ការពិពណ៌នាការងារ៖
១. ទទួលលិខិតអនុញ្ញាតសិស្ស ( អ្នកអាណាព្យាបាល ឬសិស្សដាក់ច្បាប់ សងច្បាប់ដែលសុំតាមទូរសព្ទមុន ដូរវេនសិក្សា ដូរថ្នាក់ សិស្សមករៀនយឺត សិស្សសុំចេញមុនម៉ោង សិស្សសុំមិនជិះឡានសាលាចេញ សិស្សមិនមានកាតសម្គាល់ខ្លនួន និងខុសឯកសណ្ឋានសាលា ) ក្រោយការដោះស្រាយចប់ជាមួយសិស្សរាល់បញ្ហាទាំងអស់ត្រូវបញ្ចូលក្នុងទិន្នន័យ AIS Student Affairs System
២. រៀនចំបែងចែកកាតសិស្សទៅតាមថ្នាក់នីមួយៗ និងតាមកំរិតសិក្សា ( AIS )។
៣. ទទួលការស្នើសុំធ្វើកាតសម្គាល់ខ្លួនថ្មីសិស្សខ្មែរ។
៤. ទទួលរាល់ឯកសារសិស្ស ឬអ្នកអាណាព្យាបាលសងឯកសារជំពាក់ពេលចុះឈ្មោះចូលរៀន។
៥. ដកវិញ្ញាបនបត្រថា្នក់ទី៦ ទី៩ និងទី១២ ដែលចេញដោយសាលារៀន អន្តរទ្វីប អាមេរិកាំង។
៦. ដកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ដែលចែញដោយខាងក្រសួងអប់រំ។
៧. សម្របសម្រួលការផ្ទេរការសិក្សារបស់សិស្ស និងសិស្សសុំដក ឬខ្ចីសៀវភៅសិក្ខាគារិក។
៨. សម្របសម្រួលអ្នកអាណាព្យាបាលសិស្ស ឬសិស្សស្នើសុំកែតម្រូវ ឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត ទីកន្លែងកំណើត និងឈ្មោះឪពុក ម្តាយ។
៩. ជួយសម្របសម្រួលអ្នកអាណាព្យាបាលសិស្ស ឬសិស្សស្នើសុំកែតម្រូវវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ។
១០. សម្របសម្រួលអ្នកអាណាព្យាបាលសិស្សសុំប្តូរលេខទូរសព្ទ និងធ្វើការផ្លាស់ប្តូរលេខទូរសព្ទរួចបញ្ចូលទៅក្នុងទិន្នន័យ AIS School Management System។
១១. សម្របសម្រួលរាល់អ្នកអាណាព្យាបាលសិស្សដែលមានបញ្ហាផ្សេងៗមកកាន់សាលា ឬខាងសាលាជាអ្នកណាត់ជួបជាមួយចាងហ្វាង និងអ្នកប្រឹក្សាសិក្សាសាលា។
១២. ជួយសម្របសម្រួលផ្តល់ព័ត៌មានដល់សិស្សានុសិស្ស និងអ្នកអាណាព្យបាលសិស្សក្នុងការទំនាក់ទំនងសួរព័ត៌មានពីការចុះឈ្មោះចូលរៀន តម្លៃសិក្សា និងធ្វើឯកសារផ្សេងៗនៅផ្នែករដ្ឋបាលដោយសេវាកម្មត្រជាក់ចិត្ត។
១៣. ជួយសម្របសម្រួលដោះស្រាយដល់សិស្សានុសិស្ស និងបុគ្គលិកពេលបាត់សំបុត្រផ្ញើម៉ូតូ។
១៤. ជួយសម្របសម្រួល និងទំនាក់ទំនងទៅកាន់មណ្ឌលសុខភាពសិស្សនៅពេលសិស្សឈឺ។
១៥. សម្របសម្រួល និងចូលរួមដោះស្រាយសិស្សរៀនជំនាញ និងរៀនកីឡា។
១៦. ចូលរួមសម្របសម្រួល និងដោះស្រាយរាល់សិស្សមានបញ្ហាខុសច្បាប់វិន័យ ឬការស្នើសុំរបស់អ្នកអាណាព្យាបាលសិស្សមកកាន់សាលារៀន និងសិស្សបញ្ហាវត្តមាន និងទូរសព្ទច្រលំទៅផ្ទះ។
១៧. ដោះស្រាយសិស្សមានបញ្ហាខុសវិន័យសេវាកម្មដឹកជញ្ចូនសិស្ស។
១៨. ដោះស្រាយសិស្សដែលមានបំណងប្តូរម៉ោងឲ្យឡានដឹកចេញ ដឹកចូល ប្តូរថ្ងៃជិះឡានចេញ និងចូល ប្តូរតំបន់ជិះចេញ ឬចូល ប្តូរម៉ោងជិះឡាននៅរៀងរាល់ថ្ងៃសៅរ៍ និងរៀនបំប៉ននៅពេលល្ងាច។
១៩. ជួយសម្របសម្រួល និងជូនព័ត៌ដល់សិស្សនៅពេលមានការផ្លាស់ប្តូរលេខឡានសាលា។
២០. ជួយដោះស្រាយណែនាំសិស្សដែលមានបញ្ហាមករៀនយឹតច្រើនដង និងចូលរៀនយឺតពេលក្រោយគ្រូមិនបានចូលក្នុងថ្នាក់ចាប់ពីម៉ោងទី២ឡើងទៅ ឬសិស្សបង្ករបញ្ហាក្នុងថ្នាក់។
២១. ទំនាក់ទំនងទូរសព្ទទៅកាន់អ្នកអាណាព្យាបាលសិស្ស នៅពេលសិស្សមករៀនយឺតពេលរៀងរាល់៦ដង និងសិស្សមករៀនយឺតចាប់ពី៣០នាទីឡើង។
២២. ទំនាក់ទំនងទូរសព្ទទៅកាន់អ្នកអាណាព្យាបាលសិស្សនៅពេលសិស្សឈឺ សិស្សមានរបួស ស្នាម សិស្សសុំចេញមុនម៉ោងសិក្សា សិស្សសុំអត់ជិះឡានសាលាចេញ និងមិនបានជិះឡានសាលាចេញដោយមិនមានការអនុញ្ញាតពីការិយាល័យកិច្ចការសិស្ស។
២៣. សហការជាមួយផ្នែកដឹកជញ្ជូន និងអ្នកគ្រប់គ្រងកម្មវិធីអាហារថ្ងៃត្រង់ ក្នុងការរៀបចំបញ្ជីវត្តមានសិស្សតាមឡាននិមួយៗ និងទំនាក់ទំនងទៅសិស្សឲ្យបានដឹងព័ត៌មាន។
២៤. ចេញលិខិតថ្លែងអំណរគុណរ ចំពោះបុគ្គលិកដែលរើសបានសម្ភារមានតំលៃ។
២៥. ជួយក្នុងការសង្រោះបឋមសិស្សានុសិស្ស និងបុគ្គលិក។
២៦. ទទួលការផ្ញើសម្ភារ និងឯកសារផ្សេងៗដល់សិស្សានុសិស្ស។
២៧. ទទួលចុះឈ្មោះសិស្សានុសិស្សគ្រប់កម្មវិធីរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង។
២៨. ធ្វើរបាយការណ៍សម្ភារសិស្សភ្លេចប្រចាំខែ និងប្រចាំវគ្គសិក្សា។
២៩. ធ្វើរបាយការណ៍ប្រចាំថ្ងៃ និងខែសិស្សមករៀនយឺតពេលជូនប្រធានផ្នែក និងចាងហ្វាង។
៣០. ធ្វើរបាយការណ៍សិស្សខុសឯកសណ្ឋានសាលាប្រចាំថ្ងៃ និងប្រចាំខែ។
៣១. ធ្វើរបាយការណ៍ជូនប្រធានផ្នែកក្នុងមួយវគ្គសិក្សាម្តង។
៣២. ធ្វើរបាយការណ៍សរុបលុយកាតប្រចាំថ្ងៃ និងសរុបរួមប្រចាំខែនីមួយៗ។
៣៣. ធ្វើរបាយការណ៍សិស្សផ្ទេរការសិក្សា និងដកសិក្ខាគារិកប្រចាំឆ្នាំសិក្សា។
៣៤. ធ្វើរបាយការណ៍សិស្សប្រើប្រាស់ទូរសព្ទ និងគ្រឿងអេឡិចត្រូនិចប្រចាំឆ្នាំសិក្សា។
៣៥. ចូលរួមប្រជុំប្រចាំឆមាសទី១ ប្រចាំឆ្នាំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង និងប្រជុំប្រចាំខែ ឬវគ្គសិក្សារបស់ការិយាល័យកិច្ចការសិស្ស។
៣៦. ទទួលពាក្យដាក់អាហារូបករណ៍សិស្ស ( ទៅបរទេស និងក្នុងស្រុក )។
៣៧. ទទួលការ Complain របស់សិស្សជូនទៅខាងចាងហ្វាងទទួលបន្ទុកដោះស្រាយ។
៣៨. បញ្ចូលទិន្នន័យលិខិតបញ្ជាក់សងឯកសារសិស្សទៅក្នុង Data AIS Student Affairs។
៣៩. បញ្ចូលទិន្នន័យក្នុងសៀវភៅកំណត់ហេតុសិស្សមានបញ្ហាចូលក្នុង AIS Student affairs។
៤០. បញ្ចូលទិន្នន័យសិស្សប្រើប្រាស់ទូរសព្ទដៃក្នុងម៉ោងរៀនចូលក្នុង AIS Student affairs។
លក្ខខណ្ឌជ្រើសរើស៖
• បញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬវិញ្ញាបនបត្រដែលមានតម្លៃស្មើ
• មានបទពិសោធន៍ការងារទៅលើផ្នែកការិយាល័យកិច្ចការសិស្សច្រើនឆ្នាំ។
• មានចំណេះដឹង និងមានក្រមសីលធម៌ជាអ្នកប្រឹក្សាដល់សិស្សានុសិស្ស។
• ចេះប្រើប្រាស់កម្មវិធីកុំព្យូទ័រដូចជា Ms. Word, Ms. Excel, Power Point, Email និងបណ្តាញសង្គមនានាតាម Internet។
• មានចំណាប់អារម្មណ៍លើវិស័យអប់រំ។
• មានជំនាញសម្របសម្រួល និងដោះស្រាយបញ្ហានានា។
• អាចនិយាយ និងសរសេរភាសាខ្មែរ និងភាសាអង់គ្លេសបានល្អ។
• មានគំនិតច្នៃប្រឌិត និងការផ្តួចផ្តើម។
• មានការចូលរួមសកម្មភាពជួយសង្គម និងវគ្គបណ្តុះបណ្តាលខ្លីៗ។
• មានសមត្ថភាពវិភាគស្ថានភាពរបស់សិស្ស ដោយធ្វើផែនការ អនុវត្ត តាមដាន និងវាយតម្លៃ។
• មានទំនាក់ទំនងល្អ និងមានទំនួលខុសត្រូវខ្ពស់លើការងារ។
របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4x6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564
* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។