ជាងបាញ់ថ្នាំ_Spray Painter

ជាងបាញ់ថ្នាំ_Spray Painter

  • Post Date:April 2, 2024
  • Apply Before: July 2, 2024
  • Views 96
0 Applications
  • Offered Salary Negotiable
    Career Level Officer
    Experience 1+ Year
  • Company Industry Education / Training
    Hiring 03 Positions
    Language Skills Khmer, English
Job Description
  • អនុវត្តផែនការដែលប្រធានផ្នែកដាក់ឱ្យ។
  • ទទួលបណ្ណស្នើសុំពីផ្នែកផ្សេងៗសិក្សា និងដោះស្រាយការងារគម្រោងនីមួយៗឱ្យទាន់ពេលវេលា។
  • រាល់សកម្មភាពការងារ នៅពេលចាប់ផ្តើមការងារ និងបន្ទាប់ពីបញ្ចប់ការងារត្រូវថតរបាយការណ៍ផ្ញើមកប្រធានផ្នែកផ្ទាល់ នៅក្នុងក្រុមតេលេក្រាម (11. General Productions)។
  • រៀងរាល់ចុងម៉ោង ពេលរសៀលត្រូវសរសេររបាយការណ៍ការងារប្រចំាថ្ងៃ ផ្ញើរនៅក្នុងក្រុមតេលេក្រាម (11. General Productions) និងតាមដានផែនការងារដែលប្រធានផ្នែកដាក់ឱ្យប្រចាំថ្ងៃ។
  • រៀងរាល់ចុងខែ ត្រូវបញ្ជូនរបាយការណ៍ការងារសរុបប្រចាំខែ មកជំនួយការប្រធានផ្នែក។
  • ទទួលខុសត្រូវការងារខ្លួនឯងពីតាំងពីចាប់ផ្ដើម រហូតដល់បញ្ចប់ការងារ។
  • ទទួលខុសត្រូវលើកាសិក្សាគម្រោងការងារឱ្យមាន គុណភាព តម្លៃសមរម្យ សោភ័ណ្ឌភាពស្អាត។
  • ទទួលខុសត្រូវរៀបចំរបាយការណ៍ ការងារគម្រោងតាមបណ្ណស្នើសុំភ្ជាប់ជាមួយនិងបណ្ណការងារ។
  • ទទួលខុសត្រូវលើសម្ភារដែលបើកចេញពីស្តុក និងសម្ភារអ្នកស្នើសុំដាក់ទិញប្រើប្រាស់ក្នុងគម្រោង។
  • ចូលរួមសហការការងារជាមួយបុគ្គលិកក្នុងផ្នែកទាំងអស់រាល់សកម្មភាពការងារប្រចាំថ្ងៃពេលមានតម្រូវការងារពីថ្នាក់លើ។
  • ត្រួតពិនិត្យបញ្ជីឧបករណ៍ក្នុងផ្នែកជាមួយអ្នកគ្រប់គ្រងស្តុក។
  • ទទួលខុសត្រូវការថែរក្សាឧបករណ៍ដែលសាលាបើកឱ្យប្រើប្រាស់។
  • ទទួលការងារពីប្រធានផ្នែក ឬអនុប្រធានផ្នែក ។

បញ្ជាក់៖

  • ត្រូវប្រកាន់ខ្ជាប់នូវអត្តចរិកការងារមួយចំនួនដូចជា មានក្រមសីលធម៌វិជ្ជាជីវៈ មានភាពស្មោះត្រង់ ការងារត្រូវធ្វើឱ្យទាន់ពេលកំណត់ ប្រើពាក្យសម្ដីឱ្យបានសមរម្យ ម៉ឺងម៉ាត់ហ្មត់ចត់ មិនលម្អៀង រួសរាយរាក់ទាក់ រហ័សរហួន ឧស្សាហ៍ព្យាយាម មិនបង្អូសបន្លាយឬកេងប្រវ័ញ្ចកិបកេងពេលវេលា ហាមគេចវេសការងារ មានចិត្តចេះសហការគ្នា ចេះសន្សំសំចៃ មានទំនួលខុសត្រូវខ្ពស់ក្នុងការងារ និងត្រូវមើលបញ្ហាឱ្យឃើញជាបញ្ហា។
  • ធ្វើការងារដោយគោរពទៅតាមគោលការណ៍ដែលក្រុមហ៊ុនបានចែង។
  • ការចេញពីទីតាំងការងារដោយគ្មានការអនុញ្ញាត ពីប្រធានផ្នែកត្រូវបញ្ឃប់ពីការងារ។
  • ត្រូវមានសៀវភៅឬឯកសារកត់ត្រា រាល់មានការប្រជុំ ឬពេលមានការងារពីថ្នាក់លើដាក់ឱ្យ។
  • ពេលបំពេញការងារ ត្រូវមានសម្ភារបួនប្រភេទ សម្ភារការពារ សម្ភារការពារសុវត្ថិភាព សម្ភារធ្វើ និងសម្ភារសម្រាប់សម្អាត។

Job Requirements 

  • បញ្ចប់ថ្នាក់ទី៧ ឡើងទៅ
  • មានបទពិសោធន៍រយៈពេល១ឆ្នាំឡើងទៅ
  • ជំនាញក្នុងការបាញ់ថ្នាំ (ជំនាញស្នូល) / កាត់ជ័រ កាត់កញ្ចក់ និងជួសជុលផ្នែកសំណង់ខ្លះៗ
  • ការងារផ្សារដែក និងការងារជួសជុលតុ ទូ កៅអីឈើ
  • ការជួសជុលបាញ់ថ្នាំលើសម្ភារប្រើប្រាស់បានល្អ សោភ័ណ្ឌភាព និងប្រកបដោយគុណភាពខ្ពស់
  • ការប្រើប្រាស់ និងលាយពណ៌ថ្នាំឱ្យត្រូវទៅតាមលក្ខណៈស្តង់ដាបច្ចេកទេស
  • ការខាត់ បៀកស្តង់ដាស្អាតទើបបាញ់ថ្នាំឱ្យត្រូវតាមគំរូប្លង់ ១០០%
  • ការថែទាំក្បាលបាញ់ថ្នាំឱ្យមានសភាពស្អាត និងការប្រើប្រាស់ក្រដាសខាត់សន្សំចៃខ្ពស់
  • ការងារធ្វើតាមប្លង់ដែលប្រធានផ្នែកដាក់ជូន
  • ត្រូវចេះប៉ាន់ស្មានសម្ភារមុនពេលធ្វើគម្រោងការងារអ្វីមួយ
  • ការងារធ្វើតែមួយដង
  • ការគ្រប់គ្រងគម្រោងនីមួយៗ
  • សណ្តាប់ធ្នាប់ពេលបំពេញការងារ និងក្រោយពេលធ្វើរួច
  • ការពារសុវត្តិភាពក្នុងពេលបំពេញការងារ
  • ចេះសរសេរអក្សរ និងអានបានល្អ
  • ការប្រើប្រាស់ឧបករណ៍តាមបទដ្ឋានបច្ចេកទេស
  • អាកប្បកិរិយាថ្លៃថ្នូរ រួសរាយរាក់ទាក់
  • ភាពវិជ្ជមាន ការបើកចិត្តឱ្យទូលាយ និងចែករម្លែកបទពិសោធន៍
  • មានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ និងមានទំនុកចិត្តលើខ្លួនឯង
  • មានទំនួលខុសត្រូវខ្ពស់លើការងារ និងការប្តេជ្ញាចិត្តខ្ពស់
  • មានភាពច្នៃប្រឌិត និងបង្កើតគំនិតថ្មីៗ
  • ចេះគោរពអ្នកដទៃ និងគោរពគ្នាទៅវិញទៅមក
  • ឧស្សាហ៍ព្យាយាម និងចេះជួយអ្នកដទៃ
  • អាចធ្វើការងារជាក្រុម និងសកម្មភាពរហ័សរហួន
  • មានចំណាប់អារម្មណ៍ខ្ពស់ចំពោះការងារ និងប្រើប្រាស់ពាក្យសម្តីឱ្យបានសម្យរម្យ
  • Shortlist Email។

របៀបនៃការដាក់ពាក្យ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម(Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

*ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានជ្រើសរើសចូលក្នុងវគ្គសម្រាំងនោះទេ។