អ្នកបច្ចេកទេសម៉ាស៊ីនត្រជាក់_AC Technician

អ្នកបច្ចេកទេសម៉ាស៊ីនត្រជាក់_AC Technician

  • Post Date:March 21, 2024
  • Apply Before: June 21, 2024
  • Views 46
0 Applications
  • Offered Salary Negotiable
    Career Level Officer
    Experience 3+ Years
  • Company Industry Education / Training
    Qualification Bachelor Degree
    Hiring 02 Positions
  • Language Skills Khmer, English
Job Description

• ទទួលខុសត្រូវលើការថែទំា ជួសជុល និងដំឡើងថ្មី ម៉ាស៊ីនត្រជាក់ តាមអគារនីមួយៗ ឱ្យស្របតាមតម្រូវការ និងមានដំណើរការល្អ។
• ទទួលបណ្ណស្នើសុំពីផ្នែកផ្សេងៗសិក្សា និងដោះស្រាយការងារគម្រោងនីមួយៗ ឱ្យទាន់ពេលវេលា។
• រៀបចំផែនការណ៍ការងារក្នុងក្រុមធ្វើប្រចាំថ្ងៃ។
• រាល់សកម្មភាពការងារ នៅពេលចាប់ផ្តើមការងារ និងបន្ទាប់ពីបញ្ចប់ការងារត្រូវថតរបាយការណ៍ផ្ញើមកប្រធានផ្នែកផ្ទាល់ នៅក្នុងក្រុមតេលេក្រាម ( Maintenance Unit) ។
• ទទួលខុសត្រូវលើកាសិក្សាគម្រោងការងារឱ្យមាន គុណភាព តម្លៃសមរម្យ សោភ័ណ្ឌភាព។
• ទទួលខុសត្រូវលើការសហការ ការងារជាមួយជាងខាងក្រៅពេលមានការងារពុំអាចធ្វើបាន ឬបន្ទាន់ច្រើន។
• ទទួលខុសត្រូវរៀបចំរបាយការណ៍ ការងារគម្រោងតាមបណ្ណស្នើសុំ ភ្ជាប់ជាមួយនិងបណ្ណការងារ។
• ទទួលខុសត្រូវលើសម្ភារដែលបើកចេញពីស្តុក និងសម្ភារអ្នកស្នើសុំដាក់ទិញ ពេលយកទៅប្រើប្រាស់ក្នុងគម្រោងការងារ បើមានការបាត់បង់ ឬមិនបានកត់ត្រាចូលក្នុងរបាយការណ៍បណ្ណការងារ។
• ទទួលខុសត្រូវផ្ទៀងផ្ទាត់របាយការណ៍សម្ភារបើកចេញពីស្តុកជាមួយ និងបណ្ណការងារស្នើសុំបើកសម្ភាររៀងរាល់ចុងខែ។
• ទទួលខុសត្រូវការងារខ្លួនឯងពី ចាប់ផ្ដើម រហូតដល់បញ្ចប់ការងារ។
• ចូលរួមសហការ ការងារជាមួយបុគ្គលិកក្នុងផ្នែកទាំងអស់រាល់សកម្មភាពការងារប្រចាំថ្ងៃ។
• បង្កើតនៅគំនិតថ្មីៗ ដែលជួយសម្រួលទៅដល់ការងារនៅក្នុងផ្នែកឱ្យដំណើរការបានល្អប្រសើរ។
• ជួយសម្របសម្រួលការងារទូទៅមួយចំនួនជំនួសប្រធានផ្នែក។
• ត្រួតពិនិត្យឃ្លាំងសម្ភារ ជាមួយអ្នកគ្រប់គ្រងសន្និធិ ដើម្បីទិញសម្ភារចូលស្តុកប្រចាំខែ។
• ត្រួតពិនិត្យបញ្ជីឧបករណ៍ ក្នុងផ្នែកមួយ ជាមួយអ្នកគ្រប់គ្រងស្តុក។
• ទទួលខុសត្រូវការថែរក្សាឧបករណ៍ ដែលសាលាបើកឱ្យប្រើប្រាស់។
• ទទួលការងារពីប្រធានផ្នែក។

បញ្ជាក់៖
• ត្រូវប្រកាន់ខ្ជាប់នូវអត្តចរិកការងារមួយចំនួនដូចជា មានក្រមសីលធម៌វិជ្ជាជីវៈ មានភាពស្មោះត្រង់ ការងារត្រូវធ្វើឱ្យទាន់ពេលកំណត់ ប្រើពាក្យសម្ដីឱ្យបានសមរម្យ ម៉ឺងម៉ាត់ហ្មត់ចត់ មិនលម្អៀង រួសរាយរាក់ទាក់ និងរហ័សរហួន ឧស្សាហ៍ព្យាយាម មិនបង្អូសបន្លាយ ឬកេងប្រវ័ញ្ចកិបកេងពេលវេលា ហាមគេចវេសការងារ មានចិត្តចេះសហការគ្នា ចេះសន្សំសំចៃ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការងារ និងត្រូវមើលបញ្ហា ឱ្យឃើញជាបញ្ហា។
• ធ្វើការងារដោយគោរពទៅតាមគោលការណ៍ដែលក្រុមហ៊ុនបានចែង។
• ការចេញពីទីតាំងការងារដោយគ្មានការអនុញ្ញាត ពីប្រធានផ្នែកត្រូវបញ្ឃប់ពីការងារ។
• ត្រូវមានសៀវភៅឬឯកសារកត់ត្រា រាល់មានការប្រជុំ ឬពេលមានការងារពីថ្នាក់លើដាក់ឱ្យ។
• ពេលបំពេញការងារ ត្រូវមានសម្ភារបួនប្រភេទ សម្ភារការពារ សម្ភារការពារសុវត្ថិភាព សម្ភារធ្វើ និងសម្ភារសម្រាប់សម្អាត។
• ចេះចែករំលែករាល់ព័ត៌មានថ្មីៗ ដែលបានទទួលទៅឱ្យបុគ្គលិកនៅក្នុងផ្នែកទាំងអស់បានដឹង៕

លក្ខខណ្ឌជ្រើសរើស៖

• បញ្ចប់បរិញ្ញាបត្រ ឯកទេស ម៉ាស៊ីនត្រជាក់ និងពាក់ព័ន្ធ
• មានអាយុចាប់ពី ២៥ឆ្នាំ ដល់ ៥០ឆ្នាំ។
• មានបទពិសោធន៍រយៈពេល ០៣ឆ្នាំឡើងទៅ។
• អាចប្រើប្រាស់កម្មវិធី Ms Word, Excel, PowerPoint ,Email។
• ធ្លាប់ទទួលបានការបណ្តុះបណ្តាលទាក់ទងជំនាញបច្ចេកទេស និងមានឯកសារដែលទទួលស្គាល់។
• អាចបត់បែនតាមពេលវេលា ម៉ោងធ្វើការរបស់ក្រុមហ៊ុន ការងារមិនមានដែនកំណត់។
• មានការព្យាយាម និងភាពអត់ធ្មត់ក្នុងការងារ។
• មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងល្អ។
• មានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ក្នុងការងារ។
• ការដំឡើងកន្ទុយម៉ាស៊ីនត្រជាក់ (ត្រូវសិក្សាពីទីតាំងខ្យល់ចេញចូលម៉ាស៊ីន)។
• ការថ្លឹងម៉ែត្រទឹកឱ្យបានត្រឹមត្រូវ។
• ការរៀបចំប្រអប់ទុយោហ្គែន។
• ការប្រើប្រាស់ទុយោស្ពាន់ត្រឹមត្រូវតាមស្តង់ដារបស់ម៉ាស៊ីនត្រជាក់។
• គុណភាពជួសជុល។
• ការងារលាងសម្អាតម៉ាស៊ីនត្រជាក់។
• ការងារមុនដំឡើងម៉ាស៊ីនត្រជាក់ (ត្រូវមានរៀបចំសម្ភារជាគម្រោងទុកមុន)។
• ការងារបិទរុន្ធជញ្ជាំង។
• ការដោះដូរទីតាំងម៉ាស៊ីនត្រជាក់។
• ការប្រើប្រាស់ឧបករណ៍តាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ។
• ការងារធ្វើតាមប្លង់ដែលប្រធានផ្នែកដាក់ឱ្យ។
• ការប៉ាន់ស្មានសម្ភារមុនពេលធ្វើគម្រោងការងារអ្វីមួយ។
• ការងារធ្វើតែមួយដង។

បៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4×6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564

* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។