បុគ្គលិកថែទាំអគារ_Technician, Building Maintenance

បុគ្គលិកថែទាំអគារ_Technician, Building Maintenance

  • Post Date:March 21, 2024
  • Apply Before: June 21, 2024
  • Views 72
0 Applications
  • Offered Salary Negotiable
    Career Level Officer
    Experience 2+ Years
  • Company Industry Education / Training
    Qualification Bachelor Degree
    Hiring 02 Positions
  • Language Skills Khmer, English
Job Description

1. ទទួលខុសត្រូវលើការថែទាំ និងជួសជុល កម្រិតស្រាលលើ ប្រព័ន្ធទឹក អគ្គិសនី ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនភ្លើង ជួសជុលទូទៅ ព្រមទាំងសម្ភារបរិក្ខារ និងឧបករណ៍ប្រើប្រាស់ផ្សេងៗក្នុងអគារ ឱ្យមានសោភ័ណភាព និងមានដំណើរការល្អ និងយល់ពីវិធីសាស្ត្រទប់ស្កាត់ និងសង្រ្គោះពេលមានអគ្គិភ័យ ឬផ្ទុះសេខ្សែភ្លើងជាដើម។
2. ទទួលខុសត្រូវគ្រប់គ្រងឧបករណ៍ និងសម្ភារសម្រាប់ជួសជុលដែលនៅក្នុងឃ្លាំងឱ្យមានភាពគង់វង្ស។
3. ធ្វើជាជំនួយការ ការងារអ្នកបច្ចេកទេសដូចជា៖ ជាងម៉ាស៊ីនត្រជាក់ ជាងអគ្គិសនី ជាងសំណង់ ជាងជួសជុលទូទៅ ជាងដែក ជាងឈើ ជាងបាញ់ថ្នាំ ជាងសម្អាតលម្អិត កំចាត់សត្វល្អិត សួន នៅពេលណាមួយខ្វះកម្លាំងអាចយកទៅបំពេញបានពេលទំនេរពីការងារ។
4. អនុវត្តផែនការដែលប្រធានក្រុមផ្នែក និងអនុប្រធានក្រុមផ្នែកដាក់ឱ្យ ឱ្យបាន១០០ ភាគរយ។
5. ទទួលខុសត្រូវលើការងារដែលខ្លួនបានធ្វើឱ្យបាន១០០ ភាគរយ។
6. ត្រូវមានទំនាក់ទំនង និងការសហការល្អជាមួយផ្នែកដែលពាក់ព័ន្ធ។

I. ការងារទទួលខុសត្រូវប្រចាំថ្ងៃ
1. ទទួលការងារផ្សេងៗពីផ្នែកដែលពាក់ព័ន្ធ ដោះស្រាយឱ្យបានទាន់ពេលវេលា ទៅតាមទំហំការងារជាក់ស្តែង
2. ធ្វើការងារជួសជុលសម្ភារផ្សេងៗប្រចាំថ្ងៃ នៅក្នុងអគារដែលមានបញ្ហា។
3. ដើរត្រួតពិនិត្យមើល បរិវេណជុំវិញក្នុង និងក្រៅអគារ សណ្តាប់ធ្នាប់ សោភ័ណភាព សុវត្ថិភាព ឧបករណ៍ប្រតិបត្តិការ និងបរិស្ថានក្នុងអគារទាំងមូល និងកត់ត្រារាល់ចំណុចខូចខាតត្រូវដោះស្រាយភ្លាមៗ ឬទុកធ្វើថ្ងៃបន្ទាប់ ជាក់ស្តែងហើយត្រូវរបាយការណ៍ជូនប្រធានក្រុមផ្នែក និងផ្នែកដែលពាក់ព័ន្ធ៖
– សោភ័ណភាពៈ ភាពគ្មានសណ្តាប់ធ្នាប់ ស្នាមប្រឡាក់ ថ្នាំត្រូវជួសជុល សម្ភារដាក់ខុសកន្លែង ។ល។
– សុវត្ថិភាពៈ ការដ្ឋានមិនរៀបរយ ខ្សែភ្លើង កុងតាក់ភ្លើង ឌុយដោត ដែកស្រួច Smoke Alarm អំពូល អាសន្ន ម៉ូទ័រទឹកពន្លត់អគ្គីភ័យ សម្ភារដែលអាចធ្លាក់ពីលើ ទ្វារ ទ្វាររមូរ ទ្វារជណ្តើរអាសន្ន បង្អួច របងជុំវិញអគារ (ចាក់សោរត្រឹមត្រូវ) ទូរសព្ទប្រកាសអាសន្ន និងកណ្តឹងក្នុងជណ្តើរយន្ត។ល។
– ឧបករណ៍ប្រតិបត្តិការៈ ជណ្តើរយន្ត ម៉ាស៊ីនត្រជាក់ កង្ហារ អំពូលភ្លើង អំពូលហ្វារ អំពូលឡូហ្គូ អំពូលការពារយន្តហោះ ភ្លើងស្តែនបាយ ប្រព័ន្ធផ្តល់សញ្ញាពេលមានចោរផ្លោះរបងចូលអគារដំណើរការល្អ (Intruder Sensor) តុ និងកៅអីសិស្ស។ល។
– បរិស្ថានៈ ភាពកខ្វក់ ក្លិនមិនល្អ សំរាម ធុងសំរាម សត្វមូស បន្ទប់ទឹក និងទីតាំងចំណតត្រូវតែស្អាត ករណីបើពិនិត្យឃើញថាបើមានឃើញចំណុចបញ្ហា ត្រូវរបាយការណ៍ទៅក្រុមការងារផ្នែកសុវត្ថិភាពសាលា និងសាធារណៈ ដើម្បីឱ្យជួយដោះស្រាយ។
4. ត្រួតពិនិត្យសម្ភារជាងមុនពេលចូលធ្វើ និងកំពុងធ្វើ និងត្រួតពិនិត្យគុណភាពការងារជាងពេលធ្វើរួច។
5. ទទួលការងារពីប្រធានផ្នែក និងឆ្លើយតបទៅប្រធានក្រុមផ្នែកពេលការងារបញ្ចប់។
6. ទទួលបណ្ណស្នើសុំពីផ្នែកផ្សេងៗ ឬរៀបចំបណ្ណស្នើសុំ ហើយប្រគល់ជូនអនុប្រធាន ឬប្រធានក្រុមផ្នែក។
7. ពេលទំនេរពីការងារ ត្រូវជួយតាមផ្នែកដែលត្រូវការកម្លាំង សម្រាប់ថ្ងៃស្អែក និងបន្ទាន់ខ្លំាងភ្លាមៗ។
8. ឆែកតេលេក្រាម (Telegram) នៅតាមអគាររៀងៗខ្លួន ក្រុមដែលពាក់ព័ន្ធ ដើម្បីទទួលការងារ និងដើម្បីទទួលបានព័ត៌មាន។
9. រៀងរាល់ពេលដែលមាន ភ្លៀងត្រូវដើរត្រួតពិនិត្យមើល ដំបូល បង្អួច ប្រព័ន្ធលូ ទីតាំងសំខាន់ៗ ចៀសវាងករណីលេចជ្រាប ឬសាចទឹក បណ្តាលឱ្យខូចសម្ភារ និងដើម្បីតាមដានហើយជួសជុលបន្ត។ល។
10. បើកសម្ភារពីឃ្លាំងពេលមានតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

II. ការងារទទួលខុសត្រូវជាទម្លាប់
1. ត្រួតពិនិត្យបញ្ជីត្រួតពិនិត្យអគារទូទៅប្រចាំសប្តាហ៍៖
– សម្រាប់បុគ្គលិកថែទំាអគារស្នាក់នៅសាលាត្រូវត្រួតពិនិត្យរៀងរាល់ថ្ងៃសៅរ៍។
– សម្រាប់បុគ្គលិកថែទំាអគារបុគ្គលិកខាងក្រៅត្រួតពិនិត្យថ្ងៃអាទិត្យ។
2. ត្រួតពិនិត្យបញ្ជីត្រួតពិនិត្យឧបករណ៍បន្លឺសំឡេងពេលមានបញ្ហា (Smoke Alarm) រៀងរាល់ (ថ្ងៃទី១៥ និងថ្ងៃទី៣០)។
3. ត្រួតពិនិត្យបញ្ជីត្រួតពិនិត្យដំបូលអគាររៀងរាល់(ថ្ងៃទី១៥ និងថ្ងៃទី៣០)។
4. ត្រួតពិនិត្យ បញ្ជីត្រួតពិនិត្យទីតាំងសំខាន់ៗ កន្លែងលោកប្រធាន រៀងរាល់ថ្ងៃចន្ទពេលរសៀល ចន្លោះម៉ោង (0២:00PM -0៥:00PM)។
5. ផ្ញើរបាយការណ៍ ការងារប្រចាំថ្ងៃផ្ញើចូលគ្រុប (13. Maintenance Unit) ប្រចាំថ្ងៃចុងម៉ោងពេលរសៀល។
6. កត់ត្រារបាយការណ៍ ទឹក ភ្លើង អតិថិជនខាងក្រៅ (កាហ្វេ ស្មាតម៉ាត កន្លែងជួល…) រៀងរាល់ថ្ងៃទី២០ផ្ញើរបាយការណ៍ក្នុងគ្រុប (Space Rental Utilities Report) ។
7. ផ្ញើរបាយការណ៍ប្រចាំខែមកប្រធានផ្នែករៀងរាល់ចន្លោះថ្ងៃទី០១ដល់ថ្ងៃទី០៦ ឱ្យបានទាន់ពេលវេលាដែលបានកំណត់៖
– បញ្ជីត្រួតពិនិត្យអគារទូទៅប្រចាំសប្តាហ៍។
– បញ្ជីត្រួតពិនិត្យឧបករណ៍បន្លឺសំឡេងពេលមានបញ្ហា (Smoke Alarm)។
– បញ្ជីត្រួតពិនិត្យដំបូលអគារ។
– បញ្ជីត្រួតពិនិត្យទីតាំងសំខាន់ៗកន្លែងលោកប្រធាន។
– របាយការណ៍លទ្ធផលការងារប្រចាំខែ។

លក្ខខណ្ឌជ្រើសរើស៖

– បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រឡើងទៅ
– មានអាយុចាប់ពី ២៥ឆ្នាំឡើង ដល់៥៥ឆ្នាំ
– មានបទពិសោធន៍ទាក់ទងការងារ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក ម៉ាស៊ីនត្រជាក់ ថែទំាគ្រឿងបរិក្ខារ ការងារទូទៅផ្សេងៗ ក្នុងអគារយ៉ាងតិច ២ឆ្នាំ
– អាចបត់បែនតាមពេលវេលា ម៉ោងធ្វើការរបស់ក្រុមហ៊ុន ការងារមិនមានដែនកំណត់
– មានការព្យាយាម និងភាពអត់ធ្មត់ក្នុងការងារ
– មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងល្អ
– មានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ

បៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4×6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។