នាយកកម្មវិធីសិក្សា



ព័ត៌មានសុវត្ថិភាព

មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះនឹងត្រូវបានទាក់ទងក្នុងរយៈពេល 03 ថ្ងៃធ្វើការ

នាយកកម្មវិធីសិក្សា




ថ្ងៃប្រកាស: 2025-05-08
ដាក់ពាក្យមុនថ្ងៃ: 2025-08-08
ភ្នំពេញ
ពេញម៉ោង


ផ្តល់ប្រាក់ខែ
Negotiable
កម្រិតអាជីព
Senior Manager
កម្រិតអាជីពក្រុមហ៊ុន
អប់រំ និង​ បណ្តុះបណ្តាល (មជ្ឈមណ្ឌលភាសា អេ អាយ អាយ Aii and សាលារៀន អន្តរទ្វីប អាមេរិកាំង AIS)
កម្រឹតវប្បធម៍
Master Degree
ស្វែងរក
1 នាក់
ជំនាញ​ភាសា
ខ្មែរ អង់គ្លេស
បទពិសោធន៍
3 +

ការពិពណ៌នាការងារ៖

• គ្រប់គ្រង តាមដាន ត្រួតពិនិត្យកម្មវិធីសិក្សា លទ្ធផលនៃការសិក្សា និង បង្កើតគម្រោងសិក្សាថ្មីៗស្របតាមសម័យភាវូបនីយកម្ម។
• ដឹកនាំការរៀបចំវិញ្ញាសាវាស់ស្ទង់សមត្ថភាពដើម្បីដាក់សិស្សឱ្យត្រូវតាមកម្រិតសិក្សា និងកម្រិតសមត្ថភាពសិស្ស។
• ត្រូវសកម្មក្នុងការជួយតម្រង់ទិសដល់លោកគ្រូ អ្នកគ្រូក្នុងការបង្រៀន ការគ្រប់គ្រងថ្នាក់រៀន និងការវាយតម្លៃដល់សិស្ស។
• ជួយសម្របសម្រួលចាងហ្វាងទទួលបន្ទុកក្នុងការដឹកនាំគ្រូថ្មីៗឱ្យមានសមត្ថភាពក្នុងការរៀបចំមេរៀនបង្រៀន។ 
• អនុវត្ត និងរក្សានីតិវិធីសិក្សា និងកំណត់ត្រាដូចជា ការសង្កេត ការវាស់ស្ទង់មតិរបស់គ្រូ កិច្ចសហប្រតិបត្តិការ និងកិច្ចការផ្សេងៗទៀត។
• ត្រួតពិនិត្យ និងតាមដានការប្រើប្រាស់សម្ភារសិក្សា និងធនធានដែលបានផ្តល់ឱ្យ ប្រកបដោយប្រសិទ្ធភាព។
• ដឹកនាំបង្កើត កែសម្រួល និងសហការជាមួយគណៈកម្មការរៀបចំការប្រឡងគ្រប់ប្រភេទស្របទៅតាមផែនការប្រចាំឆ្នាំ។ 
• ដោះស្រាយបញ្ហារបស់សិស្ស និងគ្រូ ទៅលើបញ្ហាមួយចំនួនដែលទាក់ទងនឹងការសិក្សា។ 
• ដឹកនាំ និងធានាបាននូវគុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់ការប្រឹក្សា និងវិន័យរបស់សិស្ស។ 
• ដឹកនាំការអនុវត្តការចុះអង្កេតថ្នាក់ និងផ្តល់នូវមតិយោបល់ផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរដល់លោកគ្រូ អ្នកគ្រូ និង បញ្ជូនឯកសារមតិយោបល់របស់គ្រូ ត្រឡប់ទៅកាន់នាយក/នាយិកាចាងហ្វាង។ 
• ត្រួតពិនិត្យ តាមដានឱ្យប្រាកដថា ទិដ្ឋភាពសិក្សា និងសកម្មភាពសិក្សាផ្សេងៗ ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សា។
• ស្លៀកពាក់ឱ្យបានសមរម្យរាល់ពេលមកបំពេញការងារ ដែលសមស្របទៅតាមគោលការណ៍សម្លៀកបំពាក់ដែលបានកំណត់ដោយសាលារៀន។ 
• ត្រួតពិនិត្យ និងតាមដាននីតិវិធីកម្មវិធីសិក្សា និងធ្វើរបាយការណ៍ជូនអនុប្រធានសាលារៀន ទទួលបន្ទុកកិច្ចការសិក្សាធិការ សម្រាប់សវនកម្មផ្ទៃក្នុងរបស់សា្ថប័ន។
• រៀបចំគម្រោងថវិកាសម្រាប់ការប្រើប្រាស់សម្ភារឧបទេស និងគ្រឿងបរិក្ខារប្រើប្រាស់ឱ្យស្របតាមដំណើរការនៃកម្មវិធីសិក្សា។
• ដឹកនាំការរៀបចំផែនការ កាលវិភាគសម្រាប់ការចុះអធិការកិច្ចផ្ទៃក្នុង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។

ការងារគ្រប់គ្រង 
• ជំរុញ និងធានាបានថា គណៈកម្មការសាលាបានបំពេញការងារត្រូវទៅតាមស្តង់ដារដែលសាលាចង់បាន។ 
• រក្សាកំណត់ត្រាបុគ្គលិកឱ្យបានត្រឹមត្រូវ និងមានភាពច្បាស់លាស់។
• ជួយសម្របសម្រួលគណៈកម្មការសាលាក្នុងការរៀបចំនូវកិច្ចការមួយចំនួន និងធានាបានថា ធនធានទាំងអស់ត្រូវបានរក្សាទុកឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ។
• ដឹកនាំការរៀបចំកិច្ចប្រជុំ បណ្តុះបណ្តាល និងធ្វើសិក្ខាសាលាតាមការស្នើសុំ។ ទាំងនេះអាចរួមបញ្ចូលទិដ្ឋភាពទូទៅនៃកម្មវិធីសិក្សា ការរំលឹកនូវវិធីសាស្រ្តក្នុងការបង្រៀនបច្ចុប្បន្ន និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ។

 

លក្ខខណ្ឌជ្រើសរើស៖

• បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ ឬផ្នែកដែលពាក់ព័ន្ធ។
• ត្រូវមានបទពិសោធន៍គ្រប់គ្រងចាប់ពី 3ឆ្នាំឡើងទៅ នៅក្នុងផ្នែកអប់រំ និងផ្នែកដែលពាក់ព័ន្ធ។
• មានជំនាញល្អប្រសើរក្នុងការដោះស្រាយបញ្ហា មានគំនិតផ្តួចផ្តើម និងមានសមត្ថភាពក្នុងការធ្វើកិច្ចការជាច្រើន     មុខ។ 
• មានសមត្ថភាពក្នុងការបំពេញការងារជាមួយមនុស្សដែលមកពីគ្រប់មជ្ឈដ្ឋាន វប្បធម៌ ទស្សនៈ សាសនា ប្រកបដោយភាពអត់ធ្មត់។         
• មានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទង ផ្តល់នូវស្នាមញញឹមប្រកបដោយភាពរួសរាយរាក់ទាក់ និងមានអាកប្បកិរិយាដែលអាចបំពេញការងារបានល្អ។
• មានជំនាញទំនាក់ទំនងល្អប្រសើរ ទាំងការប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនង។
• មានជំនាញខាងផ្នែករដ្ឋបាល កិច្ចការរៀបចំ ទំនាក់ទំនងរវាងអន្តរបុគ្គល ការប្រាស្រ័យទាក់ទង និងកិច្ចសហការដ៏រឹងមាំ។

 

របៀបនៃការដាក់ពាក្យ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម(Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

*ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានជ្រើសរើសចូលក្នុងវគ្គសម្រាំងនោះទេ។

ដាក់ពាក្យឥឡូវ​នេះ

ជ្រើសរើសរូបរបស់អ្នក
ជ្រើសរើស CV របស់អ្នក