការដាក់ពាក្យ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម(Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

*ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានជ្រើសរើសចូលក្នុងវគ្គសម្រាំងនោះទេ។

ដាក់ពាក្យឥឡូវ​នេះ

ជ្រើសរើសរូបរបស់អ្នក
ជ្រើសរើស CV របស់អ្នក