បណ្ណារក្ស



ព័ត៌មានសុវត្ថិភាព

មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវបានទាក់ទងក្នុងរយៈពេល 03 ថ្ងៃធ្វើការ

បណ្ណារក្ស




ថ្ងៃប្រកាស: 2024-10-21
ដាក់ពាក្យមុនថ្ងៃ: 2024-12-21
ភ្នំពេញ
ពេញម៉ោង


ផ្តល់ប្រាក់ខែ
Negotiable
កម្រិតអាជីព
Officer
កម្រិតអាជីពក្រុមហ៊ុន
បណ្ណាល័យ
កម្រឹតវប្បធម៍
Bachelor Degree
ស្វែងរក
4 នាក់
ជំនាញ​ភាសា
ខ្មែរ អង់គ្លេស
បទពិសោធន៍
1 +

ការពិពណ៌នាការងារ៖

• រៀបចំកិបកាសែតរៀងរាល់ព្រឹក នៅជាន់ផ្ទាល់ដី និងការរក្សាទុកទិន្នន័យ (Hard and Soft)
• តាមដាន ដោះស្រាយ ត្រួតពិនិត្យការខ្ចីសៀវភៅយឺត ឬបាត់ និងការផាកពិន័យ
• រៀបចំទុកដាក់សៀវភៅ តុកៅអី ក្នុងបណ្ណាល័យឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ
• បោះត្រាក្នុងសៀវភៅ
• អ៊ុតក្របសៀវភៅ
• ធ្វើបារកូដ (Barcode) សៀវភៅ
• បញ្ចូលកាតឡុកសៀវភៅ
• គ្រប់គ្រងការខ្ចី និងសងសៀវភៅក្នុងបណ្ណាល័យ
• បញ្ចូលពាក្យសុំចូលជាសមាជិបណ្ណាល័យ បោះត្រា និងចុះហត្ថលេខា
• ត្រួតពិនិត្យមើលសិស្សពេលសិស្សចូលបណ្ណាល័យ និងការសម្របសម្រួលផ្សេងៗ
• ថតរូបភាពសកម្មភាពសិស្សអានសៀវភៅក្នុងបណ្ណាល័យ
• ស្រង់ស្ថិតិអ្នកចូលប្រើប្រាស់បណ្ណាល័យរៀងរាល់ថ្ងៃ
• បោសសម្អាតអនាម័យ បន្ទប់បណ្ណាល័យ ធ្នើសៀវភៅ និងកុំព្យូទ័រ
• ធ្វើបញ្ជីរបាយការណ៍ និងប្រាក់ផាកពិន័យ ទៅកាន់ផ្នែកគណនេយ្យ
• ធ្វើរបាយការណ៍ប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំវគ្គសិក្សា ប្រចាំឆ្នាំ
• បំពាក់សម្ភារផ្សេងៗ ឱ្យឯកសារ (បិទលេខកូដ សលាកប័ត្រខ្ចីសង Barcode ពាក្យកម្មសិទ្ធ និងស្លាកផ្សេងៗ
• បកលេខកូដចាស់ចេញពីសៀវភៅ
• ស្នើសុំសម្ភារដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃ
• ប្រគល់កាសែតទៅរក្សាទុកនៅបណ្ណសារដ្ឋាន(សប្តាហ៍ទី១នៃខែបន្ទាប់)
• ផ្តល់ជូនកម្មវិធីនិទានរឿង បត់រូបភាព កែច្នៃសម្ភារ ដល់សិស្សថ្នាក់ទី១-៦ ដែលចូលតាមកាលវិភាគ
• ស្រង់ឈ្មោះ និងធ្វើបញ្ជីបញ្ជីឈ្មោះសមាជិកដែលបានចំណាយពេលច្រើនក្នុងបណ្ណាល័យ
• ចែកបណ្ណសរសើរដល់សមាជិកដែលបានចំណាយពេលច្រើនក្នុងបណ្ណាល័យ
• សម្អាតអនាម័យតាមធ្នើសៀវភៅទាំអស់ (រៀបសៀវភៅតាមធ្នើឡើងវិញ)។
• រៀបចំតុបតែងសោភ័ណភាពបណ្ណាល័យ
• ធ្វើបញ្ជីចំណងជើងសៀវភៅដែលត្រូវស្នើសុំទិញបន្ថែម
• ចុះបញ្ជីសារពើភ័ណ្ឌសម្ភារ
• ទទួលការចុះអធិការកិច្ចរបស់ក្រសួង-មន្ទីរអប់រំ សម្រាប់ថ្នាក់មធ្យមសិក្សា បឋមភូមិ និងទុតិយភូមិ កំឡុងខែវិច្ឆិកា-មករា នាដើមឆ្នាំសិក្សា
• ចូលរួមវគ្គបណ្តុះបណ្តាលនានាដែលពាក់ព័ន្ធបច្ចេកទេសបណ្ណាល័យ៕

 

លក្ខខណ្ឌជ្រើសរើស៖

• ទទួលបានវិញ្ញាបនបត្របញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ
• ទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាមុខវិជ្ជាជំនាញបណ្ណារក្ស  និងបញ្ចប់ការបណ្តុះបណ្តាលនានាដែលពាក់ព័ន្ធបច្ចេកទេសបណ្ណាល័យ
• ចេះភាសាអង់គ្លេស
• ទទួលបានវគ្គបណ្តុះបណ្តាលនានាដែលពាក់ព័ន្ធបច្ចេកទេសបណ្ណាល័យ
• មានបទពិសោធន៍ការងារចាប់ពី១ឆ្នាំឡើងទៅ៕

 

របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4x6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។

ដាក់ពាក្យឥឡូវ​នេះ

ជ្រើសរើសរូបរបស់អ្នក
ជ្រើសរើស CV របស់អ្នក