បុគ្គលិកផ្នែកសម្អាត



ព័ត៌មានសុវត្ថិភាព

មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវបានទាក់ទងក្នុងរយៈពេល 03 ថ្ងៃធ្វើការ

បុគ្គលិកផ្នែកសម្អាត




ថ្ងៃប្រកាស: 2025-04-21
ដាក់ពាក្យមុនថ្ងៃ: 2025-06-21
ភ្នំពេញ
ពេញម៉ោង


ផ្តល់ប្រាក់ខែ
Negotiable
កម្រិតអាជីព
Officer
កម្រិតអាជីពក្រុមហ៊ុន
សន្តិសុខ, អនាម័យ
កម្រឹតវប្បធម៍
No limitations
ស្វែងរក
1 នាក់
ជំនាញ​ភាសា
ខ្មែរ
បទពិសោធន៍
1 +

ការពិពណ៌នាការងារ៖

• សម្អាត និងថែទាំអនាម័យក្នុងបន្ទប់ទឹក (ស្ងួត និងអនាម័យល្អ)
• សម្អាត និងថែទាំអនាម័យក្នុងបន្ទប់រៀន (មុនពេលសិស្សចូលរៀន និងក្រោយពេលសិស្សចេញពីរៀន)
• សម្អាតផ្លូវដើរ និងបរិវេណខាងក្រៅបន្ទប់រៀន
• សម្អាត និងរក្សាអនាម័យក្នុងបន្ទប់ការិយាល័យ (សម្អាតការ៉ូ កញ្ចក់ និងប្រមូលសម្រាម)
• ប្រចាំការតាមគោលដៅដែលបានកំណត់ដើម្បីត្រួតពិនិត្យមើលបញ្ហាអនាម័យ និងបញ្ហាផ្សេងៗ
• ថែរក្សា និងសន្សំសំចៃសម្ភារដែលផ្តល់ជូន
• ស្នើរសុំបើកសម្ភារបន្ថែម និងរៀបចំទុកដាក់សម្ភារសម្អាតឲ្យមានសណ្តាប់ធ្នាប់
• សហការណ៌ជាមួយសន្តិសុខក្នុងការតាមដាន និងមើលការខុសត្រូវសុវត្ថិភាពតាមជាន់
• ជំនួសបុគ្គលិកដែលអវត្តមាន ឬធ្វើការបន្ថែមនៅពេលដែលមានបុគ្គលិកអវត្តមាន
• បោកគក់កម្រាលសាឡុង វាំងនន និងសម្ភារប្រើប្រាស់ផ្សេងៗ
• សម្អាតអគារលម្អិតអំឡុងពេលវិស្សមកាល (Vacation or Term Break)
• របាយការណ៌រាល់បញ្ហា និងដំណើរការណ៌ការងារជូនប្រធានសន្តិសុខ និងអនាម័យប្រចាំអគារ
• សម្អាតលម្អិត (សម្អាតសើម) តាមគោលដៅរបស់ខ្លួន ១ ក្នុងមួយថ្ងៃ
• ជូតសម្អាតបន្ទប់ទឹក និងបរិក្ខាក្នុងបន្ទប់ទឹក (សម្អាតលម្អិត២ដង)
• ថែទាំអនាម័យក្នុង បន្ទប់ទឹកគ្រប់ពេលមានបញ្ហា
• បោសសម្អាតតាមផ្លូវដើរ, កន្លែងទទួលភ្ញៀវ និងកន្លែងដែលប្រឡាក់ ឬមានធូលី
• ដាក់ផ្លាកសញ្ញាប្រយ័ត្នរអិលជានិច្ចមុនពេលជូតសម្អាត
• ដើរត្រួតពិនិត្យគោលដៅរបស់ខ្លួន និងធ្វើការសម្អាតភ្លាមពេលឃើញមានបញ្ហា
• សម្អាតក្រណាត់ជូត និងធុងគាប់ ជាប្រចាំក្រោយពេលសម្អាតរួច
• រៀបចំទុកដាក់សម្ភារៈអោយមានសណ្តាប់ធ្នាប់ តាមការណែនាំ
• លាងសម្អាតធុងសម្រាមនៅតាមគោលដៅរបស់ខ្លួនមុនពេលចេញទៅផ្ទះ
• បែងចែកសម្រាមតាមប្រភេទ (សម្រាមស្ងួត សម្រាមសើម និងកំប៉ុង)
• ប្តូរថង់សម្រាមតាមបន្ទប់ទឹក
• គូសសញ្ញា () លើតារាងសម្អាតបន្ទប់ទឹក ក្រោយពេលសម្អាតរួចហើយ
• ត្រួតពិនិត្យមើលសម្ភារប្រើប្រាស់ ដើម្បីជៀសវាងការខ្វះខាតពេលត្រូវការយកមកប្រើ
• ស្នើសុំបើកសម្ភារតាមតម្រូវការជាក់ស្តែង (មានការឯកភាពពីប្រធានផ្នែក)
• របាយការណ៌រាល់បញ្ហាជួសជុលទៅប្រធានផ្នែក ឬបុគ្គលិកថែទាំអគារ
• ប្តូរទឹក និងលាងសម្អាតធុងគាប់ក្រណាត់ ក្រោយពេលជូតសម្អាតរួចហើយ
• ហាលសម្ងួតក្រណាត់ (ឱ្យមានរបៀប) ក្រោយពេលសម្អាត
• បិទភ្លើងក្រោយពេលសម្អាត ឬបិទភ្លើងខ្លះមុនពេលសម្អាត (បើកវាំងននបង្អូច)
• ត្រួតពិនិត្យកន្លែងរៀងៗខ្លួនមុនពេលចេញទៅផ្ទះ
• សហការណ៌ជាមួយសន្តិសុខក្នុងការតាមដាន និងមើលការខុសត្រូវសុវត្ថិភាពតាមជាន់
• របាយការណ៌រាល់បញ្ហា និងដំណើរការណ៌ការងារជូនប្រធានសន្តិសុខ និងអនាម័យប្រចាំអគារ
• ត្រូវមានភាពរួសរាយរាក់ទាក់ស្វាគមន៍ចំពោះសិស្ស និងអ្នកអាណាព្យាបាល 
• ត្រូវសហការជាមួយសន្ដិសុខ បើឃើញសិស្សប្រព្រឹត្ដខុសពីច្បាប់ និងវិន័យសាលា ត្រូវរបាយការណ៍ ប្រាប់សន្ដិសុខអោយនាំទៅការិយាល័យកិច្ចការសិស្ស ដើម្បីអោយគ្រូដោះស្រាយ និងណែនាំ ។
• ពេលសិស្សចេញលេងត្រូវជួយដើរមើលសកម្មភាពសិស្ស ជាពិសេសនៅតាមបន្ទប់ និងតាមគៀនកោះ 
• ត្រូវធ្វើការសម្អាតភ្លាម នៅពេលដែលសិស្សសំណូមពរអោយជួយ រឺក៏ឃើញមានទឹកកំពប់ ។
• ត្រូវឧស្សាហ៍សង្កេតមើលសិស្សដែលចូលក្នុងបន្ទប់ទឹកយូពេកព្រោះអាចមានបញ្ហាអ្វីមួយ រឺក៏មានសិស្ស ប្រឡែងគ្នាក្នុងបន្ទប់ទឹក 
• ពេលដល់ម៉ោងចូលរៀន អ្នកអនាម័យត្រូវជួយប្រាប់អោយសិស្សចូលេរៀន លើកលែងតែសិស្សមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលមានអាយុលើ១៦ឆ្នាំ៕

 

លក្ខខណ្ឌជ្រើសរើស៖

• កម្រិតវប្បធម៌ចាប់ពីចាប់ថ្នាក់ទី៦ ឡើងទៅ
• ចេះអាន និងចេះសរសេរភាសាខ្មែរបានល្អ
• មានកាយសម្បទារឹងមាំ
• មានអាយុចាប់ពី ២០ឆ្នាំ ដល់ ៤០ឆ្នាំ
• បទពិសោធន៍បម្រើការងារផ្នែកអនាម័យចាប់ពី១ឆ្នាំឡើងទៅ 
• អាចបត់បែនតាមពេលវេលា និងម៉ោងធ្វើការរបស់ក្រុមហ៊ុន 
• មានការព្យាយាម និងភាពអត់ធ្មត់ក្នុងការងារ 
• មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងល្អ 
• មានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ៕

 

របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4x6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។

ដាក់ពាក្យឥឡូវ​នេះ

ជ្រើសរើសរូបរបស់អ្នក
ជ្រើសរើស CV របស់អ្នក