ការពិពណ៌នាការងារ៖
** Overall Purpose of the Role /គោលបំណងរួមនៃតួនាទី :
លោកគ្រូ អ្នកគ្រូត្រូវបង្រៀនសិស្សានុសិស្សឱ្យទទួលបាននូវ ចំណេះសម្បទា បំណិនសម្បទា និងចរិយាសម្បទា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមនិយាមគរុកោសល្យ១០០%។
** Scope of Work / ទំហំការងារ :
ក្រៅពីការងារបង្រៀន និងរៀន លោកគ្រូ អ្នកគ្រូត្រូវមានមនសិការវិជ្ជាជីវៈខ្ពស់ក្នុងការអប់រំសិស្សានុសិស្សនូវចតុស្តម្ភនៃការអប់រំ ដូចជារៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីមានសីលធម៌រស់នៅល្អ និង រៀនដើម្បីចេះរួមរស់ជាមួយអ្នកដទៃ។
លក្ខខណ្ឌជ្រើសរើស៖
• មានវិញ្ញាបនបត្របញ្ជាក់ពីជំនាញវិជ្ជាជីវៈ
• ចេះប្រើប្រាស់ Computer (Word Excel Power Point and email…)
• ជាអ្នកប្រឹក្សាសិក្សាដ៏ល្អជាមួយសិស្ស និងអ្នកអាណាព្យាបាល
• គោរពម៉ោងការងារ
• មានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងល្អ
• ព្យាយាម និងអត់ធ្មត់ក្នុងការងារជាមួយសិស្សានុសិស្ស
• យកចិត្តទុកដាក់ជាមួយសិស្ស និងមានមនសិការវិជ្ជាជីវៈខ្ពស់
• មានសុខភាពល្អ កាយសម្បទាមាំមួន
• មានភាពម៉ត់ចត់ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ
• មានភាពជឿជាក់លើមុខវិជ្ជាជំនាញដែលខ្លួនបង្រៀន
• មានបទពិសោធបង្រៀនច្រើនឆ្នាំទៅលើមុខវិជ្ជាបង្រៀនផ្នែកជំនាញ៕
របៀបនៃការដាក់ពាក្យ៖
សូមផ្ញើប្រវត្តិរូបសង្ខេប (CV) និងរូបថត 4x6 តាមរយៈ៖
អ៊ីម៉ែល៖ hr@mjqeducation.edu.kh
តេឡេក្រាម (Telegram)៖ https://t.me/HRMJQE
ទំនាក់ទំនង៖ 012 797 939; 093 335 564
* ប្រវត្តិរូបដែលគ្មានរូបថត នឹងមិនត្រូវបានដាក់បញ្ចូលក្នុងវគ្គសម្រាំងនោះទេ។