Librarian_បណ្ណារក្ស

Librarian_បណ្ណារក្ស

  • Post Date:March 21, 2024
  • Apply Before: June 21, 2024
  • Views 1345
0 Applications
  • Offered Salary Negotiable
    Career Level Officer
    Experience 1+ Year
  • Company Industry Education / Training
    Qualification Bachelor Degree
    Hiring 04 Positions
  • Language Skills Khmer, English
Job Description

• រៀបចំកិបកាសែតរៀងរាល់ព្រឹក នៅជាន់ផ្ទាល់ដី និងការរក្សាទុកទិន្នន័យ
• បោសសម្អាត រៀបចំទុកដាក់សៀវភៅ តុ កៅអី ក្នុងបណ្ណាល័យឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យតាមដាន ដោះស្រាយ ត្រួតពិនិត្យការខ្ចីសៀវភៅយឺត ឬបាត់ និងការផាកពិន័យ
• បោះត្រាក្នុងសៀវភៅ
• បញ្ចូលកាតាឡុកសៀវភៅ
• អ៊ុតក្របសៀវភៅ
• គ្រប់គ្រងការខ្ចី និងសងសៀវភៅក្នុងបណ្ណាល័យ
• បញ្ចូលពាក្យសុំចូលជាសមាជិបណ្ណាល័យ បោះត្រា និងចុះហត្ថលេខា
• ត្រួតពិនិត្យមើលសិស្សពេលសិស្សចូលបណ្ណាល័យ និងការសម្របសម្រួលផ្សេងៗ
• ថតរូបភាពសកម្មភាពសិស្សអានសៀវភៅក្នុងបណ្ណាល័យ
• ស្រង់ស្ថិតិអ្នកចូលប្រើប្រាស់បណ្ណាល័យ និងកុំព្យូទ័រ ប្រចាំថ្ងៃ
• ធ្វើបញ្ជីរបាយការណ៍ខ្ចី-សងសៀវភៅ និងប្រាក់ផាកពិន័យ ទៅកាន់ផ្នែកគណនេយ្យ ប្រចាំថ្ងៃ
• ធ្វើរបាយការណ៍ប្រចាំថ្ងៃ ប្រចាំវគ្គសិក្សា កត់ត្រាកំណត់ហេតុអង្គប្រជុំប្រចាំខែ និងប្រចាំឆ្នាំ
• ធ្វើរបាយការណ៍ស្ថិតិអ្នកចូលប្រើប្រាស់បណ្ណាល័យ និងកុំព្យូទ័រ ប្រចាំខែ
• បំពាក់សម្ភារផ្សេងៗ ឱ្យឯកសារ (បិទលេខកូដ សលាកប័ត្រខ្ចីសង Barcode ពាក្យកម្មសិទ្ធ និងស្លាកផ្សេងៗ)
• ស្នើសុំសម្ភារដែលត្រូវប្រើប្រាស់ប្រចាំថ្ងៃ
• រាប់ស្តុកសៀវភៅ
• ចូលរួមកិច្ចប្រជុំគណៈកម្មការអគារប្រចាំខែ
• ចងក្រងប្រវត្តិសកម្មភាពដែលមានក្នុងបណ្ណាល័យ
• ប្រគល់កាសែតទៅរក្សាទុកនៅបណ្ណសារដ្ឋាន (ចំពោះតាមសាខាប្រគល់ទៅផ្នែករដ្ឋបាល)
• ស្រង់ឈ្មោះ និងធ្វើបញ្ជីបញ្ជីឈ្មោះសមាជិកដែលបានចំណាយពេលច្រើនក្នុងបណ្ណាល័យ
• ចែកបណ្ណសរសើរដល់សមាជិកដែលបានចំណាយពេលច្រើនក្នុងបណ្ណាល័យ
• បង្កើតសកម្មភាពជម្រុញអំណាន និងផ្សព្វផ្សាយអំពីបណ្ណាល័យ (យ៉ាងតិច៤សកម្មភាពក្នុង១ឆ្នាំ)
• រៀបចំតុបតែងសោភ័ណភាពបណ្ណាល័យទៅតាមព្រឹត្តិការណ៍សកម្មភាពបណ្ណាល័យ និងបុណ្យប្រពៃណីជាតិ និងអន្តរជាតិ
• ធ្វើបញ្ជីចំណងជើងសៀវភៅដែលត្រូវស្នើសុំទិញបន្ថែម
• ចុះបញ្ជីសារពើភ័ណ្ឌសម្ភារ និងចុះបញ្ជីសៀវភៅចូល
• ជួយការងារផ្នែកផ្សេងៗតាមការស្នើសុំជាក់ស្តែង
• ទទួលការចុះអធិការកិច្ចរបស់ក្រសួង-មន្ទីរអប់រំ សម្រាប់ថ្នាក់បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ (សម្រាប់តែបណ្ណាល័យ សាលារៀន អន្តរទ្វីប អាមេរិកាំង)

លក្ខខណ្ឌជ្រើសរើស៖

• ទទួលបានវិញ្ញាបនបត្របញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ
• ទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាមុខវិជ្ជាជំនាញបណ្ណារក្ស និងបញ្ចប់ការបណ្តុះបណ្តាលនានាដែលពាក់ព័ន្ធបច្ចេកទេសបណ្ណាល័យ
• ចេះភាសាអង់គ្លេស
• ទទួលបានវគ្គបណ្តុះបណ្តាលនានាដែលពាក់ព័ន្ធបច្ចេកទេសបណ្ណាល័យ
• មានបទពិសោធន៍ការងារចាប់ពី១ឆ្នាំឡើងទៅ៕

របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4×6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។