ជាងឈើ_Carpenter

ជាងឈើ_Carpenter

  • Post Date:April 2, 2024
  • Apply Before: July 2, 2024
  • Views 159
0 Applications
  • Offered Salary Negotiable
    Career Level Others
    Experience 1+ Year
  • Company Industry Education / Training
    Qualification Diploma
    Hiring 01 Position
  • Language Skills Khmer
Job Description
  1. អនុវត្តតាមផែនការដែលប្រធានក្រុមផ្នែកដាក់ឱ្យ។
  2. ទទួលបណ្ណស្នើសុំពីផ្នែកផ្សេងៗសិក្សា និងដោះស្រាយការងារគម្រោងនីមួយៗឱ្យទាន់ពេលវេលា។
  3. រាល់សកម្មភាពការងារនៅពេលចាប់ផ្តើមការងារ និងបន្ទាប់ពីបញ្ចប់ការងារត្រូវថតរបាយការណ៍ផ្ញើមកប្រធានក្រុមផ្នែកផ្ទាល់ នៅក្នុងក្រុមតេលេក្រាម (11. General Productions)។
  4. រៀងរាល់ចុងម៉ោង ពេលរសៀលត្រូវសរសេររបាយការណ៍ការងារប្រចំាថ្ងៃ ផ្ញើនៅក្នុងក្រុមតេលេក្រាម (11. General Productions) និងតាមដានផែនការងារដែលប្រធានក្រុមផ្នែកដាក់ឱ្យប្រចាំថ្ងៃ។
  5. រៀងរាល់ចុងម៉ោងត្រូវសម្អាតទីតាំងការងារ។
  6. រៀងរាល់ចុងខែ ត្រូវបញ្ជូនរបាយការណ៍ការងារសរុបប្រចាំខែ មកប្រធានក្រុមផ្នែក។
  7. ទទួលខុសត្រូវការងារខ្លួនឯងពីតាំងពីចាប់ផ្ដើម រហូតដល់បញ្ចប់ការងារ។
  8. ចូលរួមសហការការងារជាមួយបុគ្គលិកក្នុងផ្នែកទាំងអស់រាល់សកម្មភាពការងារប្រចាំថ្ងៃពេលមានតម្រូវការងារពីថ្នាក់លើ។
  9. ទទួលខុសត្រូវលើកាសិក្សាគម្រោងការងារឱ្យមាន គុណភាព តម្លៃសមរម្យ សោភ័ណភាពស្អាត។
  10. ទទួលខុសត្រូវរៀបចំរបាយការណ៍ ការងារគម្រោងតាមបណ្ណស្នើសុំ ភ្ជាប់ជាមួយនិងបណ្ណការងារ។
  11. ទទួលខុសត្រូវលើសម្ភារដែលបើកចេញពីស្តុក និងសម្ភារអ្នកស្នើសុំដាក់ទិញប្រើប្រាស់ក្នុងគម្រោង។
  12. ចូលរួមសហការការងារជាមួយបុគ្គលិកក្នុងផ្នែកទាំងអស់រាល់សកម្មភាពការងារប្រចាំថ្ងៃពេលមានតម្រូវការងារពីថ្នាក់លើ។
  13. ត្រួតពិនិត្យបញ្ជីឧបករណ៍ក្នុងផ្នែកជាមួយអ្នកគ្រប់គ្រងស្តុក។
  14. ទទួលខុសត្រូវការថែរក្សាឧបករណ៍ ដែលស្ថាប័នបើកឱ្យប្រើប្រាស់។
  15. ទទួលការងារពីប្រធានផ្នែក ឬអនុប្រធានផ្នែក។

បញ្ជាក់៖

  • ត្រូវប្រកាន់ខ្ជាប់នូវអត្តចរិតការងារមួយចំនួនដូចជា មានក្រមសីលធម៌វិជ្ជាជីវៈ មានភាពស្មោះត្រង់ ការងារត្រូវធ្វើឱ្យទាន់ពេលកំណត់ ប្រើពាក្យសម្ដីឱ្យបានសមរម្យ ម៉ឺងម៉ាត់ហ្មត់ចត់ មិនលម្អៀង រួសរាយរាក់ទាក់ រហ័សរហួន ឧស្សាហ៍ព្យាយាម មិនអូសប​​​ន្លាយ ឬកេងប្រវ័ញ្ចកិបកេងពេលវេលា ហាមគេចវេសការងារ មានចិត្តចេះសហការគ្នា ចេះសន្សំសំចៃ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ និងត្រូវមើលបញ្ហា ឱ្យឃើញជាបញ្ហា។
  • ធ្វើការងារដោយគោរពទៅតាមគោលការណ៍ដែលក្រុមហ៊ុនបានចែង។
  • ការចេញពីទីតាំងការងារដោយគ្មានការអនុញ្ញាត ពីប្រធានក្រុមផ្នែកត្រូវបញ្ឈប់ពីការងារ។
  • ត្រូវមានសៀវភៅ ឯកសារកត់ត្រា រាល់មានការប្រជុំ ឬពេលមានការងារពីថ្នាក់លើដាក់ឱ្យ។
  • ពេលបំពេញការងារ ត្រូវមានសម្ភារបួនប្រភេទ សម្ភារការពារ សម្ភារការពារសុវត្ថិភាព សម្ភារធ្វើ និងសម្ភារសម្រាប់សម្អាត។

លក្ខខណ្ឌជ្រើសរើស៖

  • បញ្ចប់ ថ្នាក់ទី៧ ឡើងទៅ
  • លក្ខណៈសម្បត្តិ និងជំនាញ
  • មានបទពិសោធន៍រយៈពេល ១ឆ្នាំឡើងទៅ។
  • ទទួលខុសត្រូវលើការផលិត និងជួសជុល តុ កៅអី ទូ ទ្វារ ក្តារខៀន និងការផ្សេងៗទៀត។
  • ការយល់ច្បាស់ពីប្រភេទសម្ភារដែលត្រូវប្រើប្រាស់។
  • ការងារធ្វើតាមប្លង់ដែលប្រធានក្រុមផ្នែកដាក់ឱ្យ។
  • ត្រូវចេះប៉ាន់ស្មានសម្ភារមុនពេលធ្វើគម្រោងការងារអ្វីមួយ។
  • ការងារធ្វើតែមួយដង។
  • ការគ្រប់គ្រងគម្រោងនីមួយៗ។
  • សណ្តាប់ធ្នាប់ពេលបំពេញការងារ និងក្រោយពេលធ្វើរួច។
  • ការពារសុវត្តិភាពក្នុងពេលបំពេញការងារ។
  • ចេះសរសេរអក្សរ និងអានបានល្អ។
  • ការប្រើប្រាស់ឧបករណ៍តាមបទដ្ឋានបច្ចេកទេស។

តម្រូវ​ការការងារ​៖

  • អាកប្បកិរិយាថ្លៃថ្នូរ រួសរាយរាក់ទាក់។
  • ភាពវិជ្ជមាន ការបើកចិត្តឱ្យទូលាយ និងចែករំលែកបទពិសោធន៍។
  • មានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ និងមានទំនុកចិត្តលើខ្លួនឯង។
  • មានទំនួលខុសត្រូវខ្ពស់លើការងារ និងការប្តេជ្ញាចិត្តខ្ពស់។
  • មានភាពច្នៃប្រឌិត និងបង្កើតគំនិតថ្មីៗ។
  • ចេះគោរពអ្នកដទៃ និងគោរពគ្នាទៅវិញទៅមក។
  • ឧស្សាហ៍ព្យាយាម និងចេះជួយអ្នកដទៃ។
  • អាចធ្វើការងារជាក្រុម និងសកម្មភាពរហ័សរហួន។
  • មានចំណាប់អារម្មណ៍ខ្ពស់ចំពោះការងារ និងប្រើប្រាស់ពាក្យសម្តីឱ្យបានសមរម្យ។
  • មានភាពអត់ធ្មត់ក្នុងការងារ មានទំនាក់ទំនងល្អ និងសហការការងារបានល្អ។

លក្ខខណ្ឌការងារ៖

  • ត្រូវមា​នភាពស្មោះត្រង់ និងការសន្សំសំចៃខ្ពស់។
  • គោរពពេលវេលា​ (ម៉ោងចូល ម៉ោងចេញ និងម៉ោងសម្រាកញុំាអាហារ)។
  • អនុវត្តតាមច្បាប់របស់ស្ថាប័នបានល្អ។
  • នៅពេលបំពេញការងារត្រូវស្លៀកពាក់ឯកសណ្ឋានការងារជានិច្ច។
  • បំពេញការងារអស់ពីកម្លាំងកាយចិត្ត និងមានចិត្តចេះជួយផ្នែកផ្សេងៗជានិច្ច។
  • មានការចូលរួមសកម្មភាពសាលា។
  • ត្រូវពាក់មួកសុវត្ថិភាពជានិច្ច (ធ្វើដំណើរមកកន្លែងធ្វើការ ឬត្រឡប់ទៅផ្ទះវិញ)។
  • ទទួលខុសត្រូវលើសម្ភារ និងឧបករណ៍ដែលសាលាផ្តល់ជូន​។

របៀបនៃការដាក់ពាក្យ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម(Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

*ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានជ្រើសរើសចូលក្នុងវគ្គសម្រាំងនោះទេ។